Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រារព្វ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នៃ​អ្នកស្ម័គ្រចិត្ត ក្រោម​ប្រធានបទ ៖ អ្នកស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​យើង​នៅ​ខេត្ត​ស្វាយរៀង​

spot_img

​ខេត្ត​ស្វាយរៀង ៖ លោកស្រី ហៅ ច័ន្ទ​សិរី​ទេ​ពី ចៅ ភិរុណ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង តំណាង លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ​ធ្នូ ឆ្នាំ ២០១៨ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នៃ​អ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០១៨ ក្រោម​ប្រធានបទ ៖ អ្នកស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​យើង ។​

​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នា​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់ លោក លោកស្រី ជា​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា ក្រុម​ប្រតិបត្តិ​សាខា គណៈកម្មាធិការ​អនុសាខា​ក្រុង ស្រុក​ទាំង ៥ ទីប្រឹក្សា​យុវជន យុវជន​កាកបាទក្រហម និង​អ្នកស្ម័គ្រចិត្ត សរុប​ចំនួន ៩៣ នាក់ ។​

​លោក សរ វណ្ណា នាយក សាខា​បានធ្វើ​មានប្រសាសន៍​ឱ្យដឹងថា ៖ សាខា​មាន​អ្នកស្ម័គ្រចិត្ត​ដែល​បានជ្រើសរើស និង​អនុវត្ត​តាម​គម្រោង​​នីមួយៗ​មាន​ចំនួន​សរុប ៤០២ នាក់ ក្រោយ​ធ្វើ​បច្ចុប្បន្នភាព​នៅ​ឆ្នាំ ២០១៦ នៅសល់ ៣៤៣ នាក់ ដោយ​មូលហេតុ​ដោយ​វ័យ​ចំណាស់ ចំណាកស្រុក និង​លាឈប់ ដោយសារ​គ្មាន​គម្រោង​អនុវត្ត​បន្ត ។ រីឯ​អ្នកស្ម័គ្រចិត្ត​ដែល​មក​ចូលរួម និង​ទទួល​ប័ណ្ណសរសើ​នា​ថ្ងៃនេះ​បាន​នឹង​កំពុង​អនុវត្ត​គម្រោង​មាន​នៅ​បន្ត និង​អ្នកស្ម័គ្រចិត្ត​ខ្លះ ឃើញ​ថា​បាន​ចូលរួម​សកម្ម​ជួយ​ការងារ​នៅ​ពេល​គ្រោះ​មហន្ត​រាយ​កើតឡើង ។

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ លោកស្រី ហៅ ច័ន្ទ​សិរី​ទេ​ពី ចៅ ភិរុណ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា បាន​ពាំ​នាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ថ្លែង​អំណរ​គុណ និង កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្នកស្ម័គ្រចិត្ត​ទាំងអស់ ដែល​បាន​បរិច្ចាគ​ធនធាន ពេលវេលា កម្លាំងកាយ ចិត្ត ចូលរួម​ចំណែក​ជួយ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​នៅ​ក្នុង​សហគមន៍ ។

​លោកស្រី បាន​គូសបញ្ជាក់​បន្ថែមថា ទិវា​អន្តរជាតិ​នៃ​អ្នកស្ម័គ្រចិត្ត គឺជា​ការលើកកម្ពស់​កា​រ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ការងារ​មនុស្ស​ធម៌​របស់​ចលនា​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ដែល​មាន​អាយុកាល ១៥៥ ឆ្នាំ មកហើយ ។ ទិវា​នេះ បាន​ផ្តោត​លើ​គុណ​តម្លៃ​នៃ​ការងារ​ស្ម័គ្រចិត្ត ដែលជា​ឆ្អឹងខ្នង​របស់​ចលនា​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម និង​ជា​កម្លាំង​ប្រតិបត្តិ​ករ​មនុស្សធម៌​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា ។ ជាក់ស្តែង កាកបាទក្រហមកម្ពុជា បាន​ពង្រឹង និង​ពង្រីក​កម្លាំង​អ្នកស្ម័គ្រចិត្ត​បាន​រហូត​ដល់​ជាង ៤ ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស ដែល​សុទ្ធតែ​ជា​កម្លាំង​មិន​អាច​ខ្វះ​បាន ក្នុង​ការផ្តល់​ក្តីសង្ឃឹម និង​ភាពកក់ក្តៅ​ដល់​ជនរងគ្រោះ​បំផុត​បាន​ទាន់ពេលវេលា និង​គ្រប់​ទីកន្លែង ។ ក្នុង​ពិធី​នោះ សាខា​បាន​ឧបត្ថម្ភ​ដល់​អ្នកស្មគ្រ័ចិត្ត ៥៥ នាក់ ក្នុង​ម្នាក់ មុង​សុវត្ថិភាព ១ អាវយឺត ១ ថវិកា ៤០,០០០ រៀល ក្នុងនោះ​ថវិកា​លោកជំទាវ​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា ២០,០០០ រៀល យុវជន​កាកបាទក្រហម​កម្ពុជា ១១ នាក់ ក្នុង ម្នាក់​អាវយឺត ១ ថវិកា ២០,០០០ រៀល ក្នុងនោះ​ថវិកា​លោកជំទាវ​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា ១០,០០០ រៀល​ផង​ដែរ ៕ ដោយ ៖ វ៉ៃ​គោ​

 

spot_img
×