Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម ចំនួន ៤​នាក់ (​ម្នាក់​អតីត​ពិធីករ​) គ្រឿងញៀន ជាង 1kg ព្រះរាជអាជ្ញា​ចោទប្រកាន់​

spot_img

​ភ្នំពេញ ៖ លោក ឡុង ជាប ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ បានសម្រេច​ធ្វើការ​ចោទប្រកាន់ លើ​អតីត​ឌី​ជេ ឡាយ​អិន រួម​នឹង​បក្ខពួក ៣​នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ជាង 1kg ដើម្បី​ចាត់​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។​

​គួរ​បញ្ជាក់ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ទី​៦ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហម គ​ន្ធី នាយករង​មន្ទីរ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ និង​រក្សាទុក​គ្រឿង​ញៀន កាលពី​ម៉ោង​២​យប់​ឈានចូល​ថ្ងៃទី​១៩ ធ្នូ ស្ថិតនៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​៤​នាក់ គឺមាន​ពិធីករ​ទូរទស្សន៍​ល្បី​ម្នាក់ និង​ដកហូត​បាន​ថ្នាំញៀន​បាន​ជាង​១​គីឡូក្រាម ។ ជនសង្ស័យ​ទាំង​៤​នាក់ ១-​ឈ្មោះ ហែម បូរិទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ពិធីករ​ទូរទស្សន៍ ឌី​ជេ ឡាយ​អិន ស្នាក់​នៅផ្ទះ​លេខ​៦៣ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ ២-​ឈ្មោះ វ៉ា ស្រី​ណា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។ ៣-​ឈ្មោះ អី​ុ​ន សា​ខន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ស្នាក់​ផ្ទះជួល​លេខ​៦A ផ្លូវលំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ (​មេខ្លោង​) និង​៤-​ឈ្មោះ​ស៊ិន សំ​ភ័​ស្ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​៤ សង្កាត់​បឹង​ស្រឡាង ខណ្ឌទួលគោក ទើប​ចេញពី​ពន្ធនាគារ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន និង​ត្រូវជា​ក្មួយ​នាយករង​មន្ទីរ​គ្រឿងញៀន​ម្នាក់ ហើយក៏​ជា​ម្ចាស់​អាវុធខ្លី​១​ដើម ដកហូត​វត្ថុតាង​នៅក្នុង​បន្ទប់​១០៨ មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក រួមមាន ៖ ១-​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​៣៧៤.៣៩​ក្រាម ២-​សារធាតុ​ញៀន​ប្រភេទ​អិ​ុ​ច​ស្តា​ស៊ី ចំនួន​១៥៦២​គ្រាប់ ស្មើនឹង​ទម្ងន់​៦០៩,៣៣​ក្រាម សរុប​ជាង​១​គីឡូក្រាម ៣-​អាវុធខ្លី​១​ដើម (​ឡុ​ក​) និង​៤-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ធំ​១​គ្រឿង និង​តូច​២​គ្រឿង​ផងដែរ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×