Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជន​ហ្វេ​ស​ប៊ុ​ក រិះគន់ យាយ​គ្រវី​សក់ មក​រាំ​នៅ​កម្ពុជា

spot_img

​ភ្នំពេញ​ ៖ មហាជន​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ តារា​សម្ដែង និង​ជា​DJ Mike ដែល​នាំយក យាយ គ្រវី​សក់ ភេទ​ទី​៣​ថៃ មក​ចូលរួម​កម្មវិធី​សម្ពោធ​ក្លឹប​ថ្មី​របស់ខ្លួន​កាលពីពេល​ថ្មីៗ​នេះ​។​

​លើ​បណ្តាញ​សង្គម បាន​លើកឡើងថា ដោយ​មហាជន និង​អ្នកសិល្បៈ​មួយចំនួន​បាន​រិះគន់ DJ Mike ថា រើស​អើង និង​មិន​ឲ្យ​តម្លៃ​តារា​សម្ដែង​នៅក្នុង​ប្រទេស​ខ្លួន បែរជា​ទៅ​ជួយ​លើកស្ទួយ​តារា​ភេទ​ទី​៣​ថៃ​ទៅវិញ​។ ខណៈ​តារា​សម្ដែង​ភេទ​ទី​៣ កម្ពុ​ជាមាន​រូបរាង​ស្រស់ស្អាត​ជាង​តារា​ថៃ​មិន​ខ្វះ​។ ហេតុអ្វី​ចូលចិត្ត​មើលរំលង​របស់​ដែល​នៅក្បែរ​ខ្លួន​ដូច្នេះ​។​

​គណនី​មួយ បាន​រិះគន់​ចំៗ​ថា “​អា​ប្រជាជន​ឆ្កួត អា​ពលរដ្ឋ​ឡប់​ល្ងីល្ងើ គាំទ្រ​ណាស់​អាភា​ព​ឆ្កួត​លីលា​អស់នេះ ស្រឡាញ់​គាំទ្រ​ណាស់​មែន​ទេ​? ចំ​ជា​ឆ្កួត​ឡប់​ត​ពូជ​មែន​អា​កំពូជ​បាត់​ដី​”​។​

​ឯ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Meas Saborn បានសរសេរថា “​មិន​ហាមឃាត់​ទេ គាំទ្រ​ក៏​គាំទ្រ​ទៅ តែ​យើង​គូរ​គិត​ទៅ បើ​គ្រាន់តែ​ខ្ទើយ​កញ្ចាស់​ម្នាក់ មុខ​ដូច​បង្កួយ​សមុទ្រ កាន់តែ​ទូរស័ព្ទ​ថត រាំ​គ្រវី​សក់​ដូច​មនុស្ស​ឆ្កួត យើង​ទៅ​គាំទ្រ​បាក់ទឹកបាក់ដី តើ​យើង​ឆ្កួត​តាម​គាត់​ដែរ​ឬ​យ៉ាងណា​?

​ប្រទេស​យើង​មាន​ប្រពៃណី​វប្បធម៌​ល្អ​ផូរផង់ សិល្ប​:​យើង​មាន​តាំងពី​តារា​ជើង​ចាស់ ថ្មី និង​ឧបករណ៍ ទ្រ ចាប៉ី ខ្លុយ របាំ​បុរាណៗ ល្ខោនខោល ស្បែក​តូចធំ ហើយ​ម៉េច​មិន​ខំ​នាំគ្នា​គាំទ្រ បែរជា​នាំគ្នា​មក​គាំទ្រ​មនុស្ស​ឆ្កួត គ្មាន​ប្រយោជន៍​អ្វី​បន្តិច​សោះ ដល់​សង្គម ។

​អ្នក​ដែល​កំពុងតែ​អាន តើ​យល់​អត់​? ខ្ញុំ​អត់​យល់​ទេ ហេតុអ្វី​សង្គម​ខ្មែរ​ឲ្យ​តម្លៃ​អា​វប្បធម៌​មនុស្ស​ឆ្កួត និង​ខ្លាំង​ម្ល៉េះ​? តែ​បើកម្មវិធី​មនុស្សធម៌ សិក្ខាសាលា​អប់រំ ស្តីពី​បរិបទ​សង្គម នយោបាយ តន្ត្រីបុរាណ​ប្រមូល​ថវិកា ដើម្បី​ជួយ​សង្គម ចាំ​មើល​បើមាន​ក្បាល​ពួក​អស់វា​នេះ​ទៅ​មើលចុះ ។ មិន​យល់ មិន​យល់​ទេ មិន​យល់​ទេ មិន​យល់​ទេ មិន​យល់​ទេ ?” ។

លោក​អាចារ្យ​ធំ គឺជា​អ្នក​វប្បធម៌​ម្នាក់​ដែរ តែងតែ​ចេញមុខ​គ្រប់ពេល​នៅ​រឿងរ៉ាវ​ដែល​ពាក់ព័ន្ធ ជាមួយនិង​រឿង​វប្បធម៌​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​នៅក្នុង​ពេលកន្លងមក លោក​ក៏បាន​ដុតដៃដុតជើង​យ៉ាងខ្លាំង ទៅ​និង​រឿង​ផ្សព្វផ្សាយ ទៅ​និង​ការសម្តែង​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត ដែល​ទើបតែ​ត្រូវបាន​អង្គការ យូណេស្កូ​ចុះ​នៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នោះ ដើម្បី​ឲ្យ​កូន​ខ្មែរ​គ្រប់រូប​បាន​ទស្សនា និង​បាន​ស្វែងយល់​ពី​សិល្បៈ​និង​វប្ប​ធ​ម៍​របស់​ខ្មែរ​យើង​។​

​ហើយ​នៅ​ក្នង​ពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ លោក​ក៏បាន​សម្តែង​ការហួសចិត្ត​យ៉ាងខ្លាំង ជាមួយនិង​កូន​ខ្មែរ នៅក្នុង​កម្ម​ពិធី​វប្បធម៌​មួយ​ឈ្មោះថា​ទិវា​បេតិកភណ្ឌ​ខ្មែរ​លើក​ទី​៤ ដែល​នៅ​ក្នុងនោះ គេ​បាន​សង្កេតឃើញថា មានការ​ស្វះស្វែង​ខ្លាំង​មែនទែន ពី​សំណាក់​ក្រុម​សម្តែង​និង​អ្នករៀបចំ​កម្ម​ពិធី ហើយ​នៅក្នុង​នោះដែរ អ្វី​ដែរ​បានធ្វើ​ឲ្យ​លោក​មានការ​ហួសចិត្ត​ខ្លាំង​នោះ គឺ​នៅពេល​ដល់​ម៉ោង​សម្តែង​ស្រាប់​តែមាន​អ្នកចូលរួម​ទស្សនា ចំនួន​តែ​៤​នាក់​គត់ ហេតុ​ដ​ចនេះ ហើយ​ទើប​ធ្វើ​ឲ្យ​លោក​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​នៅ​ការបាត់បង​ល្ខោនខោល​របស់​ខ្មែរ​យើង​។​

​ហើយ​នៅក្នុងពេល​ថ្មី​នេះដែរ នៅក្នុង​បណ្តាញ​ផេ​កមួយ​ដែរ​មាន​ឈ្មោះថា កាហ្វេ​វប្បធម៌​-​សៀមរាប Culture Café​បានធ្វើការ​បង្ហោះ​នៅ​រូបភាព​មួយ​សន្លឹក​ដែរ មើលទៅ​គឺ​ពិតជា​មាន​ភាព​ដាច់ស្រឡះ​ពីគ្នា​ខ្លាំងណាស់ ដោយ​នៅក្នុង​រួប​នោះ​មាន​រូបអ្នក​គាំទ្រ​ការសម្តែង​របស់​តារា​ថៃ និង​ការសម្តែង​ល្ខោនខោល របស់​ខ្មែរ​យើង​ដោយ​នៅក្នុង​គណនី​ផេ​ករ​ស់ការ​ហ្វេ​បាន​បង្ហោះ​សារ​ដោយ​អប​ជាមួយ​រូបភាព​ថា ”​អ្នកគាំទ្រ​បាន​ប្រហែល​គ្នា​ល្អ​ណាស់​រវាង​ល្ខោនខោល​ខ្មែរ Vs. យាយ​សក់​គ្រវី ហើយ​ន្ទា​ប់​ពី​បានឃើញ​រូបភាព​ដែរ មាន​អត្ថន័យ​មួយ​សន្លឹក​នេះ ហើយ​បានធ្វើ​ឲ្យ​បងប្អូន​ខ្មែរ​មានការ​ស៊ែរ​ចែក​រំ​លែ​គ្នា យ៉ាងច្រើន​នៅលើ​បណ្តាញ​សង្គម និង​បាន​បញ្ចេញ​មតិយោបល់ ទៅតាម​ការយល់ឃើញ​រៀងៗ​ខ្លួន​ផងដែរ​។ តើ​អ្នកមាន​អារម្មណ៍​យ៉ាងណាដែរ​នៅពេលដែល​បានឃើញ​ទិដ្ឋភាព​នៅក្នុង​វីដេអូ​បែបនេះ​។​

​មិន​ស្អប់​យាយ​ហ្នឹង​ទេ តែ​ជ្រេញ​អ្នក​ក្នុងស្រុក​ខ្លះៗ​។ ងាក​ទៅ​មើល​តារាៗ​មួយចំនួន​ដេកពេទ្យ​អត់​មាន​អ្នក​ជួយ​វិញ សែន​ខ្លោចចិត្ត​ជំនួស​។ បើ​មានតែ​20%​នៃ​អ្នកគាំទ្រ​ហ្នឹង​ទៅ​ជួយ​វិញ​មិនដឹង​ជា​ល្អ​បែបណា​។​

​កាលពី​យប់មិញ​នេះ Dj Mike បាន​ដឹក​ដៃ យាយ​គ្រវី​សក់ ទៅកាន់​ខេត្តសៀមរាប ដើម្បី​ចូលរួម នៅ​កន្លែង​កម្សាន្ត​មួយកន្លែង​ទៀត​គឺ​នៅ ផ្សារ​រាត្រី​កុង​ទី​ន័​រ​ផាម (Palm Container Night Market)​។ ក្នុងនោះ​អ្វីដែល​ធ្វើ​ឲ្យ​យា​យា​គ្រវី​សក់​រំភើបចិត្ត​ស្ទើរ​ស្រក់​ទឹកភ្នែក​នោះ គឺមាន​អ្នកចូលរួម​នៅ​ខេត្តសៀមរាប​នោះ​ទទួល​ស្វាគមន៍​យ៉ាងច្រើន​កុះករ ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ ព្រមទាំង​មាន​អ្នក​ព្យាយាម​សុំ​ថតរូប​ជាមួយ​ជាច្រើន​នាក់​ថែម​ទៀតផង។​

​ការប្រគំ​តន្ត្រី​យប់មិញ​នេះ ពិត​ជាមាន​ភាពសប្បាយ​រីករាយ​ខ្លាំងណាស់ ព្រមជាមួយ​ស្ទីល​គ្រវី​សក់​មើលទៅ​ពិតជា​ប្លែក​ភ្នែក មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ អ្នកចូលរួម​បាន​ឡើងលើ​ឆាក​សម្តែង​លេង​ជាមួយ​គ្រវី​សក់​ថែម​ទៀតផង​។ បើ​មានឱកាស​គាត់​នឹង​មក​ម្តងទៀត​។ Dj Mike ធ្លាប់បាន​បញ្ជាក់​រួចមក​ហើយ​ថា បើ​មាន​ឱកាសលោក​នឹង​នាំ​យាយ​គ្រវី​សក់មក​សម្តែង​នៅ​ស្រុក​ខ្មែរ​ទៀត​។

​ឆ្លើយតប​ចំពោះ​ការរិះគន់​នេះ DJ Mike បញ្ជាក់ថា ខ្លួន​មិនបាន​រើសអើង​តារា​សម្ដែង​ភេទ​ទី​៣​កម្ពុជា​ឡើយ ហើយ​មូលហេតុ​ដែល​យក យាយ​គ្រវី​សក់ មក​រាំ​បង្ហាញ​រាង​ក្នុង​ពិធី​សម្ពោធ​ក្លឹប​ខ្លួន​ក៏​មិន​បានគិត​ទៅលើ​ភាពស្រស់ស្អាត​ជា​ច្បង​ដែរ​។ អ្វីដែល​សំខាន់​អំឡុងពេល​​នេះ យាយ​គ្រវី​សក់ កំពុង​តែមាន​ភាពល្បីល្បាញ​ខ្លាំង​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ទើប​លោក អញ្ជើញ​មក​កម្ពុជា​។​

​លោក​ថា​៖” អ្នកខ្លះ​គាត់​រិះគន់ថា ហេតុអ្វី​មិន​យក​តារា​ភេទ​ទី​៣​កម្ពុជា​ទៅ​ស្អាតៗ​មិន​ខ្វះ យាយ​គ្រវី​សក់​មិនបាន​មួយ​ចំណិត​ភេទ​ទី​៣​ខ្មែរ​ផង​។ តែ​ខ្ញុំ​សុំ​និយាយ​បន្តិច ខ្ញុំ​យក​គាត់​មកនេះ មិនបាន​គិត​ទៅលើ​រឿង​ស្អាត​ទេ តែ​គិត​ទៅលើ​ភាពល្បីល្បាញ​របស់គាត់​ទៅ​វិញ​ទេ​”​។ ដូច្នេះ​លោក សុំ​ចិត្ត​មហាជន​កុំ​គិតថា ខ្លួន​លើកស្ទួយ​តារា​សម្ដែង​ភេទ​ទី​៣​ថៃ ហើយ​ទម្លាក់​តម្លៃ​តារា​ភេទ​ទី​៣​ដែលជា​ជាតិ​សាសន៍​ខ្លួនឯង​អី​។ សូម្បីតែ​លោក កាលពីពេល​ថ្មីៗ​នេះ​ក៏​ត្រូវបាន​ប្រទេស​ថៃ​អញ្ជើញ​ឲ្យ​ទៅ​ចូលរួម​កម្មវិធី​គេ​ដែរ តែ​គ្មាន​អ្នកណា​រិះគន់​ដូច​ពេល​យក​យាយ​គ្រវី​សក់ មក​កម្ពុជា​ឡើយ​៕ ​ដោយ​ ៖ ​រចនា

spot_img
×