Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​ពិធីករ ឡាយ អិន និង​បក្ខពួក ត្រូវ​ចាប់ខ្លួន​ករណី ជួញ​ថ្នាំញៀន​ជាង 1kg

spot_img

​ភ្នំពេញ ​៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម ចំនួន ៤​នាក់​(​ម្នាក់​អតីត​ពិធីករ​) និង​គ្រឿងញៀន ជាង 1kg ត្រូវ​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​។​

​ក្រោយ​បាត់​មុខ ពី​សិល្បៈ​អស់​រយៈពេល​ជា​យូរ អតីត​ពិធីករ​ឆ្នើម ប្រចាំ​ស្ថានីយ៍ទូរទស្សន៍ លោក ហែម បូរិទ្ធ ហៅ ឡាយ អិន ស្រាប់តែ​ថ្មីៗ​នេះ បែរ​ជា​សម្ងំ រត់ពន្ធ​គ្រឿង​ញៀន ជាង​១​គីឡូក្រាម និង​កាន់កាប់​អាវុធ​ខុសច្បាប់ ត្រូវ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន រួម​ជា​មួយ​មនុស្ស ៣​នាក់​ទៀត នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។​

​នៅ​រាត្រី​ថ្ងៃទី​១៨ ពី​ម៉ោង​២១ ដល់​ម៉ោង​២និង៣០​នាទី ឈានចូល​ថ្ងៃ​ទី​១៩​ ធ្នូ​២០១៨ កម្លាំង​ជំនាញ ​”ក​៦” នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​ប្រតិបត្តិការ​នៅ​ចំណុច​មុខ​ម​ជ្ឈ​ណ្ឌ​លកំ​សាន្ត​រ៉ុក ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​ ​ជា​លទ្ធផល នៅ​ចំណុច​ ៖ នៅមុខ​មជ្ឈមណ្ឌល​​កំសាន្ត​រ៉ុក ឃាត់ខ្លួន ជនសង្ស័យ​១​នាក់​(​ប្រុស​) ចាប់​យក​វត្ថុតាង ៖ ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន ទម្ងន់​១៥០​ក្រាម ។ នៅ​ចំណុច ៖ មុខ​ក្លឹប​អ៊ឹម​ផាយ​អឺ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​​មន រាជធានី​ភ្នំពេញ ឃាត់​ជនសង្ស័យ​១​នាក់ ​(​ស្រី​)​។ នៅ​ចំណុច​៖ នៅ​ក្នុង​មជ្ឈមណ្ឌល​រ៉ុក បន្ទប់​លេខ​១០៨ ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន ឃាត់​ជនសង្ស័យ ២​នាក់​(​ប្រុស​) ចាប់​យក​វត្ថុតាង​ ៖ ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីនទ​ម្ងន់​២២៤,៣៩​ក្រាម និង​អិច​ស្តា​ស៊ី​១៥៦២​គ្រាប់ ទម្ងន់​៦០៩.៣៣​ក្រាម ។ សរុប​មក​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​៤​នាក់​(​ស្រី​១​នាក់​) ចាប់​យក​វត្ថុតាង​ ៖ មេតំ​ហ្វេ​តា​មីន​៣៧៤.៣៩​ក្រាម អិច​ស្តា​ស៊ី​៦០៩.៣៣ ក្រាម កាំភ្លើងខ្លី ១​ដើម ម៉ា​កឡុក​។ សូមបញ្ជាក់​ ៖ ជនល្មើស​ឈ្មោះ ស៊ិន សម្ផស្ស រឺ ស៊ិន សំ​ភ័​ស្ត ធ្លាប់​ជាប់​ពន្ធនាគារ​១​ដង​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន និង​ជា​មេខ្លោង ក្នុង​ករណី​ខាងលើ ៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×