Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើរ​ស្វែងរក​ឈ្មោះ​ដាក់​ឲ្យ​សត្វ​ចម្លែក “​ដង្កូវ​ដុះ​កន្ទុយ​” ដែល​កំពុង​ធ្វើឲ្យ​អ្នកទ​ស្ស​នាភ័យ​តក់ស្លុត​

spot_img

​វា​មាន​ចលនា​វា​ដូចជា​ដង្កូវ ប៉ុន្តែ​បែរជា​មាន​កន្ទុយ​វែង​ដូចជា​កណ្តុរ​ប្រមេះ ប្រសិនបើ​អ្នកដឹង​រឿង​ពិត​ពី​សត្វ​ចម្លែក​នេះ អ្នក​អាច​ពុំ​ត្រឹម​ភ័យខ្លាច​ប៉ុណ្ណោះ​ទេ​…​លោះ​ព្រលឹង​តែម្តង​។​

​ថ្មីៗ​នេះ​នៅក្នុង​ក្រុម​ល្បីល្បាញ​របស់​យុវវ័យ​មួយក្រុម​មាន​បង្ហោះ​ផ្សាយ​ពី​សត្វ​ចម្លែក​មួយ ហើយ​វា​ពិតជា​ទាក់ទាញ​អារម្មណ៍​ពី​សំណាក់​មនុស្ស​ច្រើន​មជ្ឈដ្ឋាន​។​

ប្រសិន​បើ​ក្រឡេក​មួយ​ភ្លែត អាច​គិត​ថា វា​ជា​កណ្តុរ​ប៉ុន្តែ​ចលនា​វារ របស់​វា​និង​រាងកាយ​ពិត​ជា​សត្វ​ដង្កូវ​។

​ទាំង​ដង្កូវ និង​កណ្តុរ​សុទ្ធសឹង​ជា​ប្រភេទ​សត្វ​ពុំ​សូវ​មាន​អ្នក​ចូល​ចិត្ត​ទេ ហេតុ​នេះ​ឈ្មោះ​ទាំងឡាយ​ដែល​គេ​ដាក់​ឲ្យ​វា​ប្រាកដជា​ពុំ​ពិរោះ​ស្តាប់​ប៉ុន្មាន​ឡើយ​។​

​ដំបូង​ឡើយ​មាន​អ្នក​ថា​វា​ជា​សត្វ​នេះ សត្វ​នោះ​ហើយ​ចុងក្រោយ​ពុំ​ដឹង​ថា ជា​សត្វ​អ្វី​។ ប៉ុន្តែ​ឆ្លងកាត់​ការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ​បាន​សន្និដ្ឋានថា វា​ជា​អម្បូរ​ដង្កូវ​កន្ទុយ​កណ្តុ​រ Rat-tailed maggot​។​

​ដង្កូវ​កន្ទុយ​កណ្តុរ ជា​ពង​របស់​ពពួក​រុយ ក្នុង​អម្បូរ Eristalini និង Sericomyiini ដែល​តាំងពីដើម​មក​វា​ស្ថិត​ក្នុង​ប្រភេទ​សត្វ​ចម្លែក និង​កម្រ​ប្រទះ​បំផុត​។ លក្ខណៈ​ពិសេស​ដើម្បី​សម្គាល់​វា គឺ​វា​មាន​ដងខ្លួន​ជា​សណ្ឋាន​ជា​បំពង់​លូន​ដូច​ជន្លេន ហើយ​មាន​កន្ទុយ​មួយ​យ៉ាង​វែង​។​

​កន្ទុយ​វែង​មួយ​នេះ មាន​មុខងារ​ដូចជា​បំពង់​ដកដង្ហើម ធ្វើឲ្យ​វា​អាចទទួលបាន​អុកស៊ីសែន ពេល​លិច​ក្នុង​ទឹក​។ ហេតុនេះ​ទើប​ពួក​វា​អាច​រស់នៅ​បាន​យ៉ាងយូរ​ក្នុង​បរិស្ថាន​ទឹក​រង​ការបំពុល​។​

​រឿង​ដែល​ធ្វើឲ្យ​អ្នកអាច​លោះ​ព្រលឹង​នោះ គឺ​ពួក​វា​និយម​រស់នៅ​ក្នុង​សាកសព​។ អ្វីៗ​ដែល​អ្នក​ធ្លាប់​ឃើញ​ដង្កូវ​នៅក្នុង​សាកសព​នោះ​គឺ​ពួក​ដង្កូវ​កន្ទុយ​កណ្តុរ​នេះឯង​៕ ចន្ទ្រា​

spot_img
×