Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ល្អ​បំផុត មាន​ឱកាស​បាន​ចេញ​ក្រៅ​រៀនសូត្រ​បន្ថែម​ជំនាញ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ក៏​អំណោយផល​ល្អ តែ​ក៏​គួរ​វិនិយោគ​ក្នុង​ទ្រង់ទ្រាយ​បាន​ហើយ ។ មនោសញ្ចេតនា​គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​ជាង​នេះ​ទៀត​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ រលូន​ល្អ មាន​អ្នក​ជួយ​អាសា​ក្នុង​ការងារ ។ លុយកាក់ មិនល្អ មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ល្អប្រសើរ ថ្ងៃនេះ​សមស្រប​សម្រាប់​ការ​ណាត់ជួប ។​

​ឆ្នាំ​ខាល ៖​ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំ​មាន​កើតរឿង​អ្វី​ខុស​បំណង ។ លុយកាក់ មាន​ការខាតបង់ ត្រូវ​ចេះ​ទប់ចិត្ត​ពេល​ទិញ​របស់ ។ មនោសញ្ចេតនា មិនល្អ​ងាយ​កើត​រឿង​ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ថោះ ៖ ការងារ ទោះបី​ជួប​រឿង​រំខាន​ចិត្ត​មួយ​ចំនួន តែ​ចុងក្រោយ​រាល់​បញ្ហា​សុទ្ធតែ​ត្រូវបាន​អ្នកដោះស្រាយ​រួច ។ លុយកាក់ មាន​អ្នក​ជួយ​ទំនុកបម្រុង​អំពី​ប្រាក់​កាស ។ មនោសញ្ចេតនា គួរ​មាន​ពេល​ឲ្យបាន​ច្រើន​សម្រាប់​រឿង​មនោស​ញ្ចេ​ត​នា ដើម្បី​បញ្ចៀស​ភាព​ប្រេះឆា ។​

​ឆ្នាំ​រោង ៖ ការងារ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​មិន​ដូច​ការគ្រោងទុក ។ លុយកាក់ ថ្ងៃនេះ​ជា​ថ្ងៃ​ស៊យ ប្រយ័ត្ន​ត្រូវ​បាត់​របស់ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​ន​រីករាយ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ គយរ​ស្តាប់​ពាក្យ​រួម​ចំណែក​របស់​គ្រប់​គ្នា​ទៅ​ជុំវិញ ។ លុយកាក់ មិន​ត្រូវ​ចូលរួម​ការវិនិយោគ​មាន​លក្ខណៈ​ប្រថុយប្រថាន ។ មនោសញ្ចេតនា កុំ​ស្តាប់​សម្តី​ពី​ក្រៅ​ធ្វើឲ្យ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​គូស្នេហ៍ ។​

​ឆ្នាំ​មមី ៖ ការងារ មាន​អ្នក​ជួយ​ជ្រោមជ្រែង ហេតុ​នេះ​កិច្ចការ​គ្រប់យ៉ាង​ដំណើរការ​ដោយ​ងាយស្រួល​បំផុត ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ អាច​បោះទុន​វិនិយោគរ​ក​ចំណេញ​បាន​ច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​មមែ ៖ ការងារ រឿង​គ្រួសារ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​ពេល​ធ្វើការ ។ លុយកាក់ សម្ពាធ​ខាង​លុយកាក់​កើនឡើង ។ មនោសញ្ចេតនា កុំឲ្យ​បញ្ហា​លុយកាក់​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​រវាង​អ្នក​ទាំង​ពីរ ។​

​ឆ្នាំ​វក ៖ ការងារ ការព្យាយាម​ប្រឹងប្រែង​របស់​អ្នក​ធ្វើឲ្យ​គ្រប់​គ្នា​កោតសរសើរ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល តែ​ក៏​ត្រូវ​ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។​

​ឆ្នាំ​រកា ៖ ការងារ សម្ពាធ​ការងារ​ច្រើន​ធ្វើឲ្យ​អ្នក​នឿយណាយ​តប់ប្រមល់​ចិត្ត ។ លុយកាក់ ខ្សត់ខ្សោយ ត្រូវ​ចេះ​សន្សំសំចៃ ។ មនោសញ្ចេតនា ត្រូវ​ស្មោះត្រង់​ក្នុង​រឿង​មនោសញ្ចេតនា​។​

​ឆ្នាំចរ ៖ ការងារ អំណោយផល​ល្អ ត្រូវ​ចេះ​ក្តាប់​ឱកាស ប្រើប្រាស់​ទំនាក់ទំនង​សង្គម​ដើម្បី​បុព្វហេតុ​រីកចម្រើន​រឹងមាំ​ជាង ។ លុយកាក់ មិន​ស្ថិរភាព មិន​ត្រូវ​ចាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរ​ពង្រឹង​ឡើង​វិញ ។ មនោ​សញ្ចេតនា រវាង​អ្នក​ទាំង​២ ។​

​ឆ្នាំ​កុរ ៖ ការងារ ជួប​ឧបសគ្គ​ច្រើន ត្រូវ​ប្រយ័ត្ន​ក្នុង​គ្រប់​ស្ថានការណ៍​ ។ លុយកាក់ ជា​ថ្ងៃ​ស៊យ​មិន​សមស្រប​សម្រាប់​ការ​បោះទុន​រកស៊ី ។ មនោសញ្ចេតនា កុំឲ្យ​រឿង​លុយកាក់​ឥទ្ធិពល​អាក្រ​ក់​ដល់​មនោសញ្ចេតនា ៕​

spot_img
×