Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តេញ​ជនជាតិ​ថៃ​២៦​នាក់ ពី​បទ​ឆបោក​តាម​ប្រព័ន្ធ​ទូ​រគ​មន៍ (VOIP) ទៅ​ស្រុកកំណើត​វិញ​

spot_img

​បន្ទាយមានជ័យ ៖ បើ​តាម​ការផ្សាយ​របស់ផេក​ហ្វេស​ប៊ុក នាយកដ្ឋាន​ច្រកទ្វារ​ទី​១ បានឲ្យដឹងថា ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៨ នាយកដ្ឋាន​ច្រកទ្វារ​ទី​១ បាន​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី ធ្វើ​ការបណ្ដេញចេញ នូវ​ជនជាតិ​ថៃ​ចំនួន ២៦ រូប ពាក់​ព័ន្ធ​បទល្មើស​ឆបោក តាម​ប្រព័ន្ធ​ទូ​រគ​មន៍ (VOIP) តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត និង​ប្រថាប់ត្រា​ហាម​ចូល​ប្រទេស រួច​ប្រគល់​ជូន​នគរបាល​អន្តោ​ប្រវេ​សន៍ នៃ​ព្រះរាជាណាចក្រ​ថៃ​។​

​សូមបញ្ជាក់​ថា នគរបាល​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ជនជាតិ​ថៃ​២៦​នាក់ ដែល​ពាក់ព័ន្ធ​បទល្មើស​ឆបោក តាម​ប្រព័ន្ធ​ទូ​រគ​មន៍ (VOIP) ខុសច្បាប់ ត្រូវបាន​អាវុធហត្ថ សហការ​ជាមួយ​ភាគី​ថៃ បង្ក្រាប​កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ កន្លងមក នៅ​ទីតាំង​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ហើយ​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​កាត់ទោស​ដាក់ពន្ធនាគារ​ចំនួន ១០​ខែ ។ ពួកគេ​ទាំង​២៦​នាក់ ត្រូវបាន​បញ្ជូន​ទៅ​ឱ្យ​ភាគី​ថៃ​វិញ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នា​ថ្ងៃ​ទី​២២​ធ្នូ​នេះ​។ ជនជាតិ​ថៃ​ទាំង​២៦​នាក់ មាន​ស្រី​៩​នាក់ ហើយ​ប្រភព​ថា មុន​ការបញ្ជូន​ត្រឡប់​ជនសង្ស័យ​ទាំង​២៦​នាក់ ជាប់​នៅ​មណ្ឌល​កែប្រែ​ម​១ និង​ម​២ តាំងពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨​។ ករណីនេះ ភាគី​នគរបាល​ប្រទេស​ថៃ ចាំ​ទទួលយក​ពួកគេ ពី​ការបណ្ដេញ​នេះ ដោយ​អនុវត្ត​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃ​ទី​២៧ និង​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងមក​៕​ ​ដោយ ​៖ ​រចនា​

 

spot_img
×