Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាច់​ផ្ងារ​! ខណៈ​ឃើញ​គូស្នេហ៍​១​គូ ខាង​ប្រុស​ឥណ្ឌូនេស៊ី រីឯ​ខាង​ស្រី​អង់គ្លេស ដឹក​ដៃ​គ្នា​ចូល​រោង​ការបង្ក​ការភ្ញាក់ផ្អើល ព្រោះ​អត់​នឹកស្មាន​!

spot_img

​យោងតាម Okezone បុរស​ឥណ្ឌូនេស៊ី​ឈ្មោះ Karna Radheya និង​នារី​អង់គ្លេស​ឈ្មោះ Polly Alexandria Robinson បានរួម​រស់នៅ​ជាមួយគ្នា​យ៉ាង​ផ្អែមល្ហែម មុនពេល​ពួកគេ​សម្រេចចិត្ត​ចូល​រោងការ​ទៅតាម​ប្រពៃណី​មូ​ស្ទី​ម កាលពី​ថ្ងៃអាទិត្យ (៦ ធ្នូ​) ។​

​អ្នក​ទាំងពីរ​ត្រូវបាន​ដឹងថា បាន​ស្គាល់គ្នា​ជាង​១​ឆ្នាំ​មកហើយ នៅក្នុង Bali ក្នុងអំឡុង​ខែសីហា ឆ្នាំ​២០១៧ ។ នៅពេលនោះ Karna ដែល​កំពុងធ្វើការ​នៅ Bali បាន​ជួប Polly ហើយ​អ្នក​ទាំងពីរ​ក៏បាន​ចាប់ចិត្ត​ស្រលាញ់គ្នា​ទៅវិញទៅមក​តែម្តង ។​

​បន្ទាប់ពី​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា អស់​រយៈពេល​១​ឆ្នាំកន្លះ ពួកគេ​ក៏បាន​សម្រេចចិត្ត​ដឹក​ដៃ​គ្នា​ចូល​រោងការ កាលពី​ថ្ងៃទី​១៦ ធ្នូ ។ ដំបូង Karna បាន​និយាយថា គាត់​ពុំ​អាច​ជឿថា​ស្រី​ស្អាត​ម្នាក់នេះ នឹង​បាក់ចិត្ត​ស្រលាញ់​គាត់​នោះទេ ។ អ្នកដទៃ​តែង​និយាយ​ចំអក​អំពី​ទំនាក់ទំនង​របស់​ពួកគេ ប៉ុន្តែ ទោះយ៉ាងណា ចំណង​ស្នេហ៍​របស់​ពួកគេ​នៅ​រក្សា និង​កាន់តែ​រឹងមាំ​ខ្លាំង​ឡើង ។​

​បុរស​រូបនេះ​បាន​និយាយថា​៖ «​នេះ​ជា​ជោគវាសនា ។ ខ្ញុំ​មិនដែល​ស្វែងរក​ចង់បាន​ប្រពន្ធ​បរទេស​នោះទេ ប៉ុន្តែ ព្រះ​បាន​សម្រេចចិត្តថា Polly គួរតែ​ជា​ប្រពន្ធ​ជាទី​ស្រលាញ់​របស់ខ្ញុំ ហើយ​ពិតជា​អរគុណ​ខ្លាំងណាស់​» ។ ចំណែក Polly ក៏បាន​សម្រេចចិត្ត​ក្លាយជា​អ្នក​ឥស្លាម​រយៈពេល​៦​ខែ មុនពេល​ពិធីមង្គលការ​របស់​ពួកគេ ព្រោះ​នាង​ពិតជា​ចង់​រៀបការ​ជាមួយ Karna ។ ហើយ Karna ក៏បាន​និយាយថា គាត់​កំពុង​ស្នើសុំ​សញ្ជាតិ​សម្រាប់​ប្រពន្ធ​របស់គាត់​ផងដែរ ៕ ដោយ​៖ ឧ​ត្ត​ម​

spot_img
×