Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់ពន្ធនាគារ​មួយជីវិត​ជនជាតិ​បែ​ល​ហ្សិក​២​នាក់ ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ជាង​១​គី​ឡូ​

spot_img

​ភ្នំពេញ ៖ ជនជាតិ​បែ​ល​ហ្សិក​២​នាក់ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ ប្រកាស​សាលក្រម សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ​អស់​មួយ​ជីវិត និង​ពិន័យ​ប្រាក់​ក្នុង​ម្នាក់ ៨០​លាន​រៀល បង់​ចូល​ថវិការដ្ឋ ក្រោម​ការចោទប្រកាន់​ពី​បទ​រក្សាទុក ដឹកជញ្ជូន និង ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ជាង​១​គីឡូក្រាម តាម​មាត្រា​៤០​នៃ​ច្បាប់​ប្រឆាំង​គ្រឿងញៀន​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី ថ្ងៃទី​១៩ ធ្នូ ២០១៨ បាន​ប្រកាស​សាលក្រម សម្រេច​ផ្ដន្ទាទោស ជនជាប់ចោទ ឈ្មោះ TANGUY EDDIE J TALLER ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ដោយ​កាន់​លិខិតឆ្លងដែន​លេខ EN383201 និង ឈ្មោះ CATRY DAVIT NOEL M ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ដែល​ពួកគេ​ជា​ជនជាតិ​បែ​ល​ហ្សិក​។ ជនជាប់ចោទ​ទាំង​២​នាក់ កាលពី​ថ្ងៃ​ទី​១០ មករា ២០១៨ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំ​គ្រឿងញៀន ការសហការ​ជាមួយ​សមត្ថកិច្ច​គយ​និង​រដ្ឋាករ និង​នគរបាល​អន្តោប្រវេសន៍ ប្រចាំការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ចាប់ខ្លួន ករណី​ដឹកជញ្ជូន នូវ​សារធាតុ​ញៀន​ឆ្លងដែន​ដោយ​ខុសច្បាប់ តាម​ជើង​យន្តហោះ​ពី​ប្រទេសប្រេ​ស៊ីល ឆ្លងកាត់​ប្រទេស​អេត្យូ​ពី និង​ថៃ ចូលមក​កម្ពុជា​។ ក្រោយពី​ចាប់ខ្លួន និង​ឃុំខ្លួន សំណុំរឿង​នេះ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​មក​បើក​សវនាការ​ជំនុំជម្រះ ប្រកាស​សាល​ក្រ​ផ្តន្ទាទោស លើ​ជនជាប់ចោទ​ទាំង​២​នាក់​ជាប់គុក អស់​មួយ​ជីវិត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×