Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្លោះ​តាម​ទូរស័ព្ទ តាម​មក​វាយ​ដល់ផ្ទះ​

spot_img

​ក្រចេះ ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ នៅ​ថ្ងៃទី​២០​ធ្នូ​នេះ​បាន​ឲ្យ​ដឹងថា បុរស​ដៃដល់​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ឆ្លូង ចាប់​ឃាត់ខ្លួន​ពីបទ ហឹ​ង្សា​ដោយ​ចេតនា បន្ទាប់ពី​ជន​រូបនេះ បាន​យក​ដែក​ទីប មក​វាយ​ជនរងគ្រោះ​ដល់ផ្ទះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ត្រង់​ក្បាល ក្រោយ​ជម្លោះ​គ្នា​តាម​ទូរស័ព្ទ​។​

​ជន​រូបនេះ​ឈ្មោះ វែង សុខ​ហ៊ា​ប អាយុ​៣៥​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ឃុំ​កញ្ជរ ស្រុក​ឆ្លូង ត្រូវបាន​នគរបាល​ស្រុក​ឆ្លូង ចាប់ខ្លួនបាន​ភ្លាមៗ​នៅ​ថ្ងៃទី​១៩ ខែធ្នូ បន្ទាប់ពី​រូបគេ បានមក​ធ្វើ​សកម្មភាព​វាយ​ទៅលើ​ជនរងគ្រោះ​ម្នាក់ នៅ​និង​ផ្ទះ​ស្ថិតក្នុង​ព្រែក​ចម្លាក់ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ក្រោយ​ទំនាស់​គ្នា​តាម​ទូរស័ព្ទ​រឿង​តេ​ច្រឡំ​លេខ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×