Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ណាស់​! ដំរី​១​ក្បាល​ផ្លោះ​របង​មិន​រួច ជាប់គាំង​លើ​នោះ ចុក​ឆ្អល់​រហូត​ដាច់ខ្យល់​ងាប់​គួរ​ឲ្យ​អាសូរ (​វីដេអូ​)

spot_img

​សារព័ត៌មាន DailyMail កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ បាន​ចុះផ្សាយ​ឲ្យ​ដឹងថា សត្វ​ដំរី​១​ក្បាល ត្រូវបាន​ដឹងថា បាន​ផ្លោះ​របង​ចេញ​ខាងក្រៅ ប៉ុន្តែ ជា​អកុសល វា​ពុំ​អាច​ផ្លោះ​រួច និង​ជាប់គាំង​នៅលើ​នោះ​ចុក​ឆ្អល់​រហូត​ដាច់ខ្យល់​ងាប់​តែម្តង ។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅក្នុង​តំបន់ Karnatak ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា ។ ហើយ​សាកសព​សត្វ​ដំរី​ដែល​បាន​ងាប់​ក្នុង​គ្រោះថ្នាក់​ដ៏​ពុំ​នឹកស្មាន​នេះ មាន​អាយុ ៤២ ឆ្នាំ ក៏ត្រូវ​បាន​ពលរដ្ឋ​ក្នុង​តំបន់​នាំគ្នា​លើក​ទម្លាក់​ចុះដី​វិញ ។

​ចំពោះ​របង​ដែក​លាតសន្ធឹង​ប្រវែង ៣២ ម៉ែត្រ នេះ​វិញ ត្រូវបាន​ដឹងថា ធ្វើឡើង​ដើម្បី​ការពារ​ហ្វូង​ដំរី ចូល​ស៊ី​ផលដំណាំ​របស់គេ​ប៉ុណ្ណោះ ៕ ដោយ​៖ ឧ​ត្ត​ម​

spot_img
×