Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក គង់ គាំ ៖ លោកស្រី មួ សុខ​ហួ និង​លោក អេង ឆៃអ៊ាង ជា​កូនអុក​របស់ សម រង្ស៊ី

spot_img

​លោក គង់ គាំ អតីត​ប្រធាន​គណបក្ស​សមរង្ស៊ី បាន​ថ្លែងថា ទាំង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ បានដឹង​ច្បាស់លាស់​រួចទៅហើយ​ថា លោកស្រី មួ សុខ​ហួ និង​លោក អេង ឆៃអ៊ាង ជា​អនុប្រធាន​ពីររូប ក្នុងចំណោម​បី​រូប គឺជា​កូនអុក​ដែល សម រង្ស៊ី រៀបចំ​សម្រាប់​គាំទ្រ​ខ្លួន ពេល​ត្រូវយក​ប្រៀប​លើ កឹម សុខា​។​

​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០១៨ លោក គង់ គាំ​-Kong Korm បាន​បញ្ជាក់ថា “​ទាំង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​បានដឹង​ច្បាស់លាស់​រួចទៅហើយ​ថា លោកស្រី មួ សុខ​ហួ និង​លោក អេង ឆៃអ៊ាង ជា​អនុប្រធាន​ពីររូប ក្នុងចំណោម​បី​រូប គឺជា​កូនអុក​ដែល សម រង្ស៊ី រៀបចំ​សម្រាប់​គាំទ្រ​ខ្លួន ពេល​ត្រូវយក​ប្រៀប​លើ កឹម សុខា​។ លោកស្រី មួ សុខ​ហួ និង​លោក អេង ឆៃអ៊ាង ក្រោយ​លោក សម រង្ស៊ី ជួប​សមាជិកសភា​សហ​រដ្ឋ​អាមេ​រិក ដែល​ទំនងជា អន្តរជាតិ​យល់ថា តួនាទី​ប្រធានស្តីទី CNRP របស់​សម រង្ស៊ី មិនអាច​ទទួលយកបាន​ឡើយ ទើប​បន្ថែម​សារ​ជួយ​ភាព​ឯការ​។ លំហ​សម្តែង​មតិ និង​ការជួបជុំ​ដែល​បម្រើ​ផែនការ បំផុស​អតីត​សមា​ជិក CNRP (​ក្រៅច្បាប់​) និង​អ្នកគាំទ្រ​ឲ្យ​ងើបឈរ (​ទាំង​ក្រៅប្រទេស ទាំង​ក្នុងប្រទេស​) ហួស​ពី​ក្របខ័ណ្ឌ​ជជែក ឬ​តវ៉ា​ធម្មតា ឈានទៅ​បង្កចលាចល និង​អសន្តិសុខ​ដែល​ប្រទេស និង​ប្រជាពលរដ្ឋ​កម្ពុជា មិន​ចង់ឃើញ​ការបាត់​បង់​សណ្តាប់ធ្នាប់ ស្ថេរភាព និង​ចេរភាព​នៃ​ជីវភាព និង​កា​អភិវឌ្ឍន៍​ដែលមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ អ្នក​ស្ថាបនា​និយម និង​បញ្ចៀស​ឧក្រិដ្ឋកម្ម វិនាសកម្ម​និយម​”​។​

​លោក គង់ គាំ បាន​បញ្ជាក់ថា លោក សម រង្ស៊ី និង កឹម សុខា ពេលនេះ​ឈានដល់​ផ្លូវបំបែក​ហើយ​។ ការសម្រេច​ដែល​ធ្វើឡើង​ដោយ​ក្រុម​របស់ លោក សម រង្ស៊ី នា​ថ្មីៗ​នេះ​មិនអាច​យកជាការ​បានទេ ដោយសារតែ​រាល់​ការសម្រេច​របស់ អតីត CNRP ត្រូវធ្វើឡើង​ដោយ​កុងសង់ស៊ីស រវាង​លោក សម រង្ស៊ី និង​លោក​កឹម សុខា ហើយ​ពេលនេះ​បែរជា​ពួកគេ មិនមាន​កុងសងស៊ីស ដែល​មានន័យថា ការសម្រេច​កន្លងមក​គឺ​ធ្វើឱ្យ​បែកបាក់​គ្នា​។ លោក​អះអាងថា អ្វីដែល​សម្រេច​ដោយ​ក្រុម​សម រង្ស៊ី គឺជា​រណសិរ្ស​មួយ​ប៉ុណ្ណោះ មិនមែន​តំណាង អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​ទេ​។​

​លោក គង់ គាំ បាន​បន្ថែមថា​៖ “​បាទ ! គឺថា​តាំងពី​ភព​ប្រសព្វ​ជាមួយគ្នា​មក មេដឹកនាំ​ទាំងពីរ​ហ្នឹង គឺថា​តម្រឹម​ទៅវិញទៅមក មិន​ឲ្យ​អ្នកណា​នៅក្រោម​អ្នកណា​ទេ​។ ដូច្នេះ​មិនដែល​រលូន​ជាមួយគ្នា​ជា​ហូរហែរ​មកហើយ ប៉ុន្ដែ​ក្នុង​កាលៈទេសៈ​ដែលថា​ដណ្ដើម​តួនាទី​ដឹកនាំ ច្បាស់​ណាស់​ថា​មួយ​នៅក្នុង​ការឃុំ​ឃាំង​គ្មាន​សិទ្ធិសេរីភាព ហើយ​មួយទៀត​មាន​សិទ្ធិសេរីភាព​ចង់បាន​ដឹកនាំ​នោះ គឺមាន​ចំណុច​ជាច្រើន ដែល​ហាក់ដូចជា ឧបមា​ថា​៖ លោក សម រង្ស៊ី លេង​ជាការ​ភ្នាល់​ដោយសារ​ដឹងថា លោក កឹម សុខា គាត់​មាន​ឥរិយាបថ សម្រុះសម្រួល ទន់ភ្លន់ ឈានទៅ​ឲ្យ​មាន​ស្ថានការណ៍​ល្អ នៅក្នុង​ប្រទេស​កម្ពុជា លោក សម រង្ស៊ី ភ័យខ្លាច កឹម សុខា ដូចដែល​១១៨​នាក់​ចឹ​ង​ដែរ ដែលថា កឹម សុខា ហ្នឹង​ងាក​ចេញពី​គាត់​ចោល​គាត់​អីចឹង​ទៅ​។ ដូច្នេះ​បញ្ហា​នេះ គឺមាន​គំនិត​ផ្សេងគ្នា​ហើយ​។ គឺថា ដែល​កាន់តែ​ស្រែកថា សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែមួយ​នោះ គឺ​ដើម្បី​លុប​ភាព​ប្រះ​ស្រាំ​កាន់តែ​ឃ្លាតឆ្ងាយ​ពីគ្នា​នោះឯង​បាទ​”៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×