Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុក​ប្រដៅ​កូន​ដោយ​ការ​សំពង​…​ខ្លួនឯង​

spot_img

កូនប្រុស​ម្នាក់ នៅ​ប្រទេស​ចិន បាន​យក​ទូរស័ព្ទ​ចូល​ក្នុង​សាលា​ដើម្បី​លេង​ហ្គេម​។ ឪពុក​រូប​នោះ​ប្រដែប្រដៅ​រហូត តែ​កូនប្រុស​រូប​នោះ​ពុំ​យក​ត្រចៀក​ស្តាប់​ទេ ។ ជំនួស​ដោយ​ការដាក់ទណ្ឌកម្ម​កូន​ដោយ​រំពាត់ លោក​បែរជា​វាយ​សំពង​ខ្លួនឯង​។​ស្មាន​ពុំ​ដល់​ថា វិធី​បែបនេះ​បែរជា​មាន​ប្រសិទ្ធភាព​យ៉ាងខ្លាំង ធ្វើ​ឲ្យ​កូនប្រុ​សលែង​ចចេះ​រឹងរូស ហើយ​ស្រែក​សុំទោស​ខ្លាំងៗ ខ្សែ​វីដេអូ​ថត​យក​រូបភាព​ប្រដៅ​កូន​ខុស​គេ​នេះ មានការ​រាលដាល​យ៉ាង​លឿន នា​ពេល​សប្តាហ៍​កន្លងមក​។​

​ដំបូង​ឪពុក​បាន​ជេ​រស្តី​កូនប្រុស ពី​រឿង​លួច​យក​ទូរស័ព្ទ​ទៅ​សាលារៀន​ដើម្បី​លេង​ហ្គេម​។​

ចំណែក​កូន​ប្រុស​វិញ​ខិតខំ​បកស្រាយ​ជាមួយ​ឪពុក​ថា គ្រូបង្រៀន​អនុញ្ញាត​ឲ្យ​យក​ទូរស័​ព្ទ​ចូល​ក្នុង​ថ្នាក់​។ “​ឪពុក​អាច​ប្រដៅ​កូន​បានទេ​” ឪពុក​រូប​នោះ​ស្រែក​។ រី​ឯ​កូនប្រុស​ឆ្លើយតប​វិញ​ថា ៖ “​ពុក​កំពុង​ប្រដៅ​កូន​ហើយ​តើ​”​។​

“​កូន​ពិតជា​បាន​ត្រូវ​ប្រដៅ ប៉ុន្តែ​កូន​ពុំ​ស្តាប់​ឡើយ​” ឪពុក​តប​ទៅ​កូន​វិញ ស្រាប់តែ​កូន​ប្រុស​នេះ បន្ត​ឆ្លើយតប​នឹង​ឪពុក​ដោយ​សុភាសិត​ចិន​មួយ​ថា “​ចិញ្ចឹម​កូន​ហើយ​ពុំ​ប្រដៅ​ជា​កំហុស​របស់​ឪពុក​”​។​

​ខណៈពេល​កូនប្រុស​និយាយ​ដដែលៗ​នូវ​ពាក្យ​នេះ ឪពុក​បាន​ប្តូរ “​យុទ្ធវិធី​ផ្សេង​”​។ គាត់​បាន​ហុច​រំពាត់​ឲ្យ​កូនប្រុស រួច​ដេក​ក្រាប​លើ​ឥដ្ឋ ហើយ​និយាយ​ថា “​លើក​នេះ​កំហុស​របស់​កូន ខុស​ដោយ​សារ​ពុក​។ ពុក​នឹង​ទទួល​ទណ្ឌកម្ម​។ លោក​និយាយ​បណ្តើរ​ទទូច​ទាមទារ​ឲ្យ​កូន​យក​រំពាត់​វាយ​មកលើ​ខ្លួន​។​

​យុវជន​ជា​កូន​ពិតជា​ភ័យ​ស្លន់ស្លោ​រហើយ​ពុំ​ហ៊ាន​ធ្វើ​ឡើយ ខណៈពេល​ដែល​ឪពុក​ស្រែក​ដដែលៗ​ខ្លាំងៗ​ថា “​កូន​ឮ​ទេ នេះ​ជា​កំហុស​របស់​ពុក​កាន់​រំពាត់​វាយ​ពុក​ឲ្យ​លឿនឡើង​!” ពេល​នោះ​កូនប្រុស​បាន​ត្រឹមតែ​ឈរ​ស្ងៀម រួច​យំ​។​

​ឪពុក​រូប​នេះ​បាន​កាន់​រំពាត់​រួច​វាយ​លើ​ខ្នង​ខ្លួន វាយ​បណ្តើរ​គាត់​ស្រែក​ខ្លាំងៗ​បណ្តើរ “​នេះ​ជា​កំហុស​របស់​ខ្ញុំ ខ្ញុំ​ពុំ​ចេះ​ប្រដៅ​កូន កំហុស​របស់​ខ្ញុំ​ម្នាក់​គត់​” ក្រោយមក​បុរស​ជា​កូន​បាន​សារភាព​កំហុស ហើយ​និយាយ​ថា “​កូន​ឃើញ​កំហុស​របស់​ខ្លួន​ហើយ​”​។​

​បុរស​ជា​ឪពុក​ងើបឡើង​និយាយ​យ៉ាងខ្លី “​លើក​នេះ ពុក​ទទួល​ទណ្ឌកម្ម​ជំនួស​កូន តែ​លើក​ក្រោយ​ទណ្ឌកម្ម​នេះ​គឺ​កូន​ជា​អ្នកទទួល​”​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ពុំ​បង្ហើប​ពី​អត្តសញ្ញាណ និង​ទីកន្លែង​ស្នាក់នៅ​របស់​ឮ​ពុក​កូន​នោះ​ទេ ។ បណ្តាញ​សង្គម​ចិន​មាន​ការជជែក​វែកញែក​យ៉ាង​ផុលផុស​អំពី​របៀប​ប្រដៅ​កូន​ចម្លែក​បែបនេះ ប៉ុន្តែ​គេ​សុទ្ធសឹង​ទម្លាក់កំហុស​ទៅ​ឲ្យ​យុវជន​ជា​កូន​នៅ​ក្នុង​សាច់​រឿង​នេះ៕ អាទិត្យ​

​វីដេអូ​នេះ​ត្រូវបាន​កូនស្រី​របស់​ជា​ឪពុក​រូប​នោះ​ថត​ជាប់​ក្នុង​បន្ទប់​ទទួលភ្ញៀវ​។​

 

spot_img
×