Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហោស្រព​បង្ហើរខ្លែង​ខ្មែរ​លើក​ទី​២២ ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​ស្វាយរៀង​

spot_img

​ខេត្ត​ស្វាយរៀង ៖ លោក អ៊ុក សុជាតិ រដ្ឋលេខាធិការ​តំណាង​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង លោកស្រី ឯក សុវ់ណ្ណ​ភារៈ អភិបាលរង​ខេត្ត​តំណាង​លោក ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដោយ​មាន​ការសហការ​ពី​រដ្ឋបាល​ខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​សុក្រ ១៤​កើត ខែ​មិគសិរ ឆ្នាំច​សឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​រៀបចំ​កម្មវិធី​មហោស្រព​ខ្លែងឯក​ខ្មែរ​លើក​ទី​២២ ឆ្នាំ​២០១៨ នៅ​បរិវេណ​តារាង​បាល់ទាត់​វិទ្យាល័យ​ស្វាយរៀង ។

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ កង​ម្លាំង​ទាំង​៣​ប្រភេទ លោក​អភិបាលក្រុង​-​ស្រុក អស់លោក លោកស្រី​ជា ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត សិស្សានុសិស្ស គរុ​សិស្ស ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​ប្រមាណ ៦០០ នាក់ ។​

​យោងតាម កម្រង​ឯកសារ​ស្តីពី​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ រៀបរៀង​ដោយ​ព្រឹទ្ធាចារ្យ​មៀច ប៉ុណ្ណ បាន​លើកឡើង​ថា «​ប្រពៃណី​នៃ​ការ​បង្ហើរខ្លែង បាន​ឆ្លុះបញ្ចាំង​នូវ​ចរិត​របស់​សង្គម​ខ្មែរ ដែល​រស់នៅ​ផ្សាភ្ជាប់​នឹង​ធម្មជាតិ ទទួល​ឥទ្ធិពល​ពី​ធម្មជាតិ និង​ប្រើប្រាស់​ថាមពល​ធម្មជាតិ​សម្រាប់​បម្រើ​ការរស់នៅ និង​ការកម្សាន្ត ។​

​ម្យ៉ាងទៀត ប្រពៃណី​នៃ​ការ​បង្ហើរខ្លែង មិន​គ្រាន់តែ​ជា​ពិធី​មួយ​ធ្វើ​ឡើង​សម្រាប់​ជា​ការកម្សាន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ពិធី​មួយ​សម្រាប់​គោរពបូជា​ដល់​សាសនា​សំខាន់​ទាំង​ពីរ​ផង ដែរ ដែល​ប្រជាជន​ខ្មែរ​ធ្លាប់​ជឿ និង​គោរព​តាំងពីដើម​រៀងមក គឺ ព្រហ្មញ្ញសាសនា​នឹង​ព្រះពុទ្ធសាសនា ៕ ដោយ ៖ វ៉ៃ​គោ​

 

spot_img
×