Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​អួត​! ចាប់ខ្លួន​មន្ដ្រីនគរបាល​ម្នាក់ ថត​កាំភ្លើង​២​ដើម បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​

spot_img

​ភ្នំពេញ​ ៖ មន្ដ្រីនគរបាល​ម្នាក់ ដែល​ជិះ​រថយន្ត​ទំនើប ហើយ​ថត​កាំភ្លើង​វែង ខ្លី ២​ដើម បង្ហោះ​សំញែង​អួត​គេ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ខ្លួន ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​មន្ដ្រីនគរបាល​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល បាន​ថ្លែងប្រាប់​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨​នេះ​ថា មន្ត្រីនគរបាល​ដែល​ថត​សំញែង​កាំភ្លើង AK និង​កាំភ្លើងខ្លី​ទំនើប នៅក្នុង​រថយន្ដ​ម៉ាក RangRover ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន នៅ​ចំណុច​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ដោយ កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​កាំភ្លើង AK មួយ​ដើម និង​កាំភ្លើងខ្លី​មួយ​ដើម គ្រាប់ ៦​គ្រាប់ ព្រមទាំង​រថយន្ដ​មួយគ្រឿង ម៉ាក Rang Rover ពាក់​ស្លាក​លេខ​ភ្នំពេញ​2u-0199​។​

​យ៉ាងណាក៏ដោយ ជុំវិញ​មូលហេតុ នៃ​ការថត​កាំភ្លើង​បង្ហោះ​សំញែង​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ សមត្ថកិច្ច​ជំនាញ មិនទាន់​បង្ហាញ​ពី​អត្តសញ្ញាណ​មន្ដ្រីនគរបាល​ខាងលើ មូលហេតុ​នៅឡើយ​ទេ​៕ ដោយ ​៖ ​រចនា

spot_img
×