Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ប្តឹង​វេ​ប​សាយ​មួយ ទៅ​តុលាការខេត្ត​បាត់ដំបង​

spot_img

​បាត់ដំបង ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​វេ​ប​សាយ​មួយ​ចុះផ្សាយ​រឿង​មួយ មាន​ចំណងជើង​ថា “​លោក​ស័ក្តិ ៣​ស្វាយ ភិរម្យ សម្ងំ​លក់​ឆ្នោត​យ៉ាង​រលូន លោកស្នងការ​មិនគួរ​មើលរំលង​!” ស្នងការដ្ឋាន បានសម្រេច​ដាក់ពាក្យ​បណ្តឹង ចូលទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​បង្ហាញ​អំពី​ភាពត្រឹមត្រូវ​របស់ខ្លួន​ចំពោះ​ការចោទប្រកាន់​នេះ​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១៨​នេះ បាន​បញ្ជាក់ថា​” ដើម្បី​បង្ហាញ​អំពី​ភាពត្រឹមត្រូវ​របស់ខ្លួន ចំពោះ​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​ពិតប្រាកដ នាពេល​កន្លងទៅ ដោយ​អ្នកសារព័ត៌មាន លោក​អនុសេនីយ៍ឯក ស្វាយ ភិរម្យ នាយរង​ការិយាល័យ នគរបាល​ប​ចេ្ច​ក​ទេស​-​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានសម្រេច​ដាក់ពាក្យ​បណ្តឹង ចូលទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ហើយ​នៅថ្ងៃនេះ “​។​

​សូមបញ្ជាក់ថា បើតាម​ការចុះផ្សាយ​រប​ស់​វេ​ប​សាយ tnn-news.com នូវ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា “​លោក​ស័ក្តិ ៣​ស្វាយ ភិរម្យ សម្ងំ​លក់​ឆ្នោត​យ៉ាង​រលូន លោកស្នងការ​មិនគួរ​មើលរំលង​!”​។ លោក​ស័ក្តិ​៣​ស្វាយ ភិរម្យ នាយរង​ការិយាល័យ​បច្ចេកទេស​និង​ពិនិត្យ​កន្លែងកើតហេតុ កំពុងបើក​ទ្ធា​រ លក់​ឆ្នោត​យួន​-​សៀម គ្មាន​ញញើត​ច្បាប់​ទាល់តែសោះ ពីព្រោះ​លោក​អាង​រិ​ទ្ធិ​អំណាច​របស់ខ្លួន​ជា​មន្ត្រីនគរបាល​ជើង​ខ្លាំង​។​

​ចំពោះ​ទីតាំង​ដែល​មន្ត្រី​គ្រាប់​ល្ពៅ​ខាងលើ បាន​បើក​លក់​យ៉ាង​រលូន គឺ​ស្ថិតនៅ​ខាងជើង​អធិការដ្ឋាន​ប្រហែលជា ១០០​ម៉ែត្រ​តែប៉ុណ្ណោះ អាជ្ញាធរ​ភូមិ ឃុំ​សង្កាត់​ទួល​តា​ឯក និង​សមត្ថកិច្ច​ខេត្តបាត់ដំបង មិនដែល​យក​ភ្នែក​មើល ឬ​បង្ក្រាប​ម្តងណា​ឡើយ​។​

​បើ​យើង​និយាយ​អំពី​ច្បាប់​ល្បែង​កន្ទុយលេខ​នេះ គ្មាន​ច្បាប់​ណា​អនុញ្ញាត​នោះទេ ប៉ុន្តែ​ផ្ទះ​លោក​ស្វាយ ភិរម្យ ជា​មន្ត្រីនគរបាល បែរជា​បើក​លក់​កន្ទុយលេខ ជាហេតុ​ធ្វើ​ឲ្យ​ជនល្មើស​ដទៃទៀត បង្កើន​ទីតាំង​ជាច្រើន នៅក្នុង​ផ្សារ​រោងចក្រ ទល់មុខ​អធិការដ្ឋាន​ក្រុង​បាត់ដំបង​។​

លោក​ឧត​ម​សេនីយ៍​ទោ​អ៊ុច សុខុន ស្នងការ​នគរបាល​ខេ​ត​បាត់ដំបង បាន​ជ្រាប​ជា​ដំណឹង​រួចហើយ ប៉ុន្តែ​នៅ តែ​គ្មាន​ចំណាត់ការ​ ។​

​ប្រភពព័ត៌មាន​ពី​អស់លោកអ្នក​ស្នេហា​វិស័យ​កន្ទុយ​លេខឆ្នោត យួន​-​សៀម តែង​នាំគ្នា​ទៅ​ផ្សងសំណាង រាល់ថ្ងៃ​និង​មួយចំនួនទៀត​អង្គុយ​កែន​លេខ ឬ​ចាក់​តាម​ឆាត​ក៏មាន ដូច្នេះហើយ​តម្លៃ​នៃ​កងកម្លាំង​នគរបាលជាតិ និង​សមត្ថកិច្ច​គឺ​គ្មាន​ន័យ ​។​

​ពាក់ព័ន្ធ​ករណី​ដូច​ការរៀបរាប់​ខាងលើ លោកស្នងការ​គួរ​ស្រាវជ្រាវ​បង្ក្រាប ឬ​បញ្ឈប់​សកម្មភាព​ចៀសវាង ប៉ះពាល់​កិត្តិយស​ចំពោះ​កងកម្លាំង​នគរបាល​ខេត្តបាត់ដំបង​ ៕ ​ដោយ ​៖​ រចនា​

spot_img
×