Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​ព្រមាន​ថា អាច​នឹងមាន​ស៊ូណាមិ​ផ្សេងទៀត​វាយប្រហារ​ឥណ្ឌូនេស៊ី

spot_img

​ប្រទេស​ឥណ្ឌូនេស៊ី​ទើបតែ​រង​ការវាយប្រហារ​ដោយ​រលក​ស៊ូណាមិ​កាលពី​យប់ថ្ងៃសៅរ៍ កន្លងទៅនេះ ដែល​បណ្តាល​ឲ្យ​មនុស្ស​រាប់រយ​នាក់​ស្លាប់ រងរបួស និង​បាត់​ខ្លួន ប៉ុន្តែ​អ្នកជំនាញ​បានធ្វើការ​ព្រមាន​ថា រលក​ស៊ូណាមិ​ផ្សេងទៀត អាច​នឹង​វាយប្រហារ​ប្រទេស​ឥណ្ឌូនេស៊ី​ម្តងទៀត​។​

​អ្នកជំនាញ​ព្រមាន​ថា សកម្មភាព​ផ្ទុះ​របស់​ភ្នំភ្លើង​នៅតែ​បន្ត ដូច្នេះ​វា​អាចមាន​ស៊ូណាមិ​ផ្សេងទៀត កើតឡើង​ដែល​មិនគួរ​ឲ្យ​ជឿ​។​

​អ្នកជំនាញ​ឈ្មោះ Richard Teeuw មកពី​សកល​វិទ្យាល័យ​ក្នុងប្រទេស​អង់គ្លេស​ប​ថា “​ការកើតឡើង​រលក​ស៊ូណាមិ​នៅ​ច្រក​សមុទ្រ Sunda Strait នៅមានកំរិត​ខ្ពស់ ខណៈ​ភ្នំភ្លើង Anak Krakatoa កំពុងមាន​សកម្មភាព ហើយ​ដូច្នេះ​វា​អាចធ្វើ​ឲ្យ​មានការ​បាក់​ដី​នៅក្នុង​សមុទ្រ “​។​

​ចំណែក​អ្នកជំនាញ​ម្នាក់ទៀត​ឈ្មោះ Jacques-Marie Bardintzeff មកពី​សកល​វិទ្យាល័យ Paris-South ក៏បាន​ធ្វើការ​ព្រមាន​ផងដែរ និង​បញ្ជាក់ថា ពួកយើង​ត្រូវ​ប្រយ័ត្ន​ពួក​ភ្នំភ្លើង​កំពុង​​តែមាន​សកម្មភាព​៕ សុភ័ក្ត្រ

​ប្រភព​៖ Channelnewsasia​

spot_img
×