Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ថត​សម្ញែង​កាំភ្លើង​២​ដើម លើ​Facebook ត្រូវ​ឃុំខ្លួន​ដាក់ពន្ធនាគារ​

spot_img

​កំពង់ចាម ​៖ បុរស​ម្នាក់​មាន​មុខរ​បរ​ទិញ​-​លក់​រថយន្ដ និង​បើក​កន្លែង​លាង​រថយន្ដ ដែល​ថត​សម្ញែង​កាំភ្លើង​២​ដើម​តាម Facebook ត្រូវ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកំពង់ចាម លោក នៅ យ៉ារ័​ត្ន បាន​សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ដើម្បី​បន្ដ​នីតិវិធី នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨ ដោយ ចោទប្រកាន់​ចំនួន​២​បទល្មើស រួមមាន កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​។​

​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម លោក​ឧត្តមសេនីយ៍ទោ ឯម កុសល បាន​ប្រាប់ ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៨​ថា ឆ្លង​តាម​ការស្រាវជ្រាវ និង​សួរនាំ​យ៉ាង​យកចិត្តទុកដាក់​នោះ ជនសង្ស័យ​ឈ្មោះ ឃ្លី វណ្ណៈ អាយុ​២៧​ឆ្នាំ បាន​សារភាព​ថា ខ្លួន​មាន​មុខរប​រទិញ​-​លក់​រថយន្ដ និង​បើក​កន្លែង​លាង​រថយន្ដ នៅ​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ហើយ​ចំពោះ​ចម្លើយ​ដែល​ប្រាប់​សមត្ថកិច្ច​ថា ខ្លូន​ធ្វើការ​នៅ​ក្រសួង​មហាផ្ទៃ ផ្នែក​ស៊ីវិល ខាង​ស៊ើបអង្កេត ជា​ចម្លើយ​ភូតកុហក​សមត្ថកិច្ច​។ សម្រាប់​អាវុធ​ទាំង​២​ដើម ជនសង្ស័យ​បាន​ខ្ចី​ពី​មិត្តភក្តិ មក​ដាក់​ក្នុង​រថយន្ដ ដើម្បី​ការពារ​ខ្លួន​ពេល​ទៅ​ការ បងប្អូន​ខាង​ប្រពន្ធ នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។ ដោយ​អាវុធ AK ស្វាយ​វែង ខ្ចី​ពី​ឈ្មោះ លី គ័ង​ច្រឹង អាយុ​២៩​ឆ្នាំ មុខរបរ​ធ្វើការ​កាស៊ីណូ នៅ​ខេត្ត​ព្រះសីហនុ និង​អាវុធខ្លី ខ្ចី​ពី​ឈ្មោះ ឃេ វិន​តាវ អាយុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន នៅ​រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ដែល​មាន​គណនី Facebook ឈ្មោះ Kongkia VS ហើយ​បង្ហោះ​រូបភាព​បង្អួត​កាំភ្លើង​ច្រងេងច្រងាង​លើ​តាប្លូ​រថយន្ត​នេះ ឈ្មោះ ឃី វណ្ណៈ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​១ ផ្លូវ​១៤៣ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ នៅ​ម៉ោង​១០​យប់ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ បាន​ស្វែងរក​ឃើញ​បុគ្គល​រូបនេះ នៅ​មុខ​វត្ត​ត្រពាំង​ព្រះ ស្ថិតក្នុង​ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ហើយ​បាន​នាំ​មក​អធិការដ្ឋាន និង​ត្រួតពិនិត្យ​ឆែកឆេរ លើ​រថយន្ត​ម៉ាក​ឡង់​រ៉ូ​វ៉ែ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 2U-0199 ឃើញ​មាន​អាវុធ​២​ដើម អាកា​ស្វាយ​វែង​០១​ដើម លេខ​៤៣៦២ បង់​មួយ​គ្រាប់​គ្មាន និង​អាវុធខ្លី​០១​ដើម ម៉ាក Pak លេខ​០៨១៦.០០១០៤៨ បង់​០១ គ្រាប់​០៦​។​

​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល បាន​បញ្ជាក់ទៀតថា ក្រោយ​សួរ​នាំ​រឿង​អួត​អាវុធ​ទាំង​ពីរ​ដើម និង​រថយន្ត​មួយ​គ្រឿង​ខាងលើ និង​ជនសង្ស័យ​នេះ គ្មាន​អត្តសញ្ញាណ​សម្គាល់​អ្វី​ទាំងអស់ ហើយ​ជនសង្ស័យ​បាន​ធ្វើតេស្ត​ទឹក​ម៉ូត រក​សារធាតុ​ញៀន​ឃើញថា មាន​សារធាតុ​ញៀន​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×