Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ខ្លាំង ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​

spot_img

​ភ្នំពេញ​ ៖ តាម​ការព្យាករណ៍​អាកាសធាតុ នៅ​តំបន់​មួយចំនួន នឹង​ចុះ​ត្រជាក់​ខ្លាំង ចាប់ពី​ថ្ងៃ​ទី ៣០ ខែ​ធ្នូ តទៅ និង​តំបន់​មួយចំនួនទៀត អាច​នៅ​មាន​ភ្លៀង​ធ្លាក់ ។​

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ថា តាម​ការព្យាករណ៍​បានបង្ហាញ​ថា ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៨ រហូត​ដល់​អំឡុង​ខែ​មករា ឆ្នាំ​២០១៩ ឬ​អាច​យូរ​ជាង​នេះ អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា នឹង​ចុះ​ត្រជាក់​ខ្លាំង​ជាង​បណ្ដា​ឆ្នាំមុនៗ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក បាន​ថ្លែងឲ្យដឹងថា ការចុះ​ត្រជាក់​ខ្លាំង​ក្នុង​រយៈពេល​ខាងលើនេះ មិនមែន​រាល់​ថ្ងៃ​នោះ​ទេ ពោល​មាន​ថ្ងៃ​ខ្លះ​ត្រជាក់​ខ្លាំង ហើយក៏​មាន​ថ្ងៃ​ខ្លះ​ក្ដៅ​ផងដែរ​។​

​អ្នកនាំពាក្យ​រូប​នេះ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា យោង​តាម​ការព្យាករណ៍ គឺ​នៅ​ចុង​ខែ​នេះ ឬក៏​ដើម​ខែ​មករា ឆ្នាំ​២០១៩ នឹង​ចាប់ផ្ដើម​ចុះ​ត្រជាក់ ហើយ​ការ​ត្រជាក់​ឆ្នាំនេះ គឺ​អាច​ត្រជាក់​ខ្លាំង​ជា​បណ្ដា​ឆ្នាំមុនៗ ហើយ​រយៈពេល​អាច​យូរ​ផងដែរ​។ ការចុះ​ត្រជាក់​នេះ ក៏​អាច​ពី​ចុង​ខែ​ធ្នូ​ឆ្នាំនេះ ដល់​ចុង​ខែ​មករា​ឆ្នាំ​ក្រោយ​ផង​ដែរ​៕ ​ដោយ ​៖ ​កូឡាប​

 

spot_img
×