Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក​ធនាគារ​ស្ថាបនា ចូលរួម​បរិច្ចាគ​ឈាម​

spot_img

​ភ្នំពេញ ​៖ ជាមួយនឹង​ពាក្យស្លោក បរិច្ចាគ​ឈាម ជួយសង្គ្រោះ​ជីវិត ធនាគារ​ស្ថាបនា រួម​ជា រួមសហការ ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម ដែល​មាន​ការចូលរួម​បី​សំណាក់​បុគ្គលិក​របស់​ខ្លួន មកពី​គ្រប់​សាខា​ទាំង​អស់ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៨ ម៉ោង​ចាប់ពី ៧​ព្រឹក ដល់​ម៉ោង ១១​ព្រឹក នៅ​ការិយាល័យ​កណ្តាល (​អគារ​លេខ 83 មហាវិថី​ព្រះ​នរោត្តម សង្កាត់​ផ្សារ​ថ្មី​3 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​)​។​

លោក KATO Norihiko ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ស្ថាបនា បាន​មានប្រសាសន៍ថា គោលបំណង​នៃ​កម្មវិធី​បរិច្ចាគ​ឈាម​នេះ គឺ ដើម្បី​ចូលរួម​ចំណែក​ទ្រទ្រង់ វិស័យ សុខាភិបាល នៅ​កម្ពុជា​តាមរយៈ​សកម្មភាព​ស្ម័គ្រចិត្ត របស់​បុគ្គលិក​ក្នុង​ការបរិច្ចាគ​ឈាម​ជូន​ដល់ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​។ លោកបានបន្តថា “ជាមួយនឹងពាក្យស្លោក “បរិច្ចាគ ឈាម ជួយសង្គ្រោះជីវិត” ធនាគារ ស្ថាបនា រួមសហការ ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការរៀបចំកម្មវិធី បរិច្ចាគឈាម ដែលមានការចូលរួម ពីសំណាក់បុគ្គលិករបស់ ខ្លួនមកពីគ្រប់សាខាទាំងអស់។ កម្មវិធីបរិច្ចាគឈាមនេះ ត្រូវបានប្រារព្ធឡើង នៅបួនទីតាំង ផ្សេងៗគ្នា គឺនៅការិយាល័យកណ្តាល សាខាខេត្តសៀមរាប សាខាខេត្តកំពង់ចាម និង សាខាខេត្តបាត់ដំបង របស់ធនាគារ ស្ថាបនា។ គោលបំណង នៃកម្មវិធីបរិច្ចាគឈាមនេះគឺ ដើម្បីចូលរួមចំណែកទ្រទ្រង់ វិស័យសុខាភិបាល នៅកម្ពុជា តាមរយៈសកម្មភាពស្ម័គ្រចិត្ត របស់បុគ្គលិក ក្នុងការបរិច្ចាគឈាម ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម”។

 

បើយោងតាមរបាយការណ៏៍ ទទួលបានពីមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម បានបង្ហាញឱ្យដឹងថា មជ្ឈមណ្ឌល ត្រូវការឈាម ជាមធ្យម២០០សាក់ ក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបទៅនឹង តម្រូវការឈាមជួយសង្គ្រោះ អាយុជីវិតមនុស្ស ឱ្យបានទាន់ពេលវេលា។
ធនាគារ ស្ថាបនា តែងតែរៀបចំកម្មវិធីបរិច្ចាគឈាម ជារៀងរាល់ឆ្នាំ។ ដោយឡែក ឆ្នាំនេះ គឺជាការចូលរួមបរិច្ចាគឈាម លើកទី ១១ របស់ខ្លួន ដើម្បីជួយសង្គ្រោះ អាយុជីវិតមនុស្ស ដែលត្រូវការឈាមជាចាំបាច់ និងដើម្បីជួយបង្កើន បរិមាណឈាម ក្នុងស្តុក របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ទុកប្រើប្រាស់ ក្នុងជួយសង្គ្រោះអាយុជីវិតមនុស្ស ឱ្យបានទាន់ពេលវេលា។
កម្មវិធីបរិច្ចាគឈាមនេះ គឺជាផ្នែកមួយ នៃសកម្មភាពទំនួលខុសត្រូវ ចំពោះសង្គម (CSR) របស់ធនាគារ ស្ថាបនា ហើយធនាគារ នឹងបន្តគាំទ្រដល់វិស័យសុខាភិបាល នៅកម្ពុជា ក៏ដូចជា ការរួមសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីរៀបចំកម្មវិធីបរិច្ចាគ ឈាមដ៏មានអត្ថន័យ និងអត្ថប្រយោជន៍នេះ នាឆ្នាំក្រោយៗទៀត។

​លោក​វេជ្ជបណ្ឌិត អ៊ុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​លើកឡើង​ថា ជា​ទូទៅ​គ្រប់​មន្ទីរពេទ្យ​ធំៗ របស់​រដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ យ៉ាងហោច​ណាស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នៃ​ក្រសួង​សុខាភិបាល ត្រូវការ​ឈាម​ជួយ​សង្គោះ​អាយុជីវិត អ្នកជំងឺ​ទូទៅ​ក្នុង​១​ថ្ងៃ ២០០​ប្លោក និង​នៅ​ទូទាំង​ប្រទេស​ត្រូវ​ការប្រមាណ​២៥០​ប្លោក ប៉ុន្តែ​មជ្ឈមណ្ឌល​មាន​សមត្ថភាព ផ្តល់ជូន​មន្ទីរ​ពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ត្រឹមតែ​១០០​ប្លោក​ប៉ុណ្ណោះ ដូច្នេះហើយ​បានជា​យើង តម្រូវ​ឲ្យមាន​ការបរិ​ច្ចាគ​ឈាម គ្រប់​កន្លៃង​និង​ជា​រៀង​រាល់ថ្ងៃ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សេចក្តីត្រូវការ​នេះ​។​

​នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង ក្នុង​កម្មវិធី​បរិច្ចាគ​ឈាម​នេះ ដោយ​រំពឹងថា អាច​ទទួលបាន​ឈាម​ជាង​៣០០​ប្លោក សម្រាប់​ជួយ​សង្គោះ​អាយុជីវិត អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជាបន្ទាន់​។ ដោយឡែក​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវការ​ឈាម​ច្រើន​ជាងគេ​នោះ គឺ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ -​សូ​វៀត និង​មន្ទីរពេទ្យ​កាល់ម៉ែ​ត ក្នុង​មួយ​ខែៗ​ត្រូវការ​ឈាម​ជាង​១​ពាន​ប្លោក ។ លោក​បាន អំពាវនាវ ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ អង្ក​ការ យុវជន យុវនារី សិស្ស និស្សិត និង​សប្បុរសជន គ្រប់​មជ្ឈដ្ឋាន និង​វិស័យ​ឯកជន គ្រប់​ស្ថាប័ន​រួមគ្នា​ចូលរួម​បរិច្ចាក​ឈាម​ដោយ​ស្មគ្រ័ចិត្ត​ឲ្យបាន​គ្រប់ៗ​គ្នា ព្រោះ​ការបរិច្ចាគ​ឈាម​នេះ មិន​បះ​ពាល់​ដល់​សុខភាព​នោះទេ​។​

​លោក​វេជ្ជបណ្ឌិត ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ ដល់​គណៈ​គ្រប់គ្រង បុគ្គលិក​នៃ​ធនាគារ​ស្ថាបនា ដែល​បាន​រួមគ្នា បរិច្ចាគ​ឈាម​ស្មគ្រ័ចិត្ត ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល​ឈាម នាពេលនេះ​។ បើ​តាម​លោក វេជ្ជបណ្ឌិត ហុក គឹម​ចេង ការបរិច្ចាគ​ឈាម គឺ​ការប៉ះពាល់​ដល់​សុខភាព​នោះទេ ផ្ទុយ​វិញ វា​ជា​សកម្មភាព អាច​គឺ​អាច​ធ្វើឲ្យ​យើង​ក្លាយ​ជា​វីរបុរស​ម្នាក់ ដែល​អាច​ជួយសង្គ្រោះ​ជីវិត​មនុស្ស បាន​ដល់​ទៅ​៣​នាក់ ក្នុង​ឈាម​ដែល បូម​បាន​មួយ​ប្លោក​។ លោក​ថា សណ្តាន​ចិត្ត​សប្បុរស ក្នុង​ការ​បរិច្ចាគ​​ឈាម​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់ នូវ​ឆន្ទៈ​សាមគ្គីភាព របស់​យុវជន​ខ្មែរ​ជំនាន់​ថ្មី នឹង​ដើម្បី​ឲ្យ​សកម្មភាព នៃ​ការបរិច្ចាក​ឈាម​នេះ កាន់តែ​ផុលផុស​ពី​ស្រទាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​៕​ ដោយ ៖ កូឡាប​

 

spot_img
×