Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិសនី​កម្ពុជា បញ្ជាក់ថា អ្នកប្រើប្រាស់​អគ្គិសនី​តាម​តូប​លក់​ក្នុង​ផ្សារ ជា​ប្រភេទ​ពាណិជ្ជកម្ម​ធុន​តូច ទទួលបាន​ការបញ្ចុះ​ថ្លៃ​

spot_img

​ភ្នំពេញ ​៖ អគ្គិសនី​កម្ពុជា (EDC) តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ កាលពី​ថ្ងៃទី​២២​ធ្នូ ដោយ​បញ្ជាក់​ពី​ការបញ្ចុះ​ថ្លៃ​អគ្គិសនី សម្រាប់​ផ្តល់ជូន អ្នកប្រើប្រាស់​តាម​តូប​លក់ ក្នុង​ផ្សារ​នានា ក្នុងនោះ​អ្នកប្រើប្រាស់​តាម​តូប​លក់​ក្នុង​ផ្សារ​នានា ត្រូវ​ចាត់​ចូល​ជា​ប្រភេទ​ពាណិជ្ជកម្ម​ធុន​តូច ដែល​ទិញ​ចេញពី​ខ្សែ បណ្តាញ​ចែកចាយ សាធារណ​:​តាម​តង់ស្យុង​ទាប ដែលមាន​ថ្លៃ ៧៤០​រៀល​/kWh ​។​

​អគ្គិសនី​កម្ពុជា​សូម​ជម្រាបជូន​ថា ថ្មីៗ​នេះ​មាន​សារព័ត៌មាន​មួយចំនួន បាន​ផ្សព្វផ្សាយ​ថ្លៃ​លក់​អគ្គិសនី​ឆ្នាំ ២០១៩ ខុសពី​បញ្ជី​ថ្លៃ​លក់​របស់ អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដូច្នេះ​អគ្គិសនី​កម្ពុជា សូម​បង្ហាញជូន នូវ​បញ្ជី​ថ្លៃ​លក់​ដូចខាងក្រោម​។​

​ចំពោះ​អ្នកប្រើប្រាស់​តាម​តូប​លក់​ក្នុង​ផ្សារ​នានា​ត្រូវ​ចាត់​ចូល ជា​ប្រភេទ​ពាណិជ្ជកម្ម​ធុន​តូច ដែល​ទិញ​ចេញពី​ខ្សែបណ្តាញ ចែកចាយ​សាធារណ​:​តាម​តង់ស្យុង​ទាប​ដែលមាន​ថ្លៃ ៧៤០​រៀល​/kWh ចាប់ពី​ឆ្នាំ​២០១៩ នេះ​តទៅ ដោយ​ចាប់ផ្តើម​ពី​ផ្សារ​នៅក្នុង​រាជធានី​ភ្នំពេញ និង​បន្តបន្ទាប់​ផ្សារ​តាម​ខេត្ត​នានា ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×