Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ៖ កម្ពុជា​ប្តេជ្ញា​យ៉ាង​មុតមាំ ក្នុង​ការអនុវត្ត​គម្រោង​សុវត្ថិភាព​ទន្លេមេគង្គ ទប់ស្កាត់​លំហូ​គ្រឿងញៀន​

spot_img

​វៀង​ចន្ទន៍ ឡាវ ៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបញ្ជាក់​ថា ការអនុវត្ត​គម្រោង​សុវត្ថិភាព​ទន្លេមេគង្គ​រយៈពេល​៣​ខែ ដែល​ចូលរួម​ដោយ​ប្រទេស​សមាជិក​ចំនួន ៦ នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ បាន​សម្រេច​ចេញ​ជា​លទ្ធផល​ចំនួន​៦​ចំណុច ក្នុង​ការទប់ស្កាត់​ការ​ចរាច​រណ៍​សារធាតុ​គីមី​ផ្សំ​នៅក្នុង​តំបន់ ទប់ស្កាត់​ការហូរចូល នៃ​គ្រឿងញៀន តាម​បណ្តោយ​ព្រំដែន​ពី​តំបន់​ត្រីកោណមាស​។​

​បើ​តាម​ការផ្សា​យផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​អគ្គលេខាធិកា​រដ្ឋា​ន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន (NACD) នៅ​ថ្ងៃ​ទី​២២​ខែ​ធ្នូ​នេះ បានឲ្យដឹងថា នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ កាលពី​ថ្ងៃ​សុក្រ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨ លោក ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដឹកនាំ​ប្រតិភូ​ចូលរួម​កម្មវិធី បិទ​វគ្គ កិច្ចប្រជុំ​ការអនុវត្ត​គម្រោង​សុវត្ថិភាព ទន្លេមេគង្គ​រយៈពេល​៣​ខែ ដែល​ប្រទេស​ឡាវ ជា​ម្ចាស់ផ្ទះ នៃ​ការអនុវត្ត​គម្រោង ដែល​ចូលរួម​ដោយ​ប្រទេស​សមាជិក​៦​ប្រទេស រួមមាន កម្ពុជា ចិន មី​យ៉ាន់​ម៉ា ឡាវ ថៃ និង​វៀតណាម ក្រោម​អធិបតីភាព​លោក​សាវង្ស ថា​ម៉ា​ស៊ិត (Somvang Thammasith )​អនុ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ សាធារណៈ ឡាវ ។​

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បាន​ប្រាប់ឲ្យដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញា​យ៉ាង​មុតមាំ ក្នុង​ការអនុវត្ត​គម្រោង​នេះ និង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​គម្រោង​នេះ នៅ​ដំណាក់កាល​ទី​២ នៃ​ឆ្នាំ​២០១៩​។​

​ក្នុងឱកាស​នោះ​ដែរ លោក ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បាន​ប្រាប់​ឲ្យដឹង​បន្ត​ថា ៖​ក្នុង​រយៈពេល​៣​ខែ​កន្លងមកនេះ ប្រទេស​ទាំង​៦ នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ បាន​សហការ​គ្នា​អនុវត្ត​៖ ១.​ធ្វើការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍ និង​ព័ត៌មាន​រវាង​ប្រទេស​ទាំង​៦​ជា​សមាជិក។ ២.​បន្ត​ផ្លាស់ប្តូរ​ព័ត៌មាន​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​គ្នា ទៅវិញទៅមក រវាង​៦​ប្រទេស។ ៣.​បន្ត​បញ្ចូល​ទិន្នន័យ ករណី​គ្រឿងញៀន ដែល​បង្ក្រាប​បាន​ពី​ប្រទេស​ទាំង​៦ ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ នៃ​គម្រោង​សុវត្ថិភាព​ទន្លេមេគង្គ​។ ៤.​បញ្ជូន​ព័ត៌មាន​ទៅវិញទៅមក តាម​សម័យកាល​ទំនើប​នៃ​បច្ចេកវិទ្យា ៥.​ទប់ស្កាត់​ការ​ចរាច​រណ៍ សារធាតុ​គីមី​ផ្សំ នៅក្នុង​តំបន់​ ​និង​៦.​ទប់ស្កាត់​ការហូរចូល នៃ​គ្រឿងញៀន តាម​បណ្តោយ​ព្រំដែន ពី​តំបន់ត្រីកោណមាស​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

  

spot_img
×