Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គុយលេង​លើ​គ្រែ អស់កម្លាំង ទិញ​ភេសជ្ជៈ​ខា​រ៉ា​បាវ​មួយ​កំប៉ុង មក​ផឹក ស្រាប់តែ​ប្រកាច់​ដាច់ខ្យល់​ស្លាប់​

spot_img

​ភ្នំពេញ ៖​ បុរស​ម្នាក់​ដែល​ទើបតែ​មក​ពី​ស្រុក​កំណើត មកដល់​ផ្ទះ អង្គុយ​លេង​ជាមួយ​អ្នកជិតខាង ស្រាប់តែ​មាន​អ​ការៈមិន​ស្រួលខ្លួន រួច​បាន​ទៅ​ទិញ​ភេសជ្ជៈ​ខា​រ៉ា​បាវ​មួយ​កំប៉ុង ដើម្បី​ផឹក​ឲ្យមាន​កម្លាំង​ឡើងវិញ ស្រាប់តែ​ធ្វើឲ្យ​ស្លាក់​ខ្យល់​ស្ទះដង្ហើម ដាច់ខ្យល់​ស្លាប់​នៅលើ​គ្រែ កាលពី​ម៉ោង​១២​រំលង​អធ្រាត ឈានចូល​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​៤២B ក្នុងភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​មូលដ្ឋាន បានឲ្យដឹងថា បុរស​ដែល​ស្លាប់​ឈ្មោះ កៃ ប៉ាន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរប​លក់លៀ​សហាស ស្នាក់​នៅ​ទី​តាង​កើតហេតុ​ខាងលើ បាន​ស្រុកកំណើត នៅ​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង បាន​ចោល​ប្រពន្ធ និង​កូនស្រី​តូច កំពុង​យំសោក​បោក​ខ្លួន ។​

​តាម​ប្រភព​ព័ត៌មាន ពី​សាច់ញាតិ​ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ ទើបតែ​មក​ពី​ស្រុក​កំណើត ហើយ​បាន​អង្គុយលេង ជាមួយ​អ្នកជិតខាង ស្រាប់តែ​មាន​អ​ការៈមិន​ស្រួលខ្លួន រួច​បាន​ទៅ​ទិញ​ភេសជ្ជៈ​ខា​រ៉ា​បាវ​មួយ​កំប៉ុង​មក​ផឹក ។ ក្រោយមក​ស្រាប់តែ ជនរងគ្រោះ​ស្ទាក់​ខ្យល់​ប្រកាច់​ស្លាប់​នៅលើ​គ្រែ​មួយ​រំពេច ។ សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ ចុះ​ធ្វើ​កោ​ល​សល្យ​វិច័យ រួច​ប្រគល់ឲ្យ​ក្រុមគ្រួសារ យក​ទៅ​ស្រុកកំណើត ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×