Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​​ដាក់ទណ្ឌកម្ម​ថ្មី​ទៀត​ប្រឆាំង​នឹង​រុស្ស៊ី

spot_img

​ក្រសួង​រតនាគារ​អា​មេ​រិច នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​បាន​ប្រកាស​ពី​ការដាក់ទណ្ឌកម្ម​ថ្មី​ទៀត​ប្រឆាំង​​នឹង​បុគ្គល និង​ក្រុមហ៊ុន​មួយចំនួន​របស់​រុស្ស៊ី ដោយសារ​ការ​បន្ត​មិន​គោរព​ចំពោះ​វិធាន ការ​អន្តរជាតិ​។​

​ទណ្ឌកម្ម​ទាំងនោះ​គឺ​ប្រឆាំងនឹង​ក្រុមហ៊ុន​រុស្ស៊ី​មួយចំនួន ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គំរោង Project Lakhta ដែល​រតនាគារ​អា​មេ​រិច​បញ្ជាក់ថា គឺជា​ផ្នែក​មួយ​ពាក់ព័ន្ធ​នឹង​ភ្នាក់ងារ​ស្រាវជ្រាវ​អ៊ី​ន​ធឺ​ណេត (Internet Research Agency) និង​សមាជិក ព្រមទាំង​អតីត​សមាជិក​​​របស់ GRU ដែល​ជា​ភ្នាក់ងារ​ស៊ើបអង្កេត​របស់​រុស្ស៊ី។ ក្រុមហ៊ុន​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការព្យាយាម​ជ្រៀត​​ជ្រែង​​ឥទ្ធិពល​លើ​ការបោះឆ្នោត​អា​មេ​រិច​កាលពី​ឆ្នាំ ២០១៦​។​

​ទណ្ឌកម្ម​ក៏បាន​ប្រឆាំង​ទៅនឹង​មន្ត្រី​ភ្នាក់ងារ​ស៊ើបអង្កេត​យោធា​រុស្ស៊ីមួយចំនួន​ផងដែរ ដែល​អា​មេ​រិច​ចោទប្រកាន់​ថា​គោលដៅ​អាក្រក់​លើ ភ្នាក់ងារ​ប្រឆាំង​ការប្រើប្រាស់​សា​ធាតុ​ញៀន (Anti-Doping Agency) អង្គការ​ហាមឃាត់​ការប្រើប្រាស់​អាវុធ​គីមី (Organization for the Prohibition of Chemical Weapons) និង​អង្គការ​អន្តរជាតិ​ផ្សេងៗ​ទៀត​។ មន្ត្រី​ភ្នាក់ងារ​ស៊ើបអង្កេត​យោធា​រុស្ស៊ី បាន​ព្យាយាម​ប្រើប្រាស់​បច្ចេកទេស​ហេ​ក​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​។​

​ចុងបញ្ចប់​ទណ្ឌកម្ម​បាន​ប្រកាស់​ប្រឆាំងនឹង​មន្ត្រី​នៃ​ភ្នាក់ងារ​ស៊ើបអង្កេត​រុស្សី ២​រូប​ឈ្មោះ Alexander Petrov និង Ruslan Boshirov ដែល​មាន​ទំនួស​ខុស​ត្រូវ​ក្នុង​ការប្រើប្រាស់​សារធាតុ​​គីមី​ក្នុងការ​វាយប្រហារ​លើ​អតីត​អ្នក​ស៊ើបអង្កេត​រុស្ស៊ី​ម្នាក់​ឈ្មោះ Sergei Skripal និង​កូនស្រី​របស់​គាត់​ឈ្មោះ Yulia​។ ការវាយប្រហារ​ដោយ​សារធាតុ​គីមី​លើ​ឪពុក​នឹង​កូន​នោះ កើតឡើង​ក្នុង​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស​។​

​សូមបញ្ជាក់​ថា ការប្រកាស​ពី​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​បុគ្គល និង​ក្រុមហ៊ុន​រុស្ស៊ី បាន​កើតឡើង ស្របពេល​ដែល​ក្រសួង​រតនាគារ​អា​មេ​រិច បាន​ប្រកាស​ពី​ការដក​ទណ្ឌកម្ម​ប្រឆាំងនឹង​ក្រុមហ៊ុន​រុស្សី​​មួយចំនួន ដូចជា​ក្រុមហ៊ុន Rusal and EN+ Group៕ សុភ័ក្ត្រ

​ប្រភព​៖ CNN​

spot_img
×