Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC អនុម័ត គម្រោង​វិនិយោគ​១១ តម្លៃ​វិនិយោគ​ជិត​៣០០​លាន​ដុល្លារ និង​ផ្តល់​ការងារ​ជាង​៦.០០០​កន្លែង​

spot_img

​ភ្នំពេញ ៖ គម្រោង​វិនិយោគ​ចំនួន​១១ ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​ឲ្យ​ដំណើរការ ដោយ​សរុប​ទុនវិនិយោគ ប្រមាណ​២៩៦​លាន​ដុល្លារ បង្កើត​ការងារ​ថ្មី​រាប់ពាន់​កន្លែង​។​

​បើ​តាម​ការ​ផ្សារ​យ​របស់ផេក​ហ្វេស​ប៊ុក ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (The Council for the Development of Cambodia ) កាលពី​ថ្ងៃ​ទី​២១​ខែ​ធ្នូ​ឆ្នាំ​២០១៨ បានឲ្យដឹងថា តាម​សំណើ​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ឯកភាព​ឱ្យ​ធ្វើ​ការវិនិយោគ​តែ​ពុំ​មាន​ការលើកទឹកចិត្ត សម្រាប់​គម្រោង​បង្កើត​រោងចក្រ​ផលិត​បារី​របស់​ក្រុមហ៊ុន “XIAMENT TOBACCO (CAMBODIA) CO.,LTD.” ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្រាំងស្វាយ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ២,៧៣​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៦៧១​កន្លែង​។​

​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា ក៏បាន​សម្រេច​ចេញ​វិញ្ញាបនប័ត្រ​ចុះ​បញ្ជីជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​ ៖

១-“FAR EAST IMPORT EXPORT CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រា និង​ស្រា​បៀ​រ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ១៣,១៨​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៤៦០​កន្លែង​។​

២-“GO FRESH F & B CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ទឹកក្រូច ទឹក​ផ្លែឈើ ទឹកបរិសុទ្ធ និង​នំ​ស្រួយ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​តា​ឌូ សង្កាត់រ​កា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ មាន​ទុន​វិនិយោគ​ប្រមាណ ១៧,៥៨​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៨២១​កន្លែង​។​

៣-“LIEFENG OUTDOORS (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ដេរអាវ​សុវត្ថិភាព តង់ និង​កាបូប​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ពេជច​ង្វា ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ មាន​ទុន​វិនិយោគ​ប្រមាណ ៥,៤​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៦០១​កន្លែង​។​

៤-“LAMUES LIGHT ENTERPRISE CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​អំពូល​ភ្លើងពណ៌​សម្រាប់​តាំង​លម្អ​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​អតីត​ខណ្ឌដង្កោ​) រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៥,៦៩​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៥១៨​កន្លែង​។​

៥-“ALEX CORPORATION.” គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់ ២៣០KV ពី​ស្ថានីយ​វា​រី អគ្គិសនី​ស្ទឹង​តា​តៃ (​ខេត្ត​កោះកុង​) មក​រាជធានី​ភ្នំពេញ (​ស្ថានីយ​បែក​ចាន​) តាម​រូបភាព សាងសង់​-​ដំណើរការ​-​ផ្ទេរ (BOT) មាន​ទុន​វិនិយោគ​ប្រមាណ ១៣៦,៦៩​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៤​កន្លែង​។​

៦-“LAN KAY PLASTIC TECHNOLOGY (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លា​ស្ទិក “​កែវ ដប ចាន ប្រអប់ ថង់​…” ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ២,៩៥​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៥៨​កន្លែង​។​

៧-“DER SHENG FA PACKAGING INDUSTRIAL CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បោង ប្លា​ស្ទិក និង​បោះពុម្ព ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​ជាតិ​លេខ​៣ ក្រុម​៨ ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ២,២៣​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៥៧​កន្លែង​។​

៨-“S.H.R.N.G INVESTMENT CO.,LTD.” គម្រោង​ធ្វើ​អាជីវកម្ម​ថ្ម​អារ (​ថ្ម​ម៉ាប​) ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​តំបន់​ភ្នំ​ជំរាល ភូមិ​ព្រៃ​ជ្រៅ ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង មាន​ទុន​វិនិយោគ​ប្រមាណ ៤,៦៤​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៩៦​កន្លែង​។​

៩-“DONGLIANG PAPER MILL INDUSTRY TECHNOLOGY (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រដាស​វេច​ខ្ចប់​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ត​បាត់ដំបង មាន​ទុន​វិនិយោគ​ប្រមាណ ១១,១១​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៤០១​កន្លែង​។​

១០-“SCORPIO CAMTRIP CO.,LTD.” គម្រោង​សាងសង់ និង​ធ្វើ​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន​៦០០​បន្ទប់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​លេខ​៨ ឃុំ​សំពៅ​លូន ស្រុក​កោះធំ ខេត្ត​កណ្តាល មាន​ទុន​វិនិយោគ​ប្រមាណ ៩៤,៥​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.២២១​កន្លែង ៕ ដោយ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×