Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​សំរាក​ព្យាបាល សោភ័ណ​អូ​វ៉ាង ត្រូវ​អាជ្ញាធរ​បិទ ពេល​អ្នក​ជម្ងឺ​ម្នាក់ បាន​ស្លាប់

spot_img

​ខេត្ត​ស្វាយរៀង ៖ មាន​ករណី​អ្នក​ជម្ងឺ​ម្នាក់​បាន​ស្លាប់​ក្រោយ​ពី​អ្នក​ជម្ងឺ​ម្នាក់​នោះ​ត្រូវបាន​ក្រុមគ្រួសារ​យក​មក​ធ្វើការ​សង្គ្រោះ​បឋម​រួចហើយ​ក៏​បាន​ធ្វើ​ការបញ្ជូន​ជនរងគ្រោះ​បន្ត​តាម​រយៈ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ដើម្បី​យក​អ្នក​ជម្ងឺ​មកកាន់​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង​ប៉ុន្តែ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តាមផ្លូវ ។

​ដែល​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៥​ទៀប​ភ្លឺ ឈានចូល​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ ២០១៨ នៅលើ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯកជន​ឈ្មោះ​សោ​ភ័័ណអូ​វ៉ាង​ស្ថិតនៅ​ក្នុង​សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​។​

​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​បានអោយដឹងថា​៖ ក្រោយពី​ទទួល​ដំណឹង​ថា​មាន​ករណី​មនុស្ស​ស្លាប់​កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​មន្ទីរ​សម្រាក​ព្យាបាល សោភ័ណ​អូ​វ៉ាង នៅ​ក្រុង​បាវិត ដែល​បើក​ពិនិត្យ​ព្យាបាល​អត់​ច្បាប់​អនុញ្ញាត​មក នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ ក្រុមការងារ​លេខាធិកា​រដ្ឋា​ន​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ភិបាល​ខុសច្បាប់ និង​មន្ត្រីនគរបាល​យុត្តិធម៌​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត វន វិ​ណារ៉ា ប្រធាន​លេខាធិការដ្ឋាន និង​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​មន្ទីរ​សុខាភិបាល និង​មាន​ការចូលរួម​សហកា​រ​ពី​លោក គង់ ច័ន្ទ​ខេ​មរិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​លោក ម៉ែន ចាន់​រ៉ា អភិបាលរង​ក្រុង​បាវិត និង​ជា​ប្រធាន​អនុគណៈកម្មការ​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ភិបាល​ខុសច្បាប់​ក្រុង​បាវិត បាន​ចុះ​ធ្វើ​ការបិទ​មន្ទីរ​សម្រាក​ព្យាបាល សោភ័ណ​អូ​វ៉ាង នៅ​ក្រុង​បាវិត ដែល​បើក​ពិនិត្យ​ព្យាបាល​អត់​ច្បាប់​អនុញ្ញាត​ជា​រៀងរាល់ថ្ងៃ ។​

​មន្ត្រី​លេខាធិការដ្ឋាន បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ឱ្យដឹងថា ៖ កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៨ មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ម្ចាស់​សេវា​មន្ទីរ​សម្រាក​ព្យាបាល សោភ័ណ​អូ​វ៉ាង ដែល​បើក​ពិនិត្យ​ព្យាបាល​អត់​ច្បាប់​អនុញ្ញាត មក​បំភ្លឺ បង់ប្រាក់​ផាកពិន័យ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការផ្តល់​សេវា​សិន រហូតដល់​មាន​ការអនុញ្ញាត​ច្បាប់​ពី​ក្រសួង​សុខាភិបាល ម្តង​រួចមកហើយ​។ ប៉ុន្ត​ម្ចាស់​សេវា​ខុសច្បាប់​មួយ​នេះ មិន​ព្រម​មក​បង់​ប្រាក់​ពិន័យ ហើយ​នៅតែ​បន្ត​ការផ្តល់សេវា ដោយ​មិន​ខ្លាចញញើត​នឹង​ច្បាប់​បន្តិច​សោះឡើយ ។​

​បន្ទាប់មក នៅ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៨ មន្ទីរ​សុខាភិបាល​បាន​ចេញ​លិខិត​អញ្ជើញ​មួយទៀត អញ្ជើញ​ម្ចាស់​សេវា​ខុសច្បាប់​មួយ​នេះ មក​បង់​ប្រាក់​ពិន័យ និង​ទទួល​ការណែនាំ​ជា​លើកចុងក្រោយ ក្នុង​ការស្នើ​សុំ​ច្បាប់​បើក​សេវា​ឯកជន​មួយ​នេះ​ទៅ​ក្រសួង​សុខាភិបាល និង​បញ្ឈប់​ការផ្តល់​សេវា​មួយ​រយៈ​សិន រហូតដល់​មាន​ការអនុញ្ញាត​ច្បាប់​ពី​ក្រសួង​សុខាភិបាល ។​

​ទោះបីជា​បានធ្វើ​កិច្ចសន្យា ចំនួន ០២​ដង រួច​មកហើយ​ក្តី មន្ទីរ​សម្រាក​ព្យាបាល សោភ័ណ​អូ​វ៉ាង នៅតែ​មិន​ព្រម​បញ្ឈប់​ការផ្តល់​សេវា​របស់​ខ្លួន​ទេ ថែម​ទាំង​ទទួល​ព្យាបាល​ជំងឺ​ធ្ងន់ៗ និង​បង្ក​ឲ្យមាន​អ្នកជំងឺ​ស្លាប់​ទៀតផង​។​

​ប្រភព​ខាងលើ​បាន​បន្តទៀតថា ៖ ជាក់ស្ដែង​នៅ​ថ្ងៃទី​១៥ ខែ​១២ ឆ្នាំ​២០១៨ អ្នក​ជម្ងឺ​ឈ្មោះ គឹម ធារ៉ា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ទីលំនៅ ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង មាន​អាការៈ ចុកពោះ បាន​ចូល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរ​សម្រាក​ព្យាបាល សោភ័ណ្ឌ​អូ​វ៉ាង គ្មាន​ច្បាប់​នេះ ប្រហែល​ម៉ោង ៤​ភ្លឺ ។ ចូល​មក​ដំបូង គ្រូពេទ្យ​បាន​ដាក់​សេរ៉ូម ប៉ុន្តែ​ចាក់​សរសៃ​មិន​ចូល​សោះ រហូតដល់​ម៉ោង ៥​ជាង ទើប​ចាក់​សេរ៉ូម​ចូល រួច​ចាក់​ថ្នាំ ១​ម្ជុល អោយ​ថ្នាំលេប​ម្តង ។ មួយសន្ទុះ​អ្នក​ជម្ងឺ​មាន​អាការៈ ចុក​ខ្លាំង ចាប់ផ្តើម​ប្រកាច់​លេស​ឡះ គ្លីនិក​ក៏​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​ទៅ​ស្វាយរៀង ។ ប៉ុន្តែ​ទៅ​ដល់​ជី​ភូ អ្នក​ជម្ងឺ​ក៏​ដាច់ខ្យល់​ស្លាប់​ទៅ រួច​ក៏​ដឹក​សព​ត្រឡប់​មក​វិញ ។ នៅ​ថ្ងៃ​ទី​១៦ ខែ​១២ ឆ្នាំ​២០១៨ ក្រុមការងារ​លេខាធិកា​រដ្ឋា​ន​លុបបំបាត់​ឱសថ​ក្លែងក្លាយ​និង​សេវា​សុខាភិបាល​ខុសច្បាប់ ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត វន វិ​ណា អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ចុះ​ទៅ​ស្រាវជ្រាវ​ករណី​នេះ​ដល់​ផ្ទះ​សព និង​ដល់​គ្លីនិក ដើម្បី​ប្រមូល​ព័ត៌មាន​ករណី​ស្លាប់​នេះ ។ រហូតដល់​ព្រឹក​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ មន្ទីរ​សុខាភិបាល​បាន សហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​អាជ្ញាធរ​ដែនដី ចុះ​បិទ​គ្លីនិក​នេះ​តែម្តង ។​

​មន្ត្រី​លេខាធិការដ្ឋាន​នេះ​បញ្ជាក់ថា ដើម្បី​លុបបំបាត់​សេវា​សុខាភិបាល​ខុសច្បាប់​នេះ​ឱ្យមាន​ប្រសិទ្ធភាព ត្រូវតែ​មាន​ការចូលរួម​សហការ​ពី ព្រះរាជអាជ្ញា អាជ្ញាធរខេត្ត សមត្ថកិច្ច​មូលដ្ឋាន និង​ភាគី​ពាក់ព័ន្ធ ដោយ​អនុវត្ត​តាម​គោលការណ៍​ច្បាប់​ជាធំ បើ​ពុំ​ដូច្នោះ​ទេ សេវា​សុខាភិបាល​ខុសច្បាប់​នៅក្នុង​ខេត្ត​ស្វាយរៀង​នឺង​រីក​ស្គុះស្គាយ​ដូច​ផ្សិត​ជាក់​ជាមិនខាន ។​

​ពាក់ព័ន្ធ​ទៅនឹង​ការចោទប្រកាន់​ខាងលើ​នេះ​ដែរ​ខាង​ម្ចាស់​គ្លីនិក​សោភ័ណ​អូ​វ៉ាង​បានឱ្យដឹង​ថាៈ​ករណីម​ន្ទី​រ​សំរាក​ព្យាបាល​សោភ័ណ​អូ​វ៉ាង​បាវិត​គ្លីនិក​សោភ័ណ​អូ​វ៉ាង​បានរៀបចំ​​សំណុំ​បែបបទ​សុំ​ការអនុញ្ញាតិ​ពី​មន្ទីរ​សុខាភិបាល​នៅ​ពាក់កណ្តាល​ខែ​មិថុនា​ឆ្នាំ​២០១៨​លិខិត​អនុញ្ញាតិ​មិន​ទាន់​ចេញ​អោយ​ទេ​តែ​យើង​ចាប់ផ្តើម​បើក​ជា​បណ្តើៗ​ដោយ​សុំ​ការអនុគ្រោះ​ពី​អាជ្ញាធរ​សុខាភិបាល​ថ្នាក់​ខេត្ត​ដើម្បី​បំរើ​ការពិនិត្យ​ព្យាបាល​ជំងឺ​ជា​បណ្តោះ​អា​សន្ម​យើង​ព្យាយាម​រត់​ការ​ទៅ​មន្ទីរ​សុខាភិបាល​ជា​ញឹកញាប់​ដើម្បី​តាមដាន​នូវ​រាល់​លិខិត​ស្នាម​ដែល​ខ្វះខាត​ក្នុងន័យ​បំពេញបន្ថែម​នូវ​រាល់​តម្រូវការ​របស​ម​ន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយ​រៀង​រហូត​ដល់​មានការ​កោះ​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​ដើម្បី​រក​ចំណុច​ខ្វះខាត​របស់​គ្លី​និច​យើងខ្ញុំ​។​បន្ទាប់​មក​យើងខ្ញុំក៏៏​បាន​យល់ព្រម​តាម​ដោយ​ផ្ញើ​លិខិត​ដែល​ខាង​មន្ទីរ​តម្រូវកា​រហើយ​ខាង​មន្ទីរ​យល់ព្រម​រក្សា​លិខិត​ស្នាម​និង​បាន​ធានា​ថា​រត់​ការ​រហូតដល់​ចប់​ចេញ​ជា​ច្បាប់​អោយ​យើងខ្ញុំ​។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថាៈ​គិតពី​ថ្ងៃ​ចូល​ប្រជុំ​នៅ​មន្ទីរ​សុខាភិបាល មាន​រយះពេល​២​ខែ​កន្លងមក​ទៅ​ហើយ​លោក​តែង​ទាក់ទង​តាម​ទូរស័ព្ទ​សួរ​លោក​អនុប្រធាន​មន្ទីរ​ទទួលបន្ទុក​និង​អ្នក​មក​កាន់​លិខិត​គាត់​ឆ្លើយថា​ជាប់រវល់​បាន​ពិនិត្យ​រួច​ហើយ​លិខិត​យើងខ្ញុំ​មាន​លក្ខណះ​៩៩​ភាគរយ​គ្រប់គ្រាន់​ហើយ​។​លោក​បាន​សួរ​ថា​បើ​គ្រប់គ្រាន់​តើ​នៅ​មាន​ចំណុច​ខ្វះខាត​អី្វ​ទៀតគាត់​នៅតែមិន​ព្រម​អនុញ្ញាតិ​អោយ​ទៀត​។​រហូត​ដល់​លឺថា​មាន​មនុស្ស​ស្លាប់​នៅ​គ្លីនិច​យើងខ្ញុំ​។​( ខ្ញំ​គ្រាន់តែ​ចង់​បញ្ជាក់​ជូន​ថា​អ្នកជំងឺ​មិនមែន​មក​សំរាក​ព្យាបាល​នៅ​គ្លីនិច​យើង​ខ្ញុំទេ​) អ្នកជំងឺ​នេះ​គាត់​អត់​​បាយ​៤​ថ្ងៃ​ហើយៗ​គាត់​ហូប​ស្រា​រួចហើយ​គាត់​លោត​ប្លោះ​របង​កំពស់​២​ម៉ែត្រ​មក​ដល់​គ្លីនិក​យើងខ្ញុំ​បើ​យើង​មិន​ទទួល​វា​អមនុស្ស​ធ​ម៍​ពេក​យើង​ក៏​ទទួល​ដោយ​កូនស្រី​បង្កើត​របស់​គាត់​សុំ​ផ្តិតមេដៃ​សុំអោយ​យើង​ជួយ​បញ្ជូន​ក្នុង​រយះពេល​តែ​កន្លះ​ម៉ោង​ប៉ុណ្ណាះ​ចេញពី​ក្រុង​បាវិតដ​ល់​ព្រៃផ្តៅ​គ្រូពេទ្យ​ខំប្រឹងប្រែង​ធ្វើច​លនាតែ​មិន​បាន​យក​ជីវិត​គាត់​មក​វិញ​បើ​ជា​ទេវតា​យើងខ្ញុំ​ជប់​គាត់​អោយរ​ស់​ហើយៗ​យើងខ្ញុំ​មិនបាន​យកកំ​រ៉ៃ​សូម្បី​១​សេន​ពី​គាត់​ក៏​គ្មាន​ដែរ​។​

​ប្រភព​ខាងលើ​បាន​បន្ថែមទៀតថា ៖ ទាក់ទិន​ដល់​បញ្ហា​នេះ​ទើប​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ទើប​មាន​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​និង​តុលាការ​ចុះ​មក​សុំ​បិទ​បណ្តោះអាសន្ន ចុះ​មក​ឆែកឆេ​គ្លី​និច​យើងខ្ញុំ ដោយ​គ្មាន​វត្ត​មាន​យើងខ្ញុំ​អោយ​អ្នកជំងឺ​ចាកចេញ​ទាំង​គ្រោះថ្នាក់​ចរាចរ​ចាស់ជរា​គ្រុន​ញ័រញាក់​មិនទាន់​ជា​ប្រមាណ​ជាង​១០​នាក់ ដោយ​គ្មាន​មនុស្សធម៌​ដល់​អ្នកជំងឺ​ទាំងនោះ​ឡើយ​។ ពេល​ខ្ញុំ​មក​ដល់​សូម​អង្វរ​លោក​អ្នកមានអំណាច​សុំ​ដល់​ថ្ងៃស្អែក​ក៏​លោក​មិន​ព្រម​ដែរ​។ យើងខ្ញំ​យល់​ព្រមថា​គ្លី​និច​យើងខ្ញុំ​មិនទាន់មាន​ច្បាប់​ខ្ញុំ​យល់ព្រម​តែ​ហេតុអ្វី​បានជា​គ្លី​និច​ដ៏​កំសត់​របស់​ខ្ញុំ​មួយ​នេះ រហូតដល់​ម៉ោង​នេះ​គេ​នៅ​ស្រែកថា អត់​ច្បាប់​បើ​លោក​ខាង​មន្ទីរ​សុខាភិបាល​មិន​អើពើ​និង​លិខិត​របស់​គ្លីនិក​យើងខ្ញុំ​តើ​អោយ​ខ្ញុំ​ធ្វើ​ដូចម្តេច​ទៀត​? ៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×