Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ចាប់ផ្តើម​ដកទ័ព​ចេញពី​ស៊ី​រី ក្រោយ​ឈ្នះ​សង្គ្រាម​លើ​ពួក​ភេរ​វករ IS

spot_img

សហរដ្ឋ​អា​មេ​រិច​បានធ្វើការ​ដកទ័ព​ចេញពី​ប្រទេ​ស៊ីរី ក្រោយពេល​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​បានប្រកាសថា ក្រុម​រដ្ឋ​អ៊ីស្លាម IS បាន​ទទួលរង​ការបរាជ័យ​។​

​ទា​ហ៊ាន​អា​មេរិ​ចំនួន ២​ពាន់​នាក់​បាន​ជួយ​កម្ចាត់​ពួក​ភេរ​វករ IS នៅ​ភាគ​ខាងជើង​ឆៀង​ខាងលិច ក្នុង​ប្រទេស​ស៊ី​រី ប៉ុន្តែ​ពួក​សកម្មប្រយុទ្ធ IS តិចតួច​ប៉ុណ្ណោះ​នៅ​សេសសល់​។​

​មាន​ការព្រួយបារម្ភ​ថា ការដាក់​ទ័ព​អា​មេរិ​ចេញ​ចេញពី​ស៊ីរី អាច​នឹង​ធ្វើឲ្យ​រុស្សី និង​អ៊ីរ៉ង​មាន​ឥទ្ធិពល​ក្នុង​តំបន់​នោះ​។​

​ទាំង​មន្ទី​រ​បញ្ចកោណ​នៃ​ក្រសួង​ការពារជាតិ​អា​មេ​រិច និង​សេត​វិមាន បាន​ថ្លែង​ក្នុង​សេចក្តីប្រកាស​​ថា អា​មេ​រិច​បានចាប់ផ្តើម​បញ្ជូន​ទ័ព​អា​មេ​រិច​ត្រឡប់មកផ្ទះ​វិញ ខណៈ​ដែល​ពួក​យើង​ធ្វើការ​ផ្លាស់ប្តូរ​​ទៅកាន់​ដំណាក់កាល​បន្ទាប់​នៃ​យុទ្ធនាការ​នោះ​។​

​ទោះ​យ៉ាងណា​មន្ទី​រ​បញ្ចកោណ បញ្ជាក់ថា ខ្លួន​នឹង​មិន​ផ្តល់ព័ត៌មាន​លំអិត​ពី​ផែនការ​បន្ទាប់​ឡើយ​។​

​សេត​វិមាន​បញ្ជាក់ថា អា​មេ​រិច និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការចូលរួម​ជា​ថ្មី​ម្តង​​ទៀត គ្រប់​កំរិត​ទាំងអស់​ដើម្បី​ការពារ​ផលប្រយោជន៍​អា​មេ​រិច ក្នុងស្ថានភាព​ចាំបាច់ ហើយ​ពួក​យើង​នឹង​បន្ត​ធ្វើ​កិច្ច​ការ​ជាមួយ​គ្នា ដើម្បី​កម្ចាត់​ពួក​ភេរ​វករ​អ៊ីស្លាម​មិន​អោយ​ចូល​​​មក​​តាម​ព្រំដែន​របស់​ពួកយើង​។​

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បញ្ជាក់ថា “​វា​គឺជា​ពេលវេលា​ដែល​ត្រូវ​បញ្ជូន​ទ័ព​ពួកយើង​​ត្រឡប់មកផ្ទះ​វិញ​ហើយ បន្ទាប់​ពី​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​”៕ សុភ័ក្ត្រ

​ប្រភព​៖ BBC​

spot_img
×