Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ការពារជាតិ​អា​មេ​រិច លាលែង​ពី​តំណែង បន្ទាប់​ពី ត្រាំ ប្រកាស​ដកទ័ព​ចេញពី​ស៊ី​រី​

spot_img

​រដ្ឋមន្ត្រី​ការពារជាតិ​អា​មេ​រិច លោក James Mattis បាន​ធ្វើ​ការលាលែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ​ដោយសារតែ​មាន​ទស្សនៈ​មិន​ស៊ី​ជា​គ្នា បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​ពី​ការដក​ទ័ព​អា​មេ​រិច​ចេញពី​ប្រទេស​ស៊ី​រី​។​

​លោក James Mattis មាន​ទស្សនៈ​ផ្ទុយ​គ្នា​ពី​លោក​ដូណាល់ ត្រាំ ជុំវិញ​ការប្រកាស​ដកទ័ព​ចេញ​​ពី​ប្រទេស​ស៊ី​រី ក្រោយពេល លោក​ត្រាំ​ប្រកាសថា ពួក​រដ្ឋ​អ៊ីស្លាម​រង​បរាជ័យ​។​

​លោក James Mattis បាន​សរសេរ​ក្នុង​សំបុត្រ​ទៅកាន់ លោក​ត្រាំ​ថា “​ដោយសារ​តែ​អ្នក មាន​សិទ្ធិ​​ដើម្បី​ធ្វើឲ្យ​រដ្ឋមន្ត្រី​ការពារជាតិ​មានទ​ស្សនៈ​ស៊ីគ្នា​ជាមួយ​អ្នក​លើ​រឿងនេះ និង​រឿង​នោះ ខ្ញុំ​ជឿជាក់​ថា វា​គឺជា​រឿង​ត្រឹមត្រូវ​ដែល​ខ្ញុំ​ត្រូវ​ចុះ​ចេញពី​តំណែង​ខ្ញុំ​”​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ផងដែរ រដ្ឋមន្ត្រីការបរទេស​ដដែល​បាន​ជំទាស់​ខ្លាំង​ទៅ​នឹង​សេចក្តីសម្រេច​ចិត្ត​​ក្នុងការ​ដកទ័ព​ចេញពី​ស៊ី ហើយ​អាច​នឹង​ដកទ័ព​ចេញពី​អាហ្គានីស្ថាន​ផងដែរ​។​

​សូមបញ្ជាក់​ថា សហរដ្ឋ​អា​មេ​រិច​បានធ្វើការ​ដកទ័ព​ចេញពី​ប្រទេ​ស៊ីរី ក្រោយពេល​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​បានប្រកាសថា ក្រុម​រដ្ឋ​អ៊ីស្លាម IS បាន​ទទួលរង​ការបរាជ័យ​។​

​ទា​ហ៊ាន​អា​មេរិ​ចំនួន ២​ពាន់​នាក់​បាន​ជួយ​កម្ចាត់​ពួក​ភេរ​វករ IS នៅ​ភាគ​ខាងជើង​ឆៀង​ខាងលិច ក្នុង​ប្រទេស​ស៊ី​រី ប៉ុន្តែ​ពួក​សកម្មប្រយុទ្ធ IS តិចតួច​ប៉ុណ្ណោះ​នៅ​សេសសល់​។​

​មាន​ការព្រួយបារម្ភ​ថា ការដាក់​ទ័ព​អា​មេរិ​ចេញ​ចេញពី​ស៊ីរី អាច​នឹង​ធ្វើឲ្យ​រុស្សី និង​អ៊ីរ៉ង​មាន​ឥទ្ធិពល​ក្នុង​តំបន់​នោះ​៕ សុភ័ក្ត្រ

​ប្រភព​៖ CNN

spot_img
×