Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី Trump ៖ មិន​បង់លុយ សមាជិក​របស់ NATO នឹង​ពុំ​ទទួលបាន​ការការពារ​ឡើយ !

spot_img

​ប្រធានាធិបតី Trump ប្រកាស​ចំពោះ​មុខ​អ្នកគាំទ្រ​ខ្លួន​នៅ​បាតុកម្ម​មួយនា​រដ្ឋ Florida ថា អាមេរិក នឹង​ពុំ​ការពារ​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ក្នុង​អង្គការ NATO ទៀត​ទេ​។ លោក​ពោល​៖ “​ខ្ញុំ​បាន​ធ្លោយ​ប្រាប់​គេ​ថា ប្រសិន​ពួកគេ​ពុំ សង​លុយ​នោះ គេ​ពុំ​អាច​មាន​វត្តមាន​នៅ​ទីនេះ​ឡើយ (NATO)​។ ហើយ​ដោយសារ​រឿង​នេះ ខ្ញុំ​រង​ការស្តីបន្ទោស​ពី​សំណាក់​ប្រព័ន្ធ​ព័ត៌មាន គេ​ថា Trump និយាយស្តី​គ្រោតគ្រាត​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​។ ចុះ​ចំណែក​ការខ្វះ​សុជីវធម៌​របស់​ពួកគេ ប្រសិនបើ​គេ​ពុំ​ព្រម​ចំណាយ​! ឧទាហរណ៍ ប្រទេស​មួយ ពុំ​ព្រម​ទូទាត់​ចំណាយ ក្រោយមក​ប្រទេស​នេះ​បិទទ្វារ​ជាមួយ​ប្រទេស​ផ្សេង ជាអាទិ៍​រុស្ស៊ី​?​។ ប្រទេស​នោះ​ពុំ​ព្រម​សងលុយ ហើយ​ក្លាយទៅជា​សាហាវ រួច​យើង​ធ្លាក់​ក្នុង​សង្គ្រាមលោកលើកទី​៣ ដោយសារតែ​ប្រទេស​ណាមួយ​នោះ -​ដែល​ពុំ​ព្រម​ចំណាយ​លុយ​”​។​

ប្រធានាធិបតី​អាមេរិក Donald Trump

​ប្រធានាធិបតី​អាមេរិក​រូប​នេះ ក៏​បាន​រំលឹក​ឡើងវិញ​ពី​កិច្ចសន្ទនា ជាមួយ​នាយក​រដ្ឋមន្ត្រី អាល្លឺម៉ង់ Anglla Merkel ថា លោក​បាន​បញ្ចុះ​បញ្ចូល​ចំពោះ​សំណើរ​ឲ្យ​អាល្លឺម៉ង់ បន្កើន​ចំណែក​ចូលរួម​ជាមួយ NATO ។​

​លោក​បន្ត​រំលឹក​ឡើងវិញ​ថា ៖ “​យើង​បាន​ការពារ​ពួកគេ មាន​ទាហាន ៤០០.០០០​នាក់ នៅ​អាល្លឺម៉ង់ គ្មាន​អ្នកណា​ដឹង​ពី​រឿង​នេះ​ទេ​! ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នកស្រី​នោះ​ថា ៖ “​ចូរ​បន្ថែម​លុយ​បន្តិច​ទៀត​ប៉ុណ្ណោះឲ្យ​យើងខ្ញុំ​” គាត់​ថា ៖ “Donald ពលរដ្ឋ​អាល្លឺម៉ង់​នឹង​ពុំ​សប្បាយ​ចិត្ត​ទេ​!”​។ ខ្ញុំ​និយាយ​បន្ត​ប្រាប់​វិញ​ថា​៖ “​អ្នកស្រី​ដឹង​ទេ​? ពលរដ្ឋ​អាមេរិក​ពុំ​ចូលចិត្ត​រឿង​នេះ​ឡើយ​”​។​

​ប្រទេស​អាមេរិក ជា​អ្នក​ផ្តល់​ចំណែក​ធំ​បំផុត​ដល់​សកម្មភាពរ​បស់ NATO​។ Trump បាន​ស្តីបន្ទោស​ច្រើនលើក​ចំពោះ​សម្ព័ន្ធភាព​នេះ ហើយ​សំណូមពរ​ប្រទេស​ជា​សមាជិក ត្រូវ​ចំណាយលុយ​ច្រើន​ជាង​មុន ដើម្បី​សុវត្ថិភាព​របស់​ពួកគេ​៕ សូ​យ​ន​

spot_img
×