Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​១គូនេះ​កំពុង​លូក​ស្ទាប​គ្នា​ដ៏​មិន​សមរម្យ​នៅ​ទីសាធារណៈ ក៏​ទាញ​ទូរស័ព្ទ​ថត​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ក្នុង​បំណង​អប់រំ​អ្នកដទៃ តែ​មានអី​ស្អែក​ឡើង​ត្រូវ​…

spot_img

​យោងតាម Detik បុរស​ម្នាក់​មាន​ឈ្មោះថា Fuad បាន​នៅ​ជាមួយ​បងប្អូន​ជីដូនមួយ​រប​ស់គា​ត់ នៅឯ​ហាង​កាហ្វេ​មួយ នៅពេលនោះ ពួកគេ​បាន​ប្រទះឃើញ​គូស្នេហ៍​១​គូ កំពុង​អង្គុយ​នៅក្បែរ​តុ​មួយ កំពុង​ស្ទាបអង្អែល​គ្នា និង​ធ្វើ​សកម្មភាព​ផ្សេងៗ​ដ៏​ពុំ​សមរម្យ ។ ហើយ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ត្រង់​ថា ខាង​ស្រី​ពាក់​កន្សែង​ក្បាល​ទៀតផង ។​

​ឃើញ​ស្ថានភាព​បែបនេះ Fuad ក៏បាន​ដក​ទូរស័ព្ទ និង​ចាប់ផ្តើម​ថត​គូស្នេហ៍​នេះ​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​ស្រើបស្រាល មុនពេល​បង្ហោះ​វីដេអូ​នេះ ដែលមាន​បំណង​ចង់​អប់រំ​ដល់​សាធារណៈជន​ប៉ុណ្ណោះ កាលពី​ថ្ងៃទី​១៧ ធ្នូ ។ ហើយ​គាត់​ក៏​ពុំ​ដឹងថា វីដេអូ​នេះ​មានទោស​កំហុស​ល្មើ​សនឹង​ច្បាប់ រហូត​ត្រូវ​ប៉ូលីស​ចាប់ខ្លួន​នៅ​បន្ទាប់​សោះ ។​

​យោងតាម​ប៉ូលីស Fuad បាន​អះអាងថា រូបគាត់​បាន​ថត​វីដេអូ​នេះ​ឡើង ព្រោះ​គាត់​មិន​ពេញ​ចិត្តនឹង​សកម្មភាព​របៀបនេះ​នៅ​ទីសាធារណៈ ។​ Fuad បាន​ពន្យល់ថា​៖ «​ខ្ញុំ​បាន​ថត​វា គឺ​ក្នុង​បំណង​អប់រំ​ដល់​សាធារណៈជន​ប៉ុណ្ណោះឯង ។ ខ្ញុំ​មិន​ពេញចិត្ត​នឹង​ទង្វើ​ស្រើបស្រាល​គ្នា​បែបនេះ​នៅ​ទីសាធារណៈ​ទេ​» ។​ ​ទោះយ៉ាងណា ទោសកំហុស​មួយ​នេះ​របស់គាត់ យើង​ក៏​ពុំទាន់​ដឹងថា សមត្ថកិច្ច​នឹង​បន្ធូរ​បន្ថយទោស​ឲ្យ ឬ យ៉ាងណា​នោះទេ ៕ ដោយ​៖ ឧ​ត្ត​ម​

spot_img
×