Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ទេសចរណ៍ ជំរុញ​រដ្ឋបាល​រាជធានី​-​ខេត្ត និង​គ្រប់ភាគី​ពាក់ព័ន្ធ​រួសរាន់ រៀបចំខ្លួន ចូលរួម​តាំងពិព័រណ៍​សមិទ្ធផល ក្នុងឱកាស​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​

spot_img

​ភ្នំពេញ​ ៖ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ប្រធាន​អនុគណៈកម្មការ​រៀបចំ​ពិព័រណ៍​ទេសចរណ៍ ពាណិជ្ជកម្ម សកម្ម​កីឡា និង​ពិធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៩ បានរៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​នោះ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨ ហើយដោយ​បាន​អំពាវនាវ និង​ជំរុញ​ដល់​រដ្ឋបាល​រាជធានី​-​ខេត្ត​នានា និង​គ្រប់ភាគី​ពាក់ព័ន្ធ​រួសរាន់ ក្នុងការ​រៀបចំខ្លួន​ចូលរួម​តាំងពិព័រណ៍​សមិទ្ធផល ក្នុងឱកាស​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នៃ​នយោបាយ​ឈ្នះ ឈ្នះ ឱ្យបាន​កាន់តែ​រហ័ស និង​ទាន់ពេលវេលា​។​

​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នៃ​នយោបាយ ឈ្នះ ឈ្នះ និង​ពិធី​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​នយោបាយ ឈ្នះ ឈ្នះ នឹង​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩-៣០-៣១ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខ​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ លោក ថោង ខុន បាន​ពិភាក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមការងារ​នីមួយៗ ដូចជា​ស្ដង់​ពិព័រណ៍​សមិទ្ធផល ២០​ឆ្នាំ របស់​ក្រសួង​-​ស្ថាប័ន ពិព័រណ៍​សមិទ្ធផល របស់​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ពិព័រណ៍​ទេសចរណ៍ ពាណិជ្ជកម្ម ម្ហូបអាហារ ការសម្តែង ទស្សនី​យ ភាព​សិល្បៈ ព្រឹត្តិការណ៍​កីឡា និង​ពិធី​ឆ្លង​ឆ្នាំ​សកល ព្រម​ជាមួយនឹង​ការណែនាំ​អំពី​ការរៀបចំ​រាល់​សកម្មភាព ពិព័រណ៍​សិល្បៈ កីឡា​ឱ្យបាន​សម្បូរបែប និង​ប្រកបដោយ​ភាព​ទាក់ទាញ ។​

​យោងតាម​កិច្ចប្រជុំ​នោះបាន​បង្ហាញថា ស្តង់​ពិព័រណ៍​មាន​ចំនួន​សរុប ជាង ៥៦២​ស្ដង់ មកពី​ក្រសួង​ស្ថាបន​ផ្សេងៗ​គ្នា​ចែកជា​បួន តំបន់ A,B,C,D តំបន់ A និង B សម្រាប់​ពិព័រណ៍​សមិទ្ធផល ខណដែល​តំបន់ C និង D គឺ​សម្រាប់​ពិព័រណ៍​ម្ហូបអាហារ (​ភូមិ​ម្ហូប​ឆ្ងាញ់​)​។ តំបន់​ទាំង​៤​នេះ មានការ​ចូលរួម​ពី​គ្រប់​ក្រសួង -​ស្ថាប័ន រដ្ឋបាល​រាជធានី​-​ខេត្ត និង​ស្ដង់​ពិព័រណ៍​ពាណិជ្ជកម្ម ទេសចរណ៍ ម្ហូបអាហារ និង​ការវិនិយោគ​របស់​ក្រុមហ៊ុន​នានា និង​មានការ​ចូលរួម​ពី​ប្រទេស​ជា​មិត្ត​មួយចំនួន​ថែមទៀត​។ ដោយឡែក ចំពោះ​ពិព័រណ៍​សមិទ្ធផល​ក្រសួង​-​ស្ថាប័ន​បាន​ត្រៀម​រួចរាល់​ហើយ ហើយ​ពិព័រណ៍​ពាណិជ្ជកម្ម ទេសចរណ៍ ម្ហូបអាហារ វិនិយោគ ក្រុមការងារ​បានទទួល​ការចុះឈ្មោះ​ជិត​រួចរាល់​ហើយ ។ ចំពោះ​ព្រឹត្តិការណ៍ និង​សកម្មភាព​កីឡា​មាន​១២​ប្រភេទ​កីឡា​ក៏បាន​ត្រៀម​រួចរាល់​រួមទាំង​កម្មវិធី​ឆ្លង​ឆ្នាំ​សកល ក៏បាន​ត្រៀម​រៀបចំ​រួចរាល់ ទាំង​កម្មវិធី​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ ទាំង​កម្មវិធី​លៀង​សាយភោជន៍​។​

​លោក ថោង ខុន ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​រាជធានី រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​កែលម្អ ការតាំង​ភ្លើង​នៅតាម​ចំណុច​សំខាន់ៗ ប្រកបដោយ​សោភ័ណភាព និង​ភាព​ទាក់ទាញ​បន្ថែមទៀត និង​ធ្វើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​វិទ្យុ ទូរទស្សន៍​ជាពិសេស​តាម​ប្រព័ន្ធ​ស្មា​ត​ហ្វូ​ន​ជាដើម ដែល​ធ្វើយ៉ាងណា​ឲ្យ​ព្រឹត្តិការណ៍​សម្ពោធ វិមាន​ឈ្នះ​ឈ្នះ​កាន់តែ​ល្បី​រន្ទឺ​គ្រប់ទិសទី​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

​ទន្ទឹម​នោះ លោក​រដ្ឋមន្ត្រី​ក៏បាន​ក្រើនរំលឹក​គ្រប់ផ្នែក ក្នុង​អនុគណៈកម្មការ​បន្តស​ហ​ការ​គ្នា និង​បន្ត​សហការ​ជាមួយ អនុគណៈកម្មការ​ដទៃ​ឱ្យបាន​ល្អ ដើម្បី​ជោគជ័យ​ត្រចះត្រចង់ នៃ​ពិធីបុណ្យ​ដ៏​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​នេះ​។​

​វិមាន ឈ្នះ ឈ្នះ​គឺជា​សំណង់​និមិត្ត​រូបតំណាង​ឲ្យ​វរៈ​ភាព​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​បាន​ហ៊ាន​លះបង់​ជីវិត​គ្រប់បែបយ៉ាង​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ទាំងមូល ហើយ​មិនតែប៉ុណ្ណោះ​វិមាន​ដ៏​ប្រវត្តិសាស្ត្រ​មួយ​នេះ​នឹង​ក្លាយ ទៅជា​មរតក​ជាតិ និង​សារមន្ទីរ​ជាតិ​ដ៏​ធំ​សម្រាប់​កម្ពុជា និង​ជាងនេះទៅទៀត​សំណង់​នេះ នឹង​ក្លាយទៅជា​និក្ខេប​ទ​សម្រាប់​នាយទាហាន​សកម្ម​ជំនាន់​ក្រោយ​ផងដែរ​។​

​សំណង់​វិមាន ឈ្នះ​ឈ្នះ បានចាប់ផ្តើម​សាងសង់ឡើង​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លងទៅ ដោយ​ទំហំ​ដី​៨​ហិច​តា ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ ថវិកា​ដែល​ចំណាយ​សាងសង់​នូវ​វិមាន​នេះ គឺជា​ថវិកាបដិភាគរ​បស់​រាជរដ្ឋាភិបាល​ដោយ​ពុំ​ទាក់ទង​នឹង​ថវិកា​របស់​រដ្ឋ​នោះឡើយ​។​

​វិមាន​នេះ​តំណាង​ឲ្យ​វីរភាព​របស់​សម​មិត្ត​ហ៊ុន សែន​ដែល​ហ៊ាន​ប្រថុយ​ជីវិត ធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ស្នើសុំ​កម្លាំង​ភាគី​វៀតណាម ជួយ​ផ្តួលរំលំ​របប​ប្រល័យ​ជូ​ព​សាសន៍​ប៉ុល ពត​។ មួយវិញទៀត​ការសាងសង់​វិមាន ឈ្នះ​ឈ្នះ នេះ​គឺ​ដើម្បី​រំលឹក​ដល់​គុណូបការៈ របស់​បុព្វបុរស​ខ្មែរ​គ្រប់​សម័យកាល​ដែល​បាន​លះបង់​ជីវិត ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​ផងដែរ ហើយ​រួមទាំង​ជា​និម្មិត​រូប​នៃ​សុខសន្តិភាព​ដែល​កម្ពុជា ទទួលបាន​ក្រោយពី​បញ្ចប់សង្គ្រាម​ស៊ីវិល ដ៏​រ៉ាំរ៉ៃ​ជាច្រើន​ទសវត្សរ៍​កន្លងមក និង​ក៏​ទុកជា​កេរ្តិ៍មរតក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ជាដើម​។​

​បើតាម​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​នៃ​ការសម្ពោធ​វិមាន ឈ្នះ​ឈ្នះ​នេះ​បាន​ថ្លែង​ឲ្យ​ដឹងថា ការសម្ពោធ​វិមាន ឈ្នះ​ឈ្នះ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​​ចំនួន​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៩​ដល់​ថ្ងៃទី​៣១ ខែធ្នូ​ឆ្នាំ​២០១៨​ខាងមុខនេះ ប្រកបដោយ​ភាព​អធិក​អធម្ម​បំផុត ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅ​ប្រទេស​កម្ពុជា ខណៈ​វិមាន​នេះ​ប្រៀបបាន​ដូចជា​ជង្រុក​ដ៏​ធំ​មួយ សម្រាប់​ផ្ទុក​នៅ​ឯកសារ​សន្តិភាព​របស់​កម្ពុជា​ទាំងមូល​នោះ​។​

​ដោយឡែក​សម្រាប់​រចនា​បទ​ថ​ដែល​បាន​ឆ្លាក់​នៅក្នុង​បរិវេណ​សំណង់​វិមាន​នេះ គឺ​ប្រកបដោយ​អត្ថន័យ​ជ្រាលជ្រៅ​បំផុត ដូចជា​ចម្លាក់​សត្វ​ដំរី នាគ ហង្ស គ្រុឌ តោ និង​សត្វ​ជាច្រើន​ទៀត​រាប់រយ​ផ្ទាំង ហើយ​រូប​សត្វ​ទាំងនោះ គឺ​សុទ្ធតែ​តាំង​ដោយមាន​ស្លាប តំណាង​ឲ្យ​សត្វ​ទេ​ព្យ​ដូច​រូបចម្លាក់​នៅ​ព័ទ្ធជុំវិញ នៃ​ប្រាសាទសំបូរព្រៃគុក​។​

​សូមបញ្ជាក់​ផងដែរ​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានដាក់​ចេញ​នូវ​នយោបាយ​ឈ្នះ ឈ្នះ​នៅ​ដើមឆ្នាំ ១៩៩៦ រហូតដល់​ឆ្នាំ ១៩៩៨ បាន​រំលាយចោល​រចនាសម្ព័ន្ធ​យោធា​ខ្មែរក្រហម និង​ធ្វើ​សមាហរណកម្ម ពួកគេ​មក​ក្នុង​សង្គមជាតិ​កម្ពុជា​។ ក្រោយពី​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ ឈ្នះ​នេះ​រាជរដ្ឋាភិបាល បាន​ដឹកនាំ​ប្រទេស​ប្រកបដោយ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រទេស​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​រហូតដល់​បច្ចុប្បន្ននេះ​៕​ ដោយ​ ៖ ​រចនា​

spot_img
×