Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រឡាប់​រថយន្ត​តន្ត្រី នៅ​ចំណុច​អន្ទង់អាំង​ធំ​ខេត្តកោះកុង ស្លាប់ ៤ នាក់ និង​របួស ១១ នាក់

spot_img

​កោះកុង ​៖ កត្តា​មិន​ស្គាល់​ភូមិសាស្ត្រ ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​កូរ៉េ ដឹក​ក្រុម​តន្ត្រី​ស្រី​ពៅ ធ្លាក់​ជ្រោះ វេលា​ម៉ោង ១២.៣០ នាទី​ថ្ងៃត្រង់ ថ្ងៃទី ២៣ ខែធ្នូ​ឆ្នាំ ២០១៨ រថយន្ត​ក្រឡាប់​ដោយ​ខ្លួនឯង នៅ​ចំណុច​អន្ទង់អាំង​ធំ ចន្លោះ​គីឡូ​ម៉ែត​លេខ ៦១-៦២ ស្ថិតក្នុង​ភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤ នាក់ (​ស្រី ២ នាក់​) រងរបួស​ធ្ងន់ ៥ នាក់ (​ស្រី ៣ នាក់​) និង​របួសស្រាល ៦ នាក់ (​ស្រី ១ នាក់​) ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា មូលហេតុ​ករណី​ប​នេះ អ្នកបើកបរ មិន​ស្គាល់​ភូមិសាស្ត្រ​ច្បាស់លាស់ និង​បើកបរ​ប្រើ​ល្បឿន​លឿន ពេល​ចុះ​ចំណោទ ជាន់​ប្រាំង​មិន​ស៊ី ដាក់​លេខ​មិន​ចូល ។​ ​បច្ចុប្បន្ន ជនរងគ្រោះ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ ។​

​គួរបញ្ជាក់​ផងដែរ​ថា រថយន្ត​កូ​រេ​ពណ៌​ស បើកបរ​ពី​ខេត្តកំពង់ស្ពឺ មក​ខេត្តកោះកុង ជា​រថយន្ត​ក្រុម​ភ្លេង ដើម្បី​មក​ច្រៀង​ក្នុង​ពិធី​ម​ង្គ​ការ​របស់​ប្រជាពលរដ្ឋ នៅ​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ក្រឡាប់​ធ្លាក់​ផ្លូវ ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ​ចូល​ជ្រោះ​ជ្រៅ ។​

​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ខេត្តកោះកុង បានបង្ហាញ ឈ្មោះ​ជនរងគ្រោះ​ដែល​ស្លាប់​រួមមាន ៖ ១/​ឈ្មោះ ចាន់ ណា អាយុ​២១​ឆ្នាំ ស្រី រស់នៅ​ស្រុក​គងពិសី កំពង់ស្ពឺ ២/​ឈ្មោះ សា រឿន អាយុ​៥៧​ឆ្នាំ ភេទ​ប្រុស ៣/​ឈ្មោះ ស្រី​នាង អាយុ​២៣​ឆ្នាំ ភេទ​ស្រី ,៤/​ឈ្មោះ សូ​យ អាយុ​១៨​ឆ្នាំ ភេទ​ប្រុស ។ ចំណែក​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់ ៖ ៥/​ឈ្មោះ ស ស្រី​ឌឿ​ន អាយុ​១៨​ឆ្នាំ ភេទ​ស្រី នៅ​ស្រុក​គងពិសី កំពង់ស្ពឺ ៦/​ឈ្មោះ ហៃ ចំរើន អាយុ​២១​ឆ្នាំ ភេទ​ប្រុស ៧/​ឈ្មោះ សេង ច​ន្នី អាយុ​២៤​ឆ្នាំ ភេទ​ស្រី ៨/​ឈ្មោះ សាវ៉ា​ត់ អាយុ​២៤​ឆ្នាំ ភេទ​ប្រុស ។ ចំណែក​អ្នករងរបួស​ស្រាល​រួមមាន ៖ ៩/​ឈ្មោះ ស៊ីម សេម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ស្រុក​គងពិសី កំពង់ស្ពឺ ១០/​ឈ្មោះ ម៉ែន ស៊ុយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ១១/​ឈ្មោះ ហា ស្រី​ពៅ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ១២/​ឈ្មោះ រស់ សា​វីត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ១៣/​ឈ្មោះ សំ សាវ៉ា​ន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ១៤/​ឈ្មោះ រចនា ស្រី អាយុ​១៧​ឆ្នាំ ១៥/​ឈ្មោះ ស៊ីម សិត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ។​

​បច្ចុប្បន្ន អ្នករងរបួស ត្រូវបាន​ដឹក​មកកាន់​មន្ទីរពេទ្យ ដែល​នៅក្បែរៗ​នោះ​ដើម្បី​សង្គ្រោះ​បឋម និង​បញ្ជូនបន្ត​មក​មន្ទីរពេទ្យ​ខេត្ត ៕ ដោយ ​៖​ កូ​ឡាប​

spot_img
×