Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ៧​រូប ត្រូវបាន​បញ្ចូល​បន្ថែម​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍បក្ស​

spot_img

​ភ្នំពេញ ​៖ មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ទាំង ៧​រូប ដែល​ជាប់​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍បក្ស នា​ឱកាស​សន្និបាត​គណៈ​កម្មា​ធិ​ការកណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ ។ នេះ​បើ​តាម​លោក​ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​សរសេរ​ក្នុងផេក​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​ទី​២០​ ខែ​ធ្នូ​នេះ​ ​លោក​ស សុខា បាន​ថ្លែងថា សមាជិក​​គណៈ​អចិន្ត្រៃយ៍​ថ្មី​ទាំង ៧​រូប គឺជា​ធនធាន​មនុស្ស​ដ៏​សំខាន់ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​សម្រាប់​ប្រទេសជាតិ​ទាំងមូល​ក្នុង​ការចូលរួមចំណែក​កសាង​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ឲ្យ​កាន់តែ​សំបូរ​រុងរឿង​ថែម​ទៀត ។​

​សមាជិក​អចិន្ត្រៃយ៍​ថ្មី​ទាំង​៧​រូប​នោះ​រួមមាន​៖

១៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ ។

២៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ ។

៣៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ។

៤៖ លោក វង្ស ពិ​សេន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ ។

៥៖ លោក សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ។

៦៖ លោក ឥត សារ៉ាត់ នាយសេនាធិការ​ចម្រុះ កងយោធពល​ខេមរភូមិន្ទ​ ។

៧៖ លោក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​។​

​លោក ម៉ម សារិន ប្រធាន​ខុទ្ទកាល័យ​គណៈកម្មការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយកខុទ្ទការល័​យស​ម្តេច​ប្រធាន​ព្រឹទ្ធ​សភា បាន​ប្រាប់ថា បន្ទាប់​ពី​បញ្ចូល​សមាជិក​អចិន្ត្រៃយ៍​ថ្មី​ទាំង​៧​រូបនេះ ពេលនេះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច មាន​សមាជិក​ចិន្ត្រៃ​យ៍​សរុប​ទាំងអស់​ចំនួន​៣៧​រូប និង​មាន​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ចំនួន​៨៦៥​រូប​។ សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា ពីមុន​មាន​ចំនួន​៣៥​រូប ប៉ុន្តែ​បាន​ទទួលមរណភាព​ចំនួន​៥​រូប ដូច្នេះ​បញ្ចូល​សមាជិក​ថ្មី​ថែម​៧​រូប​ទៀត ធ្វើ​ឲ្យ​សមាជិក​អចិន្ត្រៃយ៍​ទាំងអស់​កើនឡើង​ចំនួន​៣៧​រូប​។​

​កិច្ចប្រជុំ​នៃ​សន្និបាត​នេះ គឺ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ថ្នាក់ដឹកនាំ​មិនមែន ជា​សមាជិក​គណៈកម្មាធិកា​រ​​កណ្តាល សរុប​ជាង​១​ពាន់​នាក់​។ សន្និបាត​ធ្វើឡើង​ជា​ទៀងទាត់ ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​នយោបាយ​កន្លង​មក ព្រមទាំង​កំណត់​ទិសដៅ​នយោបាយ សម្រាប់​ពេល​ខាងមុខ ក្នុងនោះ​ក៏​នឹង​មាន​ការពិភាក្សា​ត្រួតពិនិត្យ ការងារ​បច្ចុប្បន្ន​របស់​គណបក្ស តើ​មាន​អ្វីខ្លះ​ដែល​សម្រេចបាន​ជោគជ័យ អ្វីខ្លះ​ដែល​នៅ​សេសសល់ អ្វីខ្លះ​ជា​បញ្ហា​ប្រឈម និង​អ្វី​ដែល​ត្រូវ​កែ​លម្អ ដើម្បី​ធ្វើ​យ៉ាងណា​ដឹកនាំ​កម្ពុជា ឱ្យ​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០៕​ ​ដោយ ​៖ ​រចនា​

 

spot_img
×