Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​អណ្តូងរ៉ែ​នៅ ឆេក ផ្តាច់​ជីវិត​កម្មករ​ចំនួន ១៣​នាក់​

spot_img

​កម្មករ​រ៉ែ​ចំនួន ១៣​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត បន្ទាប់ពី​មាន​ការផ្ទុះ​ឧស្ម័ម​មេតាន​ក្នុង​អណ្តូងរ៉ែ​ ​ស្ថិត​នៅ​ភាគ​ខាងជើង ប្រទេ​សឆេក​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន​រុករក​រ៉ែ ប្រកាស់​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។​

​ក្រុមហ៊ុន OKD ដែលជា​ក្រុមហ៊ុន​រុករក​រ៉ែ នៅ​អណ្តូង CSM ស្ថិតនៅ​ក្បែរ​ទីក្រុង Karvina បានប្រកាសថា ក្នុងចំនោម​ជនរងគ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​មាន ១១​នាក់​ជា​ជនជាតិ​​ប៉ូឡូញ និង ២​នាក់​ជា​ជនជាតិ​ឆេក​។​

​កម្មករ​ចំនួន ១០​ក៏​បាន​រងរបួស​ក្នុង​ហេតុការណ៍​ផ្ទុះ​នោះ​ផង​ដែរ ហើយ​ម្នាក់​កំពុង​ស្ថិតក្នុង​ស្ថានភាព​​ធ្ងន់ធ្ងរ​។ នេះ​បើ​តាម​ការ​រាយការណ៍​​រ​បស់​ភ្នាក់ងារ​សារពត៌មាន​ជាតិ​ឆេក CTK​។​

​អ្នកគ្រប់គ្រង​ក្រុមហ៊ុន OKD ឈ្មោះ Boleslav Kowalczyk បានបញ្ជាក់​ថា​ប្រតិបត្តិ​ការរុករក និង​ជួយ​សង្គ្រោះ​ត្រូវបាន​ផ្អាក ដោយសារ​តែ​ស្ថានភាព​មិន​អំណោយផល​នៅ​ក្នុង​អណ្តូងរ៉ែ​។​

​នាយករដ្ឋមន្ត្រី​ឆេក លោក Andrej Babis និង​នាយករដ្ឋមន្ត្រី​ប៉ូឡូញ លោក Mateusz Morawiecki បាន​ធ្វើដំណើរ​ទៅកាន់​អណ្តូងរ៉ែ​កើតហេតុ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ និង​បាន​ធ្វើ​ការសំដែង​ការរំលែក​ទោស​ចំពោះ​ការបាត់បង់​ជីវិត​រប​ស់កម្មករ​រ៉ែ​៕ សុភ័ក្ត្រ

 

​ប្រភព​៖ CNN

spot_img
×