Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ល្អប្រសើរ ថ្ងៃ​នេះ​ប្រសិន​ធ្វើការ​ចរចា ឬ​សហការ​ជំនួយ​នឹង​សម្រេច​ជោគជ័យ ។ លុយកាក់ មានលទ្ធភាព​បង្កើន​ថែម​ចំណូល តែ​ត្រូវ​រៀបចំ​ឡើង​វិញ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ​កក់ក្តៅ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​របស់​ខ្លួន មិន​ត្រូវ​ជ្រៀតជ្រែក​ចូល​ជ្រៅ​ក្នុង​រឿង​អ្នក​ដទៃ ។ លុយកាក់ ប្រយ័ត្ន​ត្រូវ​ចាញ់បោក​អស់​ប្រាក់​កាស ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ខាល ៖ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ អាច​អញ្ជើញ​គេ​ទៅ​ទទួលទាន​បាយ​ដើម្បី​រឹតចំណង​មិត្តភាព​ឲ្យ​កាន់តែ​សិទ្ធ​ស្នាល ។ លុយកាក់ មាន​ឱកាស​បាន​ឡើង​ប្រាក់ខែ ប្រាក់រង្វាន់ ។ មនោសញ្ចេតនា ត្រូវ​ការពារ​ថែរក្សា​មនោសញ្ចេតនា​បច្ចុប្បន្ន ។​

​ឆ្នាំ​ថោះ ៖ ការងារ អំណោយផល​ល្អ គ្រប់យ៉ាង​សម្រេចបាន​យ៉ាង​ឆ្នើម ។ លុយកាក់ រីកចម្រើន មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​រោង ៖ ការងារ ផ្លូវ​ចិត្ត​មិន​សប្បាយ​ឥទ្ធិពល​អាក្រក់​ដល់​ការងារ ។ លុយកាក់ ស្ថិរភាព​។ មនោសញ្ចេតនា មានរឿង​ខ្វែងគំនិត​គ្នា​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ​ល្អ​បំផុត ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត​កោតសរសើរ ។ លុយកាក់ មាន​លទ្ធភាព​បាន​ឡើង​ប្រាក់ខែ ប្រាក់រង្វាន់ ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការ​ណាត់​ជួប​សារភាព​ស្នេហ៍ ។​

​ឆ្នាំ​មមី ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា​ជ្រោមជ្រែង​ក្នុង​ការងារ ។ លុយកាក់ មិន​ស្ថិរភាព មិន​ត្រូវ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​ជាង​នេះ​ទៀត​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​មមែ ៖ ការងារ មាន​អ្នក​ច្រណែន​ឈ្នានីស ប៉ង​វាយ​ផ្តួល​អ្នក ។ លុយកាក់ ថ្ងៃ​នេះ​ត្រូវ​ចំណាយ​ច្រើន ត្រូវមាន​ផែនការ​គ្រប់គ្រង​លុយកាក់​ឲ្យ​សមស្រប ។ មនោសញ្ចេតនា ត្រូវ​មាន​ភាពច្បាស់លាស់​កុំ​ស្ទាក់ស្ទើរ អល់អែក ។​

​ឆ្នាំ​វក ៖ ការងារ គួរ​រៀបចំ​ផែនការ​ឲ្យបាន​ត្រឹមត្រូ​វ កុំ​ធ្វេសប្រហែស ។ លុយកាក់ ចម្រុងចម្រើន​អាច​បោះទុន​វិនិយោគ​ជោគជ័យ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​គូ​ព្រេង ។​

​ឆ្នាំ​រកា ៖ ការងារ ប្រយ័ត្ន​ពាក្យសម្តី​បញ្ចៀស​បង្កជម្លោះ​ក្នុង​ការងារ ។ លុយកាក់ ត្រូវ​ចំណាយ​ច្រើន តែ​ចំណូល​មិន​កើនឡើង ។ មនោសញ្ចេតនា ត្រូវ​សកម្ម ម្ចាស់ការ​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំចរ ៖ ការងារ មិន​ត្រូវ​អភិរក្ស​ជ្រុល គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន ។ លុយកាក់ មាន​ខ្ទង់​ចំណូល​បន្ថែម ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ។​

​ឆ្នាំ​កុរ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​ក្នុង​កិច្ចការ​របស់​ខ្លួន កុំ​លូកដៃ​ក្នុង​ការងារ​អ្នកដទៃ បញ្ចៀស​ការ​មិន​ពេញចិត្ត​ពី​ថ្នាក់លើ ។ លុយកាក់ ប្រយ័ត្ន​កុំ​ជឿ​សម្តី​គេ ក្រែង​ត្រូវ​ខាតបង់​ប្រាក់​កាស ។ មនោសញ្ចេតនា​ងាយ​កើត​ទំនាស់​ឈ្លោះប្រកែក​គ្នា ៕​

spot_img
×