Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិត​ដល់​ចូល​ថ្ងៃ​ចូល​រោងការ ជិះ​ម៉ូតូ​ត្រឡប់​ពី​ចែក​ធៀប​ការ ជួប​គ្រោះថ្នាក់​ចរាចរ​ស្លាប់ចោល​គូ​ដណ្តឹង​

spot_img

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់ចោល​គូ​ណ្តឹ​ង យំសោក​បោក​ប្រាណ ខណៈ​ពួកគេ​សល់​តែ​១៧​ថ្ងៃ​ទៀត ត្រូវ​ចូល​រោង​ជ័យ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ម៉ោង​ជាង ១​រំលងអធ្រាត្រ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​ផ្លូវ​២១៧ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បុរស​ជា​មិត្តភក្តិ​របស់​ជនរងគ្រោះ បាន​រៀបរាប់​ឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​រូប​ខ្លួន រួម​នឹង​ជនរងគ្រោះ​ឈ្មោះ និល សីហា បាន​ជិះ​ម៉ូតូ​ត្រឡប់​ពី​ចែក​សំបុត្រអាពាហ៍ពិពាហ៍ ដោយ​ជនរងគ្រោះ​ជា​អ្នក​ឌុប​។ លុះ​ជិះ​មកដល់​ចំណុច​កើតហេតុ ស្ថិត​នៅ​ច្រកចូល​សាលា​សង្កាត់​ស្ទឹងមានជ័យ​៣ ស្រាប់តែ​ទាក់​ដៃចង្កូត​ជាមួយ​រុឺម៉ក​បណ្ដាលឲ្យ​ដួល​ម៉ូតូ ស្រប​ពេល​មាន​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​មក​ពី​ក្រោយ កិន​ចំក្បាល​ជនរងគ្រោះ​បណ្ដាលឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​តែម្តង​។​

​គ្រោះថ្នាក់​ចរាចរ​នេះ បណ្តាល​ឲ្យ​បុរស​ជា​មិត្តភក្តិ​ដែល​អង្គុយ​ពីក្រោយ​បាន​សន្លប់​មួយសន្ទុះ​ទើប​ដឹងខ្លួន​វិញ​។ ក្រោយ​កើតហេតុ​ទាំង​ភាគី​រថយន្ត​កិន​ជនរងគ្រោះ និង​រុឺម៉ក ដែល​បើក​ប៉ះ​ចង្កូត​ម៉ូតូ​ជាមួយ​ជនរងគ្រោះ បាន​ព្យាយាម​បើក​គេចខ្លួន​បាត់​ស្រមោល​ពី​កន្លែង​ហេតុ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​មាន​អាយុ ២៧​ឆ្នាំ មុខរបរ គ្រូបង្វឹក​ក្បាច់គុន​ល្បុក្កតោ បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​តា​ព្រះ ឃុំ​ព្រែក​តាសរ ស្រុក​ពោធិ៍​រៀង ខេត្ត​ព្រៃវែង​។ គូ​ដណ្ដឹង ឈ្មោះ ពៅ ពិសិដ្ឋ អាយុ ២២​ឆ្នាំ ស្នាក់នៅ​ក្នុង​ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ​។​

​គូស្នេហ៍​អភ័ព្វ​ខាង​លើ​ពួកគេ​នឹង​ត្រូវ​ដឹក​ដៃ​ចូល​រោង​ជ័យ​សំពះ​ក្រាប​ផ្ទឹម​ទទួល​ពរ​ជ័យ​ពី​មេបា​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០១៩​ ខាងមុខ  នេះ នៅសល់​រយៈពេល​តែ​១៧​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ នៅ​កន្លែងកើតហេតុ​គេ​បាន​ឃើញ​នារី​ជា​គូ​ដណ្តឹង​បាន​យំ​ឱប​ជនរងគ្រោះ​យ៉ាង​សោកសង្រេង​បង្ហាញ​ទំហំ​ស្តាយស្រណោះ​យ៉ាង​ធំធេង ចំពោះ​ការបាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់ខ្លួន​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

 

spot_img
×