Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ទាមទារ​ឲ្យ​អ្នកសារព័ត៌មាន ស្តាប់​គ្រប់​សំឡេង ហ៊ាន​និយាយ​ការពិត​

spot_img

ភ្នំពេញ ​៖ ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​.) បាន​រៀបចំ​វេទិកា​និពន្ធ​នាយក ប្រចាំ​លើ​ក​ទី​១៥ នៅ​ថ្ងៃ​ទី​២១​ខែ​ធ្នូ​ឆ្នាំ​២០១៨ ​ដោយ​មាន​ការ​ចូល​​រួម​​ពី​ថ្នាក់ដឹកនាំ​សារព័ត៌មាន ចំនួន​៦២​រូប មកពី​៣៩​ស្ថាប័ន​។ វេទិកា​និពន្ធ​នាយក​ឆ្នាំនេះ ត្រូវ​ប្រព្រឹត្តទៅ​ក្រោម​​ប្រធានបទ “​ពង្រឹង​សារព័ត៌មាន​អាជីព ដើម្បី​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​”​។​

​ជាមួយនឹង​វេទិកា​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើ​សារលិខិត​ជូន​ “​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​” នា​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨ ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ​ “​ការប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​”​។ រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​ការ​នូវ​សារព័ត៌មាន ដែល​មាន​ថាមពល​ប្រកប ដោយ​ការទទួលខុសត្រូវ និង​មាន​ភាពស្មោះត្រង់​ចំពោះ​វិជ្ជាជីវៈ គឺ​ទាមទារ​ឲ្យ​អ្នក​សារព័ត៌មាន​របស់​យើង​ស្តាប់​គ្រប់​សំឡេង ហ៊ាន​និយាយ​ការពិត ហ៊ាន​រិះគន់​ក្នុងន័យ​ស្ថាបនា និង​ហ៊ាន​ទទួលយក​ការពិត ដើម្បី​ឲ្យ​ព័ត៌មាន​របស់​ខ្លួន​ក្លាយជា​ព័ត៌មាន​ពិត​ហើយ​ធ្វើ​ការឆ្លុះបញ្ចាំង​ឲ្យឃើញ​គ្រប់​តថភាព​សង្គម និង​ចៀសវាង​ការផ្សាយ​ព័ត៌មាន​តែមួយ​គ្រុង ឬ​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​ចូលរួម​ចំណែក​ប្រឆាំង​អំពើពុករលួយ ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​សង្គម ការកែ​ទម្រង់​​រដ្ឋ​​បាល​សាធារណៈ ការលើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស ការកសាង​សង្គម​មួយ​ប្រកបដោយ​ភាពយុត្តិធម៌ សុខ​សន្តិភាព និង​ការអភិវឌ្ឍ​យូរអង្វែង ដែល​ជា​បំណងប្រាថ្នា និង​ជា​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​។​

​នៅ​ក្នុង​សារលិខិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល បានឲ្យដឹងថា សម្តេច​តេជោ ហ៊ុន សែន បាន​អបអរសាទរ​ “​វេទិកា​និពន្ធ​នាយក​សារព័ត៌​មាន​​កម្ពុ​ជា​” ដែល​បាន​រៀបចំឡើង​ជា​រៀងរាល់ឆ្នាំ ដោយ​ក្លឹប​អ្នកកាសែត​កម្ពុជា​ ​ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ និង​រៀបចំ​យន្ត​ការ​​សម្រាប់​អនុវត្តន៍ ក្នុង​គោលបំណង​លើកស្ទួយ​សិទ្ធិ​​សេរីភាព​ខាង​សារព័ត៌មាន ពង្រឹង​គុណភាព និង​ការទទួលខុសត្រូវ​ផ្នែក ជីវៈ​សារព័ត៌មាន ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការលើកស្ទួយ​​លទ្ធិប្រជាធិបតេយ្យ​។​

“​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​” ក៏​ត្រូវ​ធ្វើឡើង​ដើម្បី ចូល​រួមចំណែក​ទប់ស្កាត់ ការបង្ក​ចលនា​នៅក្នុង​សង្គម​​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ស្ថិរភាព​នយោបាយ ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ហើយ​រក្សាបាន​នូវ​សុខសន្តិភាព​ ​ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​យូរអង្វែង នៅក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​ការកសាង​សុខ​សន្តិភាព​នៅក្នុង​តំបន់​ ​និង​នៅលើ​សកលលោក​។ ប្រធានបទ​ស្តី​ពី “​ការប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​” ពិតជា​មាន​សារសំខាន់​ណាស់​ ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា និង​សក​លោក​​ទាំងមូល​កំពុង​ប្រឈម​និង​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ ​ទៅ​នឹង​ការប្រើប្រាស់​ព័ត៌មាន​ក្លែងក្លាយ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​ ​ជា​ពិសេស​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែល​ប្រើប្រាស់​បច្ចេកវិជ្ជា​ទំនើប និង​កំពុង​ពេញនិយម​នាពេល​បច្ចុប្បន្ន​ ​បាន​ធ្វើឲ្យ​ពិភពលោក​មាន​ភាពចលាចល ច្របូកច្របល់ និង​កំពុង​ជួបប្រទះ​បញ្ហា​អសន្តិសុខ​ដ៏​គួរឲ្យ​ព្រួយបារម្ភ​។​

​ជាមួយគ្នានេះដែរ ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​និង​កំពុង​ប្រឈម​យ៉ាង​ក្តៅគគុក​ទៅនឹង​ការប្រើប្រាស់​ព័ត៌មាន​ក្លែងក្លាយ​បំពុល​បរិយា​កាស​​​សង្គម​ដែល​បង្កឡើង​ដោយ​ក្រុម​អ្នក​​នយោបាយ​បក្សប្រឆាំង​និង​ពួក​ឱកាសនិយម​ក្នុង​គោលដៅ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​ តាមរយៈ​ការធ្វើ​បដិវត្តន៍​ពណ៌ បំផ្លាញ​ការ​រស់​ន​ឡើង​វិញ​របស់​ប្រជាជន​កម្ពុជា និង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​ ​ហើយ​អូសទាញ​ប្រទេស​ឲ្យ​ធ្លាក់​ចូល​ក្នុង​ភ្លើងសង្គ្រាម​ ​ដើម្បី​បម្រើ​មហិច្ឆតា​លោភលន់​របស់​ពួកគេ​ដែល​មាន​បរទេស​នៅ​ពីក្រោយ​ខ្នង។​

​សូមបញ្ជាក់​ថា បន្ទាប់ពី​បាន​ពិភាក្សា​យ៉ាង​ផុលផុស ថ្នាក់ដឹកនាំ​សារព័ត៌មាន​បានចេញ​សេចក្តីថ្លែងការណ៍​១២​ចំណុច ដែល​អំពាវនាវ​ឲ្យ​​អ្នកសារព័ត៌មាន​បន្ត​អនុវត្ត​វិជ្ជាជីវៈ អំពាវនាវ​ដល់​ពលរដ្ឋ​ប្រយ័ត្ន​ក្នុង​ការទទួល​ព័ត៌មា​ន និង​អំពាវនាវ​ដល់​រដ្ឋាភិបាល​ ​ចាត់​វិធានការ​ចំពោះ​អ្នក​ផលិត និង​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​។​

​លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ដែលជា​តំណាង​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ធ្វើ​អធិបតី​នៅក្នុង​​វេទិកា​និពន្ធ​នាយក​លើក​ទី​១៥ ហើយ​បាន​អាន​សារលិខិត​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ផ្ញើ​ជូន​វេទិកា​និពន្ធ​​នាយក​។​

​ខាងក្រោម​នេះ​ជា សេចក្តីថ្លែងការណ៍​របស់​វេទិកា​និពន្ធ​នាយក​លើកទី​១៥ ដែល​រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា និង សារលិខិត​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ជូន​វេទិកា​និពន្ធ​នាយក ​៖

 


ដោយ ​៖​ កូឡាប​

spot_img
×