Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនសិស្សលោក​នៅ​វត្ត​បទុម​វ​តី​៣​នាក់ ​ប្រើប្រាស់​គ្រឿងញៀន

spot_img

​ភ្នំពេញ ៖ កូនសិស្សលោក​៣​នាក់ ស្នាក់នៅ​វត្ត​បទុម​វ​តី ដែល​ប្រើប្រាស់​គ្រឿងញៀន ត្រូវបាន​សម្តេចព្រះ​ចៅអធិកា​រ​វត្ត ស្នើសុំ​ពី​សមត្ថកិច្ច​និង​តុលាការ ដើម្បី​ចាប់បញ្ជូន​ពួកគេ​ទាំង​៣​នាក់​នោះ ទៅ​បន្សាប​គ្រឿងញៀន​។ ជាមួយនឹង​ករណីនេះ កម្លាំង​សមត្ថកិច្ច​បាន​ចាប់បញ្ជូន​កូនសិស្សលោក​ទាំង​៣​នាក់​នេះ ទៅ​មណ្ឌល​ព្យាបាល​បន្សាប​គ្រឿងញៀន​ឱកាស​ខ្ញុំ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៨ ។​

​តាម​ការ​ឲ្យ​ដឹង​ពី អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ និង​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលច​តុ​មុខ បានទទួល​លិខិត​ចម្រើនពរ ជួយ​អន្តរាគមន៍ ពី​សម្តេចព្រះ​ចៅអធិការ​វត្ត​បទុម​វ​ត្តី និង​ទទួលបាន​ការអនុញ្ញាត ពី​លោកស្រី ម៉ា​កនី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សូម​ឲ្យ​កម្លាំង​សមត្ថកិច្ច ជួយ​បញ្ជូន​យុវជន​រងគ្រោះ​៣​នាក់ (​កូនសិស្សលោក​) ទៅ​មណ្ឌល​ព្យាបាល​បន្សាប​គ្រឿងញៀន​ឱកាស​ខ្ញុំ​។ យុវជន​ទាំង​៣​នាក់​រួមមាន ៖ ១. ឈ្មោះ តុ សិលា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​កុដិ​លេខ​១ វត្ត​បទុម​វ​តី ។ ២.​ឈ្មោះ ឆោម អ៊ា​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ កុដិ​លេខ​១ វត្ត​បទុម​វ​តី និង​៣.​ឈ្មោះ លីវ ឌី​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ កុដិ​លេខ​១ វត្ត​បទុម​វ​តី  ៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×