Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​កំពត ចាប់ខ្លួន​ជនសង្ស័យ​បទល្មើស​គ្រឿងញៀន ៤​នាក់ បញ្ចូនទៅ​កាន់​តុលាការ​

spot_img

ក្រុង​កំពត ៖ កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ១​ករណី នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត កាលពី​រសៀល​ថ្ងៃ​អាទិត្យ ខែ​ធ្នូ ឆ្នាំ​២០១៧​។​

​យុទ្ធនាការ​នេះ សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤ នាក់ រួមមាន ៖ ១.​ឈ្មោះ ម៉ាន់ ចាន់​សិលា ភេទ​ប្រុស អាយុ ២៧ ឆ្នាំ នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ។ ២.​ឈ្មោះ សាន់ សុភ័​ក្រ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ នៅ​ភូមិ​ទទឹង​ថ្ងៃ ឃុំ​បឹង​ទូក​ស្រុក​ទឹកឈូ ខេត្ត​កំពត ។ ៣.​ឈ្មោះ សាន់ សុភាក់ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ នៅ​ភូមិ​ទទឹង​ថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត ។ ៤.​ឈ្មោះ សើ ម៉ាត់ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ នៅ​ភូមិ​កំពង់​ត្រៀក ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត និង​ដកហូត​ថ្នាំញៀន​បាន​ចំនួន ០២ កញ្ចប់​តូច​។​

​មន្ត្រី​នគ​របាក​ក្រុង​កំពត បានឲ្យដឹងថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៤​នាក់ សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង ទៅកាន់​សាលាដំបូង​ខេត្ត​កំពត ដើម្បី​បន្ត​អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖ សុគន្ធ​

 

spot_img
×