Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ​ការងារ គ្រប់យ៉ាង​មិនបាន​ដូច​គំរោង មិនត្រូវ​ឲ្យ​រឿង​ផ្ទាល់ខ្លួន​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ក្នុង​ការងារ ។ លុយកាក់ ថ្ងៃនេះ​មិន​សមប្រកប​សម្រាប់​រាល់​សកម្មភាព​វិនិយោគ ។ មនោសញ្ចេតនា ធ្លាក់ចុះ កុំ​ឲ្យ​រឿង​ពី​ក្រៅ​មក​ប៉ះពាល់​ដល់​មនោសញ្ចេតនា​អ្នក និង​គូស្នេហ៍ ។​

​ឆ្នាំឆ្លូវ ៖ ​ការងារ ល្អប្រសើរ ឱកាសល្អៗ ជាច្រើន​កំពុង​នៅ​នឹង​មុខ ។ លុយកាក់ ចម្រុងចម្រើន ចំណូល​កើន​សន្ធឹក ។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំខាល ៖ ការងារ មិនត្រូវ​ធ្វេសប្រហែស ព្រោះ​មាន​អ្នក​ចាំ​ចាប់កំហុស​ឈ្នានីស​អ្នក ។ លុយកាក់ មានឱកាស​ច្រើន​សម្រាប់​ការរកចំណូល​ថែម ។ មនោសញ្ចេតនា ធ្លាក់ចុះ​គួរ​លៃ​ពេលវេលា​ឲ្យ​បាន​ច្រើនជាង​មុន​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំថោះ ៖ ការងារ រលូន​ល្អ មានការ​ពេញចិត្ត​កោតសរសើរ​ពី​ថ្នាក់លើ ។ លុយកាក់ ធូរធារ ។ មនោសញ្ចេតនា​រីករាយ កក់ក្តៅ ។

​ឆ្នាំរោង ៖ ការងារ កកស្ទះ​ច្រើន​តម្រូវ​ឲ្យ​អ្នក​ប្រញាប់​ដោះស្រាយ​។ លុយកាក់ គួរ​រៀនសូត្រ​បន្ថែម​ចំណេះដឹង​អំពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត ។​

​ឆ្នាំម្សាញ់ ៖ ការងារ ល្អ​ណាស់ មាន​អ្នក​ជួយ​ជ្រោមជ្រែង ហេតុនេះ​គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដូច​បំណង ។ លុយកាក់ គួរ​ពេញចិត្ត​ចំពោះ​ស្ថានភាព​ហិរញ្ញវត្ថុ​សព្វថ្ងៃ កុំ​លោភលន់​ហួស ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ។

​ឆ្នាំមមី ៖ ការងារ មិនល្អ ជួប​ការលំបាក ឧបសគ្គ​ច្រើន ។ លុយកាក់ មិនត្រូវ​ខ្ជះខ្ជាយ​ក្នុង​ការទិញ​របស់ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ។

​ឆ្នាំមមែ ៖ ការងារ រីកចម្រើន​គួរ​ជាទី​ពេញចិត្ត សម្រេចបាន​លទ្ធផល​ល្អ ច្រើន​ក្នុង​ការងារ ។ លុយកាក់ ល្អប្រសើរ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន តែ​ត្រូវ​ចេះ​សន្សំសំចៃ ។ មនោសញ្ចេតនា គួរ​បំពេញ​ការខ្វះខាត​ដែល​មនុស្ស​ជាទី​ស្រឡាញ់​ត្រូវ​រង​ទទួល​ក្នុងអំឡុងពេល​មុននេះ ។​​

​ឆ្នាំវក ៖ ការងារ កើតមាន​បញ្ហា​ខ្លះៗ ត្រូវ​ប្រញាប់​ដោះស្រាយ ។ លុយកាក់ មិនត្រូវ​អន្តរាគមន៍​ចូល​ជ្រៅ​ក្នុង​រឿង​លុយកាក់​របស់​អ្នកដទៃ ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​កុំ​ឲ្យ​ប៉ះទង្គិច​ផ្លូវចិត្ត​គូស្នេហ៍ ។​

​ឆ្នាំរកា ៖ ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​យកអាសា​ដោះស្រាយ​អស់​រាល់​ឧបសគ្គ​មុនៗ​នេះ ។ លុយកាក់ ប្រយ័ត្ន​ក្នុងការ​ខ្ចីបុល​ប្រាក់​ដើម្បី​បញ្ចៀស​កើតការ​ប្រទាញប្រទង់ ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដី​ប្រសើរ​សម្រាប់​ការស្វែងរក​គូព្រេង ។​

​ឆ្នាំចរ ៖  ការងារ មានឱកាស​ល្អៗ​ច្រើន​សម្រាប់​ជា​ឈ្នាន់​ឈានឡើង​ក្នុង​ការងារ ។ លុយកាក់ ត្រូវ​សន្សំសំចៃ បញ្ចៀស​ការខ្ចី​បុល​ប្រាក់​អ្នកដទៃ ។ មនោសញ្ចេតនា គួរ​ទិញ​អំណោយ​តូច​មួយ​ជូន​មនុស្ស​ជាទី​ស្រឡាញ់ ។​

​ឆ្នាំកុរ ៖ ការងារ ស្ថិរភាព គួរ​មាន​ផែនការ​ដោះស្រាយ​ឲ្យ​អស់​នូវ​បញ្ហា​សេសសល់ ។ លុយកាក់ ថ្ងៃនេះ​មិនល្អ​សម្រាប់​ការវិនិយោគ ជួញដូរ ។ មនោសញ្ចេតនា គួរ​ជូនអំណោយ​ដែល​មិន​នឹកស្មាន​ដល់​ចំពោះ​គូស្នេហ៍ ៕

spot_img
×