Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គេ​យក​ដី​ហើយ ចាប់​ម្ចាស់​ដាក់គុក​ទៀត ដោយ​គ្មាន​ដីកា តាម​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន អ្នកឧកញ៉ា លី​យុង​ផាត់​

spot_img

​ព្រះសីហនុ ៖ គេ​យក​ដី​ហើយ​ចាប់​ម្ចាស់​ដាក់គុក​ទៀត នៅ​កំពង់សោម​យើង​ហ្នឹង ម្ចាស់​ដី​ស្របច្បាប់​ក្លាយជា​អ្នកទោស​។ នេះ​បើ​តាម​ការផ្សាយ​របស់ផេក​ហ្វេស​ប៊ុ​ក​របស់​លោកផែង វណ្ណៈ​។ លោក​ផែង វណ្ណៈ បាន​លើកឡើង​ថា “​នៅ​ព្រឹក​ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៨ ខ្ញុំ​បាន​មក​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ដើម្បី​ជួប​អ្នក​មីង ខាត់ គឹម​លាង អាយុ ៦៩ ឆ្នាំ ជា​ម្ចាស់​ដី​ស្របច្បាប់​ទំហំ ២ ហិកតា ស្ថិតនៅ​ភូមិ ចំណោទ​រាម ឃុំ បិត​ត្រាង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​គាត់ ។​

​អ្នក​មីង ខាត់ គឹម​លាង ត្រូវបាន​សមត្ថកិច្ច​ស្រុក​ព្រៃនប់​ចាប់ខ្លួន​ដោយ​គ្មាន​ដីកា កាលពី​ថ្ងៃ​ទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨ រួច​បញ្ជូន​ទៅ​តុលា​ការ​​តែម្ដង ខណៈ​អ្នក​មីង​មក​បោះបង្គោល​លើ​ព្រំ​ដី​របស់​គាត់ ដែល​គាត់​បាន​ទិញ​ពី​លោក​ស្នងការរង​ខេត្ត​ព្រះសីហនុ​មាន​ឯកសារ​បញ្ជាក់​ពី​អាជ្ញាធរ​ត្រឹមត្រូវ ។​

​អ្នក​មីង​បានបញ្ជាក់​ថា អ្នក​មីង បាន​ទិញ​ដី និង​គ្រប់គ្រង​ដី​នេះ អស់​រយៈពេល​ជាង ១១ ឆ្នាំ​ហើយ ព្រមទាំង​បាន​ធ្វើ​ផ្ទះ​ឈើ​ចំនួន ២ និង​ដាំ​ដំណាំ​ហូប​ផ្លែ​រាប់រយ​ដើម មិន​ដែល​មាន​បញ្ហា​អ្វី​ទេ ។ ប៉ុន្តែ​រយៈពេល​ជាង​មួយ​ខែ​កន្លងមកនេះ មាន​គេ​មក​ឈូស​ដំណាំ និង ឈូស​ផ្ទះ​គាត់​ចោល​ដោយ​មិន​ដឹង​ជា​ខាង​ណា​ទេ ។​

​ប្រភព​ពី​តុលាការ​ខេត្ត​ព្រះសីហនុ​បាន​អោយដឹងថា ការចាប់​ឃុំខ្លួន​អ្នក​មីង ខាត់ គឹម​លាង គឺ​ធ្វើ​តាម​ពាក្យបណ្ដឹង​របស់​តំណាង​ក្រុម​ហ៊ុន អ្នកឧកញ៉ា លី​យុង​ផាត់ ។​

​លោក​ផែង វណ្ណៈ បានបញ្ជាក់​ថា “​តើ​យើង​ឈឺចាប់​ទេ ដែល​គេ​ឈូស​ផ្ទះ និង ឈូស​ដំណាំ​យើង​ចោល គេ​យក​ដី​យើង ហើយ​គេ​ចាប់​យើង​ដាក់គុក​ទៀត​នោះ ?”​។​

​ក្រុមហ៊ុន​អ្នកឧកញ៉ា លី យុង​ផាត់ ប្ដឹង​ចាប់​រាស្ត្រ​ម្ចាស់​ដី ២ នាក់​ដាក់​គុក សមត្ថកិច្ច និង តុលាការ​ក្រវីក្បាល ? ​ប្រជាជន ២ នាក់ គឺ លោកស្រី ខាត់ គឹម​លាង ភេទ​ស្រី អាយុ ៦៦​ឆ្នាំ មុខរបរ កសិករ មាន​អាសយដ្ឋាន​បច្ចុប្បន្ន ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះ​សីហនុ និង លោក ឆាំ សាំង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ យោធា អាសយដ្ឋាន​រស់នៅ​បច្ចុប្បន្ន ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ជា​ម្ចាស់​ដី​ទំហំ ២ ហិកតា ដែល​មាន​ទីតាំង​នៅ​ភូមិ ចំណោទ​រាម ឃុំ បិត​ត្រាង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ តាម​បញ្ជា​អាជ្ញាធរខេត្ត​ដោយ​មាន​បណ្ដឹង​ពី​ខាង​ក្រុមហ៊ុន អ្នកឧកញ៉ា លី យុង​ផាត់ ។​

​លោកស្រី ខាត់ គឹម​លាង បានអោយដឹងថា ដី​លោក​ស្រី ទិញ​ពី​លោក អ៊ឹម វ​លក្ខណ៍ ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ តាំងពី​ឆ្នាំ ២០០៧ មកម្ល៉េះ ដោយ​មាន​អាជ្ញាធរ​ភូមិ ឃុំ បញ្ជាក់​ត្រឹមត្រូវ និង​មាន​មេធាវី​ប្រថាប់ត្រា​ដឹងលឺ​ទៀតផង ។ បន្ទាប់​ពី​ទិញ​ដី ២​ហិកតា នេះ​រួច​មក​លោក​ស្រី​បាន​ដាំ​ដើម​មៀន​ចំនួន ១៥០ ដើម និង​បាន​សង់ផ្ទះ​ឈើ​តូច​ចំនួន ២ នៅលើ​ដី​នោះ ។ ឥឡូវនេះ​បែ​ជា​ខាង​ក្រុមហ៊ុន ឧកញ៉ា លី យុង​ផាត់ ប្ដឹង​ចាប់គាត់​ដាក់គុក​គឺជា​រឿង​អយុត្តិធម៌​ណាស់ ។ ខាង​ក្រុមហ៊ុន​ឧកញ៉ា លី យុង​ផាត់ បាន​ឈូស​ឆាយ​ដើម​មៀន​ទាំង ១៥០ ដើម​ចោល​អស់​ថែម​ទៀត ។​

​លោកស្រី បានអោយដឹងថា ទោះបី​លោកស្រី​យក​ឯកសារ​ត្រឹមត្រូវ​បង្ហាញ​សមត្ថកិច្ច និង តុលាការ យ៉ាងណាក៏ដោយ​ក៏​សមត្ថកិច្ច និង តុលាការ មិន​យក​ភ្នែក​មើល​ដែរ​គឺ​ដឹង​តែ អនុវត្តតាម​ពាក្យបណ្ដឹង​របស់​តំណាង​ក្រុមហ៊ុន​ឧកញ៉ា លី យុង​ផាត់ យក​លោកស្រី​ម្ចាស់​ដី​ស្រប​ច្បាប់​ដាក់​គុក​តែ​ម្ដង​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×