Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​កាំកុងត្រូល​ធ្វើតេស្ត​ទៅលើ​មុខទំនិញ​១២​មុខ នៅ​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង ពុំបាន​រកឃើញ​សារធាតុ​គីមី​នោះទេ​

spot_img

ខេត្តស្វាយរៀង ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែធ្នូ ឆ្នាំ​២០១៨ បាន​សហការ​ជាមួយ​មន្ទី​ពាណិជ្ជកម្ម​ខេត្ត និង​គណៈកម្មការ​ផ្សារ បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ចំនួន ជាច្រើន​មុខ​ដោយ​ផ្តោត​សំខាន់​ទៅលើ​គ្រឿងឧបភោគ​បរិភោគ​ប្រចាំ​ថ្ងៃ នៅ​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង​។​

​បើតាម​មន្ត្រី​កាំកុងត្រូល​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​បានធ្វើ Test Kits គំរូ​បឋម ចំនួន ១២​គំរូ ជា​លទ្ធផល​ក្រោយ​ការចុះអនុវត្ត​ការងារ មន្ត្រី​ពុំបាន​រកឃើញ​សារធាតុ​គីមី​ដែល​ដាក់​ក្នុង​មុខទំនិញ​នោះទេ​ហើយ​ក្នុងនោះ​មន្ត្រី​កាំកុងត្រូល​ក៏បាន​ពិនិត្យមើល​កាលបរិច្ឆេត​ទៅលើ​មុខទំនិញ​ជា​គ្រឿង​កំប៉ុង​ដែល​ដាក់តាំង​លក់​នៅតាម​តូប​នានា​ក្នុង​ផ្សារ​វាល​យន្ត​ផងដែរ​។​

​មន្ត្រី​កាំកុងត្រូល​បានបញ្ជាក់​ថា​រាល់​ការសង្ស័យ​ទៅលើ​មុខទំនិញ​ណាមួយ​ថា​មាន​សារធាតុ​គីមី​នោះ​ប្រជាពលរដ្ឋ​អាច​ទំនាក់ទំនង​ជាមួយ​មន្ត្រី​កាំកុងត្រូល​ផ្ទាល់​បាន​គឺមាន​មន្ត្រី​ប្រចាំការ​នៅក្នុង​ផ្សារ​និង​មាន​ឧបករណ៍​ធ្វើតេស្ត​រកសារ​ធាតុគីមី​ដើម្បី​ធ្វើយ៉ាងណា​ធានាបាន​សុវត្ថិភាព ម្ហូបអាហារ​ដែល​ប្រជាពលរដ្ឋ​បរិភោគ​ប្រចាំថ្ងៃ​កុំអោយ​ប៉ះពាល់​សុខភាព​។​

​ជាមួយគ្នា​នោះ មន្ត្រី​កាំកុងត្រូល​ខេត្តស្វាយរៀង ក៏បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ខេត្តស្វាយរៀង សូម​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ការបរិភោគ​ចំណីអាហារ ត្រូវ​ពិនិត្យមើល​ស្លាក​សញ្ញា កាលបរិច្ឆេទ ឱ្យបាន​ច្បាស់លាស់​មុន​ទិញ​យកទៅ​បរិភោគ ដើម្បី​ចូលរួម​លើកកម្ពស់ សុខុមាលភាព​ទាំងអស់គ្នា ហើយ​មន្ត្រី​កាំកុងត្រូល នឹង​បន្ត​ចុះ​ពិនិត្យ​ទំនិញ នៅតាម​ផ្សារ​នានា នៅក្នុង​ខេត្តស្វាយរៀង ឱ្យបាន​ញឹកញាប់​បន្ថែមទៀត​៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×