Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហព័ន្ធ​បាល់ទាត់ បំភ្លឺ​រឿង Brad Adams រិះគន់​តារាបាល់ទាត់​អន្ដរជាតិ​លោក Keisuke Honda

spot_img

​ភ្នំពេញ ​៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន បំភ្លឺ​ជុំវិញ​ព័ត៌មាន អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្ដរជាតិ ដែល ចោទប្រកាន់​ថ្នាក់ដឹកនាំ​សហព័ន្ធ គឺ​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ​និង​តារា​បាល់ទាត់​អន្ដរជាតិ Keisuke Honda​។​

​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នេះ ការចោទប្រកាន់​ដោយ​គ្មាន​ភស្ដុតាង និង​មាន​ចរិត​នយោបាយ ដែល​មិន​ត្រឹមតែ​បន្ទុច​បង្អាក់​
​ការរួមចំណែក​អភិវឌ្ឍន៍​បាល់ទាត់ របស់​កីឡា​លំដាប់​ពិភពលោក​នេះ​ទេ ប៉ុន្ដែ​ជា​ការ​បន្ទុច​បង្អាក់​ការអភិវឌ្ឍន៍​វិស័យ​បាល់ទាត់ ក្នុង​តំបន់ ទ្វីប​អាស៊ី និង​អន្ដរជាតិ​ដូច្នោះ​ដែរ ។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បំភ្លឺថា​ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ សារព័ត៌មាន​ជាតិ និង​អន្តរជាតិ បាន​លើកឡើង​អំពី​ការចោទប្រកាន់​ដដែលៗ ដោយ​គ្មាន​ភស្តុតាង និង​មាន​ចរិត​លក្ខណៈ​នយោបាយ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ។​

​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបញ្ជាក់​ថា លោក សៅ សុខា គឺជា​សមាជិក​ដ៏​ល្អ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​(AFF)
​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​(AFC)​និង​សហព័ន្ធ​កីឡាបាល់ទាត់​អន្ដរជាតិ​(FIFA)​មិន​ដូច​ការចោទប្រកាន់​របស់​មន្ដ្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្ដរជាតិ​លោក Brad Adams ឡើយ ។ មិនតែប៉ុណ្ណោះ កម្ពុជា​ក៏​បាន​ខិតខំ​អភិវឌ្ឍន៍​បាល់ទាត់ ដោយ​គោរព​តាម​និយាម​របស់ FIFA និង​រួមចំណែក​ជួយ​សង្គម​បាន​យ៉ាង​ច្រើន​ផង​ដែរ ។ តារា​បាល់ទាត់​លោក Keisuke Honda ជា​កីឡាករ​លំដាប់​ពិភពលោក​ដែល​បាន​លេង​ក្នុង​ពានរង្វាន់​FIFA World Cup បី​ជំនាន់ ហើយ​ជា​កីឡាករ​តែមួយគត់​មកពី​តំបន់​អាស៊ី ដែល​អាច​រក​គ្រាប់​ក្នុង​ពាន រង្វាន់ FIFA World Cup បី​ជំនាន់​បន្តបន្ទាប់​គ្នា និង​ជា​កីឡាករ​ជា​ទីស្រឡាញ់​ ​និង​ជាទី​គោរព​របស់​អ្នក​ស្នេហា​កីឡាបាល់ទាត់​ក្នុង​ពិភព​បលោក​។ កីឡាករ ហុងដា បាន​ស្ម័គ្រចិត្ត​ចូល​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​បាល់ទាត់​កម្ពុជា និង​ជំរុញ​វិស័យ​កីឡា​បាល់ទាត់​កម្ពុជា ឆ្ពោះទៅ​រក​កម្រិត​តំបន់ និង​ទ្វីបអាស៊ី ។​

​សូមបញ្ជាក់​ថា លោក Brad Adams បាន​លើកយក​ហេតុការណ៍​ឆ្នាំ​១៩៩៧ ដែល​កាលនោះ​មាន​គណៈបក្សនយោបាយ​មួយ នាំ​ទាហាន​ខ្មែរក្រហម មក​ពេញ​ទីក្រុង​ភ្នំពេញ ។​

​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ លោក ប្រ៊ែ​ដ អាដាម (Brad Adams) ថា ការដែល​លោក ហុងដា កេស៊ូ​កិ ចាប់ដៃ​ធ្វើការ​ជាមួយ មេបញ្ជាការ​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស​លោក សៅ សុខា នឹង​បង្កើត​ឲ្យមាន​ភាព​អាប់ឱន​ដល់​មុខមាត់​គាត់​ផង និង​មុខមាត់​ជាតិ​របស់​គាត់​ផងដែរ​៕​ ​ដោយ ​៖​ រចនា​

 

spot_img
×