Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គយចាប់​រថយន្ត​ស៊េរី​ទំនើបៗ អត់​ពន្ធ ជាង​២០​គ្រឿង​

spot_img

​​ភ្នំពេញ​ ៖ មហាជន​បានលើកឡើង នូវ​ចម្ងល់​ថា ចុះ​ហេតុអ្វី បានជា​រថយន្ត​ស៊េរី​ទំនើបៗ អត់​មាន​ការបង់ពន្ធ ចូលមក​កម្ពុជា បាន​តាម​ច្រក​ណា ឬក៏​បត់​ដាក់​ក្នុង​ប្រអប់​? ទោះយ៉ាងណា ក្នុង​រយៈពេល​២​ថ្ងៃ​កន្លងមកនេះ គឺ​ថ្ងៃទី​១៨ និង​១៩ ខែ ឆ្នាំ​២០១៨ ក្រុម​គយ​ចល័ត បើក​ប្រតិបត្តិ​ការបង្ក្រាប​រថយន្ដ​អត់​ពន្ធ បាន​ចំនួន​ជាង​២០​គ្រឿង នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ និង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​កិច្ចប្រតិបត្តិការ​នេះ បានធ្វើ​ឡើង ក្រោម​បញ្ជា​ពី​លោក កើត សុទ្ធា​រ៉ា ប្រធាន​នាយកដ្ឋាន បង្ការ​និង​បង្ក្រាប​បទល្មើស​គយ ដែល​ចុះ​ដឹក​នាំ​ផ្ទាល់​ដោយ​លោក ព្រាប គា​រ៉ា​ត ប្រធាន​តំបន់​៦ និង​លោក ជង់ សត្ត​ពល ប្រធាន​តំបន់​១ សហការ​ជាមួយ​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​តម្រួត​បទបញ្ជា​របស់​អគ្គ​ស្នងការ​នគរបាលជាតិ បាន​ចុះ​ចាប់​រថយន្ត​គ្មាន​ពន្ធ ពាក់​ស្លាក​លេខ ខ​.​ម និង ន​.​ប និង​ស្លាក​លេខ​ក្លែងក្លាយ ហើយ​គ្មាន​ចុះ ក្នុង​បញ្ជី​ទ្រព្យ​រដ្ឋ ចំនួន​ជាង​២០​គ្រឿង ​៕ ដោយ ​៖​ រចនា​

 

spot_img
×