Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ចាស់ជរា​គ្មាន​ទីពឹង ១២ គ្រួសារ ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​

spot_img

​ខេត្តស្វាយរៀង ​៖ ​លោកស្រី ពៅ សុភាព ហេ​រញ្ញឹក​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង នៅ​ថ្ងៃ​សុក្រ ១៤​កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៨​បាន​នាំយក​អំណោយ​មនុស្សធម៌​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ចាស់ជរា​គ្មាន​ទីពឹង គ្រួសារ​មាន​ជីវភាព​ខ្វះខាត ១២ គ្រួសារ មកពី ៣ ឃុំ ក្នុងស្រុក​ស្វាយទាប គឺ​ឃុំ​ប្រសូត្រ កណ្តៀង​រាយ​និង​ឃុំ​ស្វាយ​រំពា ។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។​

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ​លោកស្រី ពៅ សុភាព តំណាង​លោក ម៉ែន វិបុល ប្រធាន​គណៈ កម្មាធិការ​សាខា បាន​នាំមក​នូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខ​ទុក​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ពិសេស​ចាស់ជរា​គ្មាន​ទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ជាដើម​ដែលជា​និច្ច​ជា​កាល​សម្តេច​តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​បងប្អូន​គ្រប់ពេលវេលា ។​

​លោកស្រី​ក៏បាន​ផ្តាំផ្ញើ​សូម​ឲ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឲ្យ​បានល្អ មាន​អនាម័យ​ល្អ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ បរិភោគ​អាហារ​ដែលមាន​ជីជាតិ ផឹកទឹក​ឆ្អឹ​ន​ដែល​ដាំ​ពុះ ដោយ​ប្រកាន់ខ្ជាប់​នូវ ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត គេង​ក្នុង​មុង​ជានិច្ច ការពារ​កុំ​ឲ្យ​មូស​ខាំ ជៀសវាង​កើត​ជំងឺគ្រុនចាញ់​-​និង​ជំងឺឆ្លង​ផ្សេងៗ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ កុំ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ។

​ត្រូវខិតខំ​ប្រកប​របរ​បង្ករ​បង្កើន​ផល ដើម្បី​ស្ដារ​សេដ្ឋកិច្ច​គ្រួសារ និង​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ចំពោះ​អគ្គីភ័យ​ដែល​ងាយ​បានកើត​ឡើងជា​យថាហេតុ ។ អំណោយ​បាន​ចែកជូន ទាំង ១២ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេល​បត់ ១ ឃី​ត ១ កញ្ចប់ (​ភួយ មុង សារុង ក្រមា​) និង​ថវិកា ៤០,០០០ រៀល ៕ វ៉ៃ​គោ​

spot_img
×