Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករ​តាម​ផ្សារ​នានា នៅក្នុង​រាជធានី​ភ្នំពេញ អាច​ប្រើប្រាស់​ភ្លើង​រដ្ឋ​ក្នុង​តម្លៃ​ថ្មី​ចាប់ពី​នៅ​ថ្ងៃ​៣១ ​ខែ​មករា ២០១៩

spot_img

​ភ្នំពេញ ​៖ ​ព្រឹក​ថ្ងៃ​សុក ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​តម្លៃ​ទឹក​-​អគ្គិសនី​ក្នុង​ផ្សារ​រដ្ឋ ផ្សារ​វិនិយោគ និង​ផ្សារ​ឯកជន ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​ ​កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គិសនី​កម្ពុជា និង​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លើយតប និង​គោរព​តាម​អនុសាសន៍ និង​ជា​គោលការណ៍​ដែល​រាជរដ្ឋាភិបាល​បានកំណត់​ផ្ដល់ជូន​។​

អាជ្ញាធរ​រាជធានី​ភ្នំពេញ​និង​អគ្គិសនី​កម្ពុជា​ប្តេជ្ញា​យ៉ាង​មុតមាំ​ថា ថ្ងៃទី​៣១ មករា​២០១៩​នេះ តម្លៃ​ភ្លើង​តាម​បា​រែម​ថ្មី​របស់​រដ្ឋា​ភិបាល​តំលៃ​៤៨០​រៀល​ក្នុង​មួយ​គីឡូ​វ៉ាត​នឹង​ដំណើរការ​នៅ​តាម​ផ្សារ​នានា ពិសេស​ផ្សារ​នានា នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​​សម្រួល​​ដល់​​ការលំបាក​របស់​ប្រជាពលរដ្ឋ​ទៅ​តាម​អនុសាសន៍​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដែល​បាន​ដាក់​ចេញ​អោយ​ចុះ​តំលៃ​អគ្គិសនី​បន្ថែម​នៅ​ថ្ងៃ​១ មករា​២០១៩ ។​

​ក្នុងឱកាស​នោះ​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ​ក៏​បាន​ជម្រុញ​អោយ​ផ្នែក​ជំនាញ អាជ្ញាធរ​ខណ្ឌ​ទាំង​អស់​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ត​បណ្តាញ​ភ្លើង​រដ្ឋ​ចូល​ផ្សារ​នេះ​អោយបាន​លឿន ពោលគឺ​អាច​អោយ​អាជីវករ​បាន​ប្រើប្រាស់​ភ្លើង​រដ្ឋ​បាន​យ៉ាងយូ ន​ថ្ងៃទី​៣១​ខែ​មករា​២០១៩ ទៅតាម អនុសាសន៍​របស់​សម្តេច​តេជោ ។​លោក​បន្តថា អាជីវករ ក៏​ជា​ប្រជាពលរដ្ឋ​ដែរ ដូច្នេះ​ត្រូវ​ប្រើប្រាស់​ភ្លើង​តំលៃ​រដ្ឋ ។​ប៉ុន្តែ​តំលៃ​ខាតបង់​យ៉ាងម៉េច​យើង​ជា​អ្នក​ប៉ះប៉ូវ ចំពោះ​ក្រុមហ៊ុន​ឯកជន​។ បញ្ហា​រៀបចំ​បណ្តាញ​ភ្លើង បើ​មិន​ប្រក្រតី​អាជ្ញាធរ ខណ្ឌ សង្កាត់​ត្រូវ​ស្នើ​មក​អគ្គិសនី​កម្ពុជា ដើម្បី​អោយ​គាត់​រៀបចំ​។ ចំពោះ​គណៈកម្មាការ​ផ្សារ​ត្រូវ​ធ្វើ​របាយការណ៍ មក​ខណ្ឌ មក​រាជធានី ដើម្បី​យើង​រៀបចំ​បញ្ចុះ​តំលៃ​ភ្លើង ។ គណៈកម្មាការ​ផ្សារ ត្រូវ​មើល​អោយ​មែនទែន ការឡើង​ថ្លៃ​ទឹក ភ្លើង បើ​ផ្សារ​គ្រប់គ្រង​មិន​បាន​ទេ ប្រធាន​ផ្សារ​មាន​បញ្ហា​ហើយ ដោយ​លោក​នឹង​ដក​ចេញ ហើយ​អាច​ដាក់​បញ្ចូល​​សហគមន៍​ក្នុង​ផ្សារ​ធ្វើជា​ប្រធាន​វិញ​។​

​ជាមួយគ្នា​នោះ​លោក​កែវ រតនៈ បាន​មានប្រសាសន៍​លើកឡើងថា អគ្គិសនី​កម្ពុជា​មាន​បញ្ហា​ប្រឈម​ច្រើន លើ​បញ្ហា​នៃ​ការផ្តល់​សេវា​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ ពិសេស​ប្រជាពលរដ្ឋ​ដែល​រកស៊ី​នៅ​ក្នុង​ផ្សារ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខុន​ដូ​។ សម្រាប់​ខុន​ដូ ភ្លើង​ដែល​ផ្គត់ផ្គង់​ដោយ​ឯកជន​ចែកចាយ​បន្ត​មាន​តំលៃ​ចាប់​១៥០០​ទៅ​២០០០​រៀល ហើយ​បញ្ហា​នេះ​យើង​បាន​នឹង​កំពុង​ប្រជុំ​ដើម្បី​ធ្វើ​ការ​ដោះស្រាយ ដោយសារ​តែ​អគ្គិសនី​កម្ពុជា​ជា​អ្នកលក់ដូ​ភ្លើង ជា​អ្នកផ្តល់​សិទ្ធិ​ចែកចាយ ជា​អ្នក​មាន​សិទ្ធិ​ចែកចាយ និង​កំណត់​តម្លៃ​ភ្លើងអគ្គិសនី ។​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក​ស្នើសុំ​អោយ​អាជ្ញាធរ​ខណ្ឌ ​សង្កាត់​សហការ ជាមួយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ក្នុងការ​ធ្វើ​បញ្ជី​តូប និង​វិក័យប័ត្រ​ភ្លើង​នៅ​ក្នុង​ផ្សារ ដើម្បី​យើង​ធ្វើ​សំណើរ​មក​ក្រុង​ក៏​ដូច​ជា​ទៅ​ខុទ្ទកាល័យ​សម្តេច​តេជោ​និង​ក្រសួង​ពាក់ព័ន្ធ ។

នៅពេល​សំណើរ​នេះ​ចុះ​មក​វិញ​យើង​អនុវត្ត​តែម្តង ដើម្បីរ​អនុវត្ត​តំលៃ​ភ្លើង​ថោក ទៅ​តាម​អនុសាសន៍​សម្តេច​តេជោ ដែល​អោយ​ចុះ​តំលៃ​បន្ថែម​នៅ​ថ្ងៃ​០១ មករា​២០១៩ ។​

លោក​កែវ រតនៈ បានបញ្ជាក់​ថា ការអនុវត្ត​នេះ ក្រុមការងារ ក្រោម​ការសហការ​ពី​អាជ្ញាធរ​រាជធានី​និង​ធ្វើ​អោយបាន​ជោគជ័យ យ៉ាង​យូ​ក្នុង​សប្តាហ៍​ទី​៣ ក្នុង​ខែ​មករា​២០១៩​នេះ ដោយ​អគ្គិសនី​នឹង​បញ្ចុះតម្លៃ​ទៅ​​តាម​បា​រ៉ែ​ម​ថ្មី​របស់​រដ្ឋាភិបាល​គឺ​៤៨០​រៀល​ក្នុង​មួយ​គីឡូ​វ៉ាត ទោះបី​ក្នុង​ស្ថិត​ក្នុង​រូបភាព​យ៉ាងណាក៏ដោយ ។​តែ​ផ្ទុយទៅវិញ​បើ​ក្រុមហ៊ុន​ឯកជន​នៅក្នុង​ផ្សារ​នានា មិន​អនុវត្ត​តាម​យើង​នឹង​បិទ​អាជីវកម្ម​តែម្តង​។ លោក​បញ្ជាក់ទៀតថា បើ​ប្រជាពលរដ្ឋ​មាន​បញ្ហា​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​អគ្គិសនី​សូម​ទំនាក់ទំនង​មក​អគ្គិសនី​កម្ពុជា តាមរយៈ​ចូលមក​ហ្វេ​ស​បុក​អគ្គិសនី​កម្ពុជា​យើង​ចាត់ការ​ជូន​ភ្លាមៗ ។​

លោក​បន្ថែម​ទៀត​ថា នៅ​ឆ្នាំ​២០១៩​នេះ​យើង​កែទម្រង់​វិក្កយបត្រ​ថ្មី ដើម្បី​អោយ​អោយ​សេវា​ខិតជិត​ប្រជាពលរដ្ឋ បង្ក​ភាពងាយស្រួល​ជូន​ប្រជាពលរដ្ឋ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ព​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ ២០១៨ កន្លងមកនេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៅក្នុង​ពិធិ​សម្ពោធ​បើក​អោយ​ប្រើប្រាស់​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​២ ខេត្ត​ស្ទឹងត្រែង បាន​បានប្រកាសថា តម្លៃប្រើប្រាស់​អគ្គីសនី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ត្រូវ​បញ្ជុះ​ថ្លៃ ទៅ​តាម​ប្រភេទ​នៃ​ការប្រេីប្រាស់​នីមួយៗ​ ក្នុងនោះ​ប្រភេទ​ទី​១ ការទិញ​តាម​ចរន្ត​តុង​ស្យុង​ខ្ពស់ បច្ចុប្បន្ន​នេះ​គឺ​តម្លៃ 0,1240$/Kwh(៥០៣៛) និង​ចុះ​នៅត្រឹម 0,1170$/Kwh(៤៧០៛) នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ / អ្នក​ទិញ​តាម​ចរន្ត​តង់ស្យុង​មធ្យម អនុ​ស្ថានីយ័​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​បច្ចុប្បន្ន​នេះ​តម្លៃ 0,1475$/Kwh(៥៩៨៛) និង​ចុះ​ទៅ​ដល់ 0,1350$/Kwh(៥៤៧៛) នៅ​ឆ្នាំ​២០១៩ និង​នៅ​ឆ្នាំ​២០២០ 0,1330$/Kwh(៥៣៩៛) / អ្នក​ទិញ​តាម​ចរន្ត​តង់ស្យុង​មធ្យម​តាម​ខេត្ត​ដែល​តម្លៃ​បច្ចុប្បន្ន​គឺ 0,1260$/Kwh(៥១១៛) ដែល​នឹង​ចុះ​ដល់ 0,1220$/Kwh(៤៩៥៛) នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ តម្លៃ​រក្សា​ដដែល​។​

ប្រភេទ​​ទី​២ ប្រភេទ​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម ដែល​ទិញ​តាម​ខ្សែ​បញ្ជូន​រង និង​ខ្សែ​តង់ស្យុង​មធ្យម​នៃ​តំបន់​ចែកចាយ ដែល​បច្ចុប្បន្ន​គឺ​តម្លៃ 0,1650$/Kwh(៦៧៦៛) នៅក្នុង​រាជធានី​ភ្នំពេញ និង 0,1640$/Kwh(៦៧២៛) នៅតាម​ខេត្ត ដែល​នឹង​បញ្ចុះតម្លៃ ចុះ 0,1470$/Kwh(៥៩៥៛) ឆ្នាំ​២០១៩ និង 0,1460$/Kwh(៥៩២៛) ឆ្នាំ​២០២០ ។​

ប្រភេទ​ទី​៣ គឺ​ប្រើប្រាស់​ក្នុង​ពាណិជ្ជកម្ម និង​រដ្ឋបាល ដែល​ទិញ​តាម​ខ្សែ​បញ្ជូន​រង និង​ខ្សែ​តង់ស្យុង​មធ្យម​នៃ​តំបន់​ចែកចាយ តម្លៃ​បច្ចុប្បន្ន​គឺ 0,1650$/Kwh(៦៧៦៛) នៅ​ទីក្រុង​ភ្នំពេញ 0,1640$/Kwh(៦៧២៛)​នៅតាម​បណ្ដា​ខេត្ត ដែល​នឹង​ចុះ​នៅ​ត្រឹម​០0,1590$/Kwh(៦៤៥៛) នៅ​ឆ្នាំ​២០១៩ និង​បន្ត​ចុះ​នៅ​ត្រឹម​0,1580$/Kwh(៦៤០៛)​នៅ​ឆ្នាំ​២០២០​។​

ប្រភេទ​៤ ប្រភេទ​ប្រើប្រាស់​តាម​លំនៅស្ថាន ១​ដល់​១០Kwh​ក្នុង​១​ខែ ដែល​ការប្រើប្រាស់​បច្ចុប្បន្ន​ភ្នំពេញ​គឺ​៦១០៛/Kwh និង​តាម​ខេត្ត​៤៨០៛/Kwh ដែល​នឹង​ចុះ​នៅ​ត្រឹម​៣៨០៛/Kwh នៅ​ឆ្នាំ​២០១៩ និង ២០២០ /​ការប្រើប្រាស់​ចាប់ពី ១១​ដល់​៥០Kwh ដែល​ការប្រើប្រាស់​បច្ចុប្បន្ន​គឺ ៦១០៛/Kwh នឹង​ចុះ​នៅត្រឹម​៤៨០៛/Kwh នៅ​ឆ្នាំ​២០១៩ ២០២០ / ការប្រើប្រាស់​ចាប់ពី ៥១Kwh ដល់ ២០០Kwh​ក្នុង​១​ខែ ដែល​ពេល​នេះ នៅ​ភ្នំពេញ​គឺ ៧៧០៛/Kwh តាម​បណ្ដា​ខេត្ត​៧២០៛/Kwh នឹង​ចុះ​នៅត្រឹម​៦១០៛/Kwh នៅ​ឆ្នាំ​២០១៩ ២០២០ /​លំនៅដ្ឋាន​ដែល​ប្រើប្រាស់​លើសពី ២០០Kwh​ក្នុង​១​ខែ ដែល​បច្ចុប្បន្ន​តម្លៃ​គឺ ៧៧០៛/Kwh នៅ​ក្រុងភ្នំពេញ និង ៧៥០៛/Kwh​នៅតាម​ខេត្ត ដែល​នឹង​ចុះថ្លៃ​នៅត្រឹម ៧៤០៛/Kwh នៅ​ឆ្នាំ​២០១៩ និង​៧៣០៛/Kwh នៅ​ឆ្នាំ​២០២០​។

ប្រភេទ​ទី​៥ ការ​បូមទឹក​ក្នុង​វិស័យ​កសិកម្ម ចាប់ពី​ម៉ោង​៩​យប់ ដល់​ម៉ោង​៧​ព្រឹក ត្រូវ​បង់​៤៨០៛/Kwh នៅ​បន្ត ៤៨០៛Kwh ដដែល ។​
ប្រភេទ​ទី​៦ ការប្រើប្រាស់​នៅតាម សាលារៀន មន្ទី​ពេទ្យ មណ្ឌល​សុខភាព តម្លៃ​កំពុង​ប្រើប្រាស់​បច្ចុប្បន្ន​គឺ ៧៧០៛/Kwh នឹង​ចុះ​នៅត្រឹម ៦១០៛/Kwh នៅ​ឆ្នាំ​២០១៩ ២០២០​។

ទាំងអស់នេះ​គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋភិបាល​កម្ពុជា​បច្ចុប្បន្ន ដែលមាន​សម្ដេច​តេជោ នាយក​រដ្ឋមន្ត្រី​ជា​ប្រមុខ​ដឹកនាំ បាន​ធ្វើអោយ​កម្ពុជា​ទទួល​បាន​នូវ​សមិទ្ធិផល​ថ្មីៗ ធំៗ​ជា​បន្តបន្ទាប់ ជីវភាព​ប្រជា​ពលរដ្ឋ​កាន់តែ​ល្អប្រសើរ​៕ ​ដោយ​ ៖ ​កូឡាប​

ឋ 

spot_img
×