Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រួមគ្នា​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា និង​វៀតណាម ក្នុង​ខេត្តមណ្ឌលគិរី​

spot_img

​មណ្ឌលគិរី ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំងពីរ មណ្ឌលគិរី (​កម្ពុជា​) ខេត្ត​ដាក់​ឡាក់ (​វៀតណាម​) បើក​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នៅតាម​តំបន់​ព្រំដែន បាន​ប្រព្រឹត្តទៅ​នៅផ្ទះ​សំណាក់​ពេជ្រ​ដា ស្ថិតនៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៨​។​

​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នៅតាម​តំបន់​ព្រំដែន រវាង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​(​កម្ពុជា​) និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដាក់​ឡាក់ (​វៀតណាម​) ក្រោម​អធិបតី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី និង​លោក​វរសេនីយ៍ឯក វូ ហុង​វាំង ស្នងការ​នគរបាល​ខេត្ត​ដាក់​ឡាក់ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​លោក លោកស្រី​ស្នងការរង លោក​អធិការនគរបាល​ក្រុង និង​លោក​មេបញ្ជាការ​វរ​ការពារ​ព្រំដែន នៃ​ប្រទេស​ទាំងពីរ​។

​កិច្ចប្រជុំ​ខាងលើនេះ ភាគី​ទាំង​២ បាន​ផ្តោត​យ៉ាងសំខាន់​ដើម្បី​ធ្វើការ​ប្តេជ្ញា​រួមគ្នា ទប់ស្កាត់​រាល់​បញ្ហា​បទល្មើស ផ្សេងៗ ដែល​កើតមាន​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា និង​វៀតណាម ក្នុង​ខេត្តមណ្ឌលគិរី ឈានទៅរក​ការអភិវឌ្ឍន៍​រីកចម្រើន​នៃ​​ប្រទេស​ទាំង​ឲ្យ​កាន់តែ​ប្រសើរឡើង​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×