Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែ​ក្តៅ ខណៈ​ពលរដ្ឋ​កាណាដា ទី​៣ ត្រូវ​អាជ្ញាធរ​ចិន​ចាប់ឃុំខ្លួន​

spot_img

​ពលរដ្ឋ​កាណាដា​ម្នាក់​ទៀត​ហើយ​ដែល​បាន​អាជ្ញាធរ​ចិន​ចាប់ឃុំខ្លួន ដែល​ការឃុំខ្លួន​នេះ​ធ្វើឲ្យ​​នាយករដ្ឋមន្ត្រី​កាណាដា Justin Trudeau សំដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​។​

​ការឃុំ​ខ្លួន​ពលរដ្ឋ​កា​ណា​ដា​ទី​៣ នេះ​កើតឡើង ក្រោយពេល​មាន​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​ ​បន្ទាប់​អាជ្ញាធរ​កាណាដា​បាន​ចាប់ខ្លួន​នាយក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei កាលពីដើម​ខែ​ធ្នូ​នេះ តាម​សំណើរ​របស់​សហរដ្ឋ​អា​មេ​រិច​។​

​កាណាដា​បញ្ជាក់ថា ខ្លួន​កំពុង​ស្វែងរក​ពត៌មាន​បន្ថែម​ជុំវិញ​ការឃុំ​ខ្លួន​ពលរដ្ឋ​ខ្លួន​នៅក្នុង​ប្រទេស​ចិន​។​

​កាលពី​ពេល​ថ្មីៗ​នេះ ពលរដ្ឋ​កាណាដា​ចំនួន ២​នាក់ រួម​មាន​អតីត​អ្នកការទូត​ឈ្មោះ Michael Kovrig និង​អ្នកជំនួញ​ឈ្មោះ Michael Spavor ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយពេល​មាន​ការចាប់ខ្លួន​អ្នកស្រី Meng Wanzhou នាយក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​បច្ចេក វិទ្យា​​ចិន​ដ៏​ធំ Huawei​។ អ្នកស្រី Meng Wanzhou អាច​នឹង​ត្រូវ​គេ​ធ្វើ​បត្យាប័ន​ទៅកាន់​អា​មេ​រិច​។​

​នាយករដ្ឋមន្ត្រី​កាណាដា បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា “​ពួកយើង​មាន​ការសង្ស័យថា ការចាប់ខ្លួន​ពលរដ្ឋ​កាណាដា​ទី ៣ គឺ​ខុស​គ្នា​ពី​ករណី​នៃ​ការចាប់ខ្លួន​ពលរដ្ឋ​កា​ណា​ដា ២​នាក់​មុន​”​។​

​លោក​បញ្ជាក់ទៀតថា “​ពួកយើង​កំពុង​ស្ថិតក្នុង​ស្ថានភាព​នៃ​ការប្រមូល​ពត៌មាន​បន្ថែ​ម​”​។​

​សូមបញ្ជាក់​ថា អតីត​អ្នកការទូត និង​អ្នកជំនួញ​កាណាដា ត្រូវបាន​អាជ្ញាធរ​ចិន ចាប់ខ្លួន និង​រង​ការចោទប្រកាន់​ពី​បទ​គំរាមកំហែង​ដល់​សន្តិសុខ​ចិន​។​

​ទោះយ៉ាងណា ចិន​បាន​ធ្វើ​ការបដិសេធ​ថា ការចាប់ខ្លួន​ពលរដ្ឋ​កាណាដា ២​នាក់​ដំបូង ជាប់​ទាក់ទង​ទៅនឹង​ការចាប់ខ្លួន នាយក​ហិរញ្ញ វត្ថុ​ក្រុមហ៊ុន Huawei ប៉ុន្តែ​អ្នកវិភាគ​មួយចំនួន​បាន​ជឿជាក់ថា សកម្មភាព​របស់​ចិន​គឺជា​ការ​សងសឹក​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×