Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោកស្រី​សោម​ មុនី​រ័ត្ន​ អភិបាលរង​ខេត្ត​ប៉ៃលិន បាត់បង់​ជីវិត ក្នុង​គ្រោះថ្នាក់​រថយន្ត​៣​គ្រឿង​បុក​គ្នា​

spot_img

​កំពង់ឆ្នាំង​ ៖ ​រថយន្ត​៣​គ្រឿង​បាន​ប៉ះទង្គិច​គ្នា​ក្នុង​គ្រោះថ្នាក់​ចរាចរ បណ្ដាល​ឲ្យ​លោកស្រី​សោម មុនី​រ័ត្ន អភិបាលរង​ខេត្ត​ប៉ៃលិន​បាត់បង់​ជីវិត និង​២​នាក់​ទៀត​រងរបួស ។ ករណី​នេះ​កើតឡើង​នៅ​ចំណុច​គីឡូ​ម៉ែត​104_105 ស្ថិតនៅក្នុង​ភូមិ​ថ្មកែវ ឃុំ​ស្វាយជ្រុំ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​២០​ធ្នូ​។ រថយន្ត​បង្កហេតុ​ម៉ាក​ឡិច​ស៊ី​ស​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2T8971 ​ជា​រថយន្ត​របស់​លោក​ស្រី​អភិបាលរង​ខេត្ត​ប៉ៃលិន បាន​បុក​ជាមួយ​រថយន្ត​សាំ​យ៉ុង​១៥​កៅអី ហើយ​រថយន្ត​ឡិច​ស៊ី​ស បាន​ជ្រុល​ទៅ​បុក​រថយន្ត​យី​ឌុប​បន្តទៀត បណ្តាលឲ្យ​ខ្ទេច​ផ្នែក​ខាង​មុខ​ទាំង​ស្រុង​។​

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា លោកស្រី​អភិបាលរង​ខេត្ត​ប៉ៃលិន​ម្នាក់​បាន​ស្លាប់ ក្នុង​ពេល​បញ្ជូន​មក​ម​ន្ទីរ​ពេទ្យ​ខេត្ត​កំពង់ឆ្នាំង និង​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ រងរបួស​ធ្ងន់ និង កូនប្រុស​អភិបាលរង​ខេត្ត​ប៉ៃលិន ជា​អ្នកបើកបរ​របួស​ធ្ងន់ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា ។​

​រថយន្ត​លិច​ស៊ិសរបស់​លោកស្រី​អភិ​បាល​រង​ខេត្ត​ប៉ៃលិន រង​ការខូចខាត​ទាំងស្រុង​និង​រថយន្ត​២​ក៏​ត្រូវ​រង​ការខូចខាត​ផងដែរ​។​សូមបញ្ជាក់​ថា ៖

១.​លោកស្រី សោម មុន្នី​រ័ត្ន អាយុ​៥៦​ឆ្នាំ ជា​អភិបាលរង​ខេត្ត​ប៉ៃលិន (​ស្លាប់​) ។

២. លោកស្រី​ម៉ុក ណា​ឌី អាយុ​៤៩​ឆ្នាំ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ (​រងរបួស​ធ្ងន់​) ។

៣.​កូនប្រុស អភិបាលរង​ខេត្ត​ប៉ៃលិន រងរបួស​ធ្ងន់​ ។

​បច្ចុប្បន្ន​សព​តំកល់​ទុក និង អ្នករងរបួស កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×