Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម គាំទ្រ​គម្រោង​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡ​សម្ងួ​តស្រូវ​-​អង្ករ ១០​ម៉ឺន​តោន​ក្នុង​មួយ​ថ្ងៃ​

spot_img

​ភ្នំពេញ ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​គាំទ្រ​គម្រោង​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡ​សម្ងួ​តស្រូវ​-​អង្ករ ដោយ​ក្រុមហ៊ុន​ចិន ដែល​មាន​សមត្ថភាព​សម្ងួ​តស្រូវ​សើម​ចំនួន ១០​ម៉ឺន​តោន​ក្នុង​មួយ​ថ្ងៃ និង​អាច​ស្តុក​ស្រូវ​-​អង្ករ​ស្ងួត​បាន​ដល់​ទៅ ១​លាន​តោន នៅតាម​ខេត្ត​ដែល​មាន​សក្តានុពល​ក្នុងប្រទេស​កម្ពុជា​។​

​ការគាំទ្រ​របស់​លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​កំឡុងពេល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ប៊ី គង់​មីន (BI GUANGMIN) ប្រធាន​ក្រុមប្រឹក្សា​នៃ​ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​នៅក្នុង​ឱកាស​នោះ លោក ប៊ី គង់​មីន បាន​គូសបញ្ជាក់ថា​ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡ​សម្ងួ​តស្រូវ​-​អង្ករ​នេះ នឹង​នាំមក​នូវ​ប្រាក់​ចំណូល​ក្នុង​វិស័យ​ស្រូវ​-​អង្ករ​កម្ពុជា តាមរយ​:​ការ​ជំ​ុ​ញ​នាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្នុង​មួយ​ឆ្នាំ ៥០​ម៉ឺន​តោន​, កាត់បន្ថយ​ការហូរ​ចេញ​ស្រូវ​ទៅ​ប្រទេស​ជិតខាង​, ជួយ​ពង្រឹង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ស្រូវ និង​បង្កើន​ការបញ្ជា​ទិញ​សម្រាប់​ការនាំចេញ ជា​ពិសេស​ធ្វើឱ្យ​តម្លៃ​ស្រូវ​-​អង្ករ​កម្ពុជា មាន​ស្ថិរភាព​សម្រាប់​កសិករ និង​ភាគី​ពាក់ព័ន្ធ​។​

​លោក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឱ្យ​ភាគី​ចិន សហការ​ជាមួយ​ក្រុមហ៊ុនហ្គ្រី​ន​ត្រេ​ដ ខិតខំ​ធ្វើ​ការសិក្សា​រៀបចំ​គំនូរ​ប្លង់ សាងសង់​សម្រាប់​ទីតាំង​នីមួយៗ ព្រមទាំង​ធ្វើ​បញ្ជី​ចំណាយ​លម្អិត​សម្រាប់​ការងារ​សាងសង់ និង​ការបំពាក់​សម្ភារៈ​បរិក្ខា​ផ្សេងៗ ស្រប​តាម​ទំហំ​ទឹកប្រាក់​ដែល​រដ្ឋាភិបាល​បានកំណត់ និង​មាន​ភាពច្បាស់លាស់​គ្រប់​ជ្រុងជ្រោយ ដើម្បី​ជំរុញ​កិច្ចការ​នេះ​ទៅ​មុខ​បានរ​លូន និង​ទទួលបាន​ជោគជ័យ​។​

​គួរ​រម្លឹក​ផងដែរ​ថា កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ ជាមួយ​វិស័យ​ឯកជន​នៃ​ប្រទេស​ចិន​។ នៅក្នុង​នោះ ភាគី​កម្ពុជា តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាណិជ្ជកម្ម ហើយ​ភាគី​ចិន តំណាង​ដោយ​ក្រុមហ៊ុន​ចំនួន​បី គឺ​៖ Henan Yuguang International Economic & Technical Cooperation, ធនាគារ​នីហរ័ណ​-​អាហរ័ណ​ចិន (the Export-Import Bank of China) និង​ក្រុមហ៊ុន​ស៊ី​ទីក​ហ្គ្រុ​ប (CITIC Group Corporation)​។​

​យោង​តាម​អនុស្សរណៈ ក្រុមហ៊ុន​ចិន Henan Yuguang International Economic & Technical Cooperation មាន​កាតព្វកិច្ច​ទទួល​ការងារ​សាងសង់​ឡ​សម្ងួត និង​ឃ្លាំង​ស្តុក​ស្រូវ​-​អង្ករ នៅក្នុង​ប្រទេស​កម្ពុជា​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×